ប្រទះឃើញ សពបុរសម្នាក់ ស្លាប់ស្អុយរលួយក្នុងព្រៃ
រាជធានីភ្នំពេញ ៖ សាកសពបុរសជាកម្មករបូមខ្សាច់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីវេលាព្រឹកថ្ងទី០៦ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចចុងព្រែកអ្នកតាវាំង ស្ថិតក្នុងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយសភាពសពមានលក្ខណៈស្អុយរលួយអស់ខ្លួនប្រាណ មើលលែងស្គាល់ ។
សពដែលត្រូវប្រទះឃើញមានឈ្មោះ ហៀក ង៉ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាកម្មករបូមខ្សាច់ក្នុងការដ្ឋានសំណង់ ប៉េង ឃាត បច្ចុប្បន្នស្នាក់នៅការដ្ឋាននេះតែម្តង និងមានស្រុកកំណើត នៅភូមិចំអើប ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
រូបភាព៖ សាកសពជនរងគ្រោះ
ក្រោយការប្រទះឃើញរួចមក ប្រជាពលរដ្ឋបានរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងក្រុមមន្ត្រីកោសល្យវិច័យ ឲ្យចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ។
ក្រោយធ្វើកោសល្យវិច័យរួច មន្ត្រីជំនាញមិនអាចបញ្ជាក់បានថា សពត្រូវស្លាប់ដោយសារអ្វីនោះទេ ព្រោះមុនពេលដែល ប្រទះឃើញ សពត្រូវភ្លើងឆេះព្រៃ ឆេះបំផ្លាញខ្លួនប្រាណអស់ទៅហើយ ។
អ្នកស្រុកក្បែរទីនោះបានឲ្យដឹងថា នៅតំបន់នោះឧស្សាហ៍ឆេះព្រៃណាស់ព្រោះតែអាកាសធាតុក្តៅខ្លាំង ។
ចំណែកពេលខ្លះ ប្រជាពលរដ្ឋនាំគ្នាដុតព្រៃ និងស្មៅដើម្បីរកឃ្មុំ ។ ប៉ុន្តែនៅថ្ងៃកើតហេតុ ស្របពេលភ្លើងកំពុងឆេះស្មៅនោះ ស្រាប់តែមានក្លិនអាសោចសាយភាយឡើងៗ យ៉ាងខ្លាំងជាហេតុនាំឲ្យប្រជាពលរដ្ឋដែលកំពុងរកឃ្មុំនាំគ្នាដើរទៅមើល ក៏ប្រទះឃើញសពបុរសរងគ្រោះនៅទីនោះតែម្តង ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះ គឺត្រូវបានបាត់ខ្លួនតាំងពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦មកម្លេះ ដោយសាច់ញាតិក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីឲ្យសមត្ថកិច្ចអន្តរាគមន៍ជួយតាមរកផងដែរ ។ ទើបរហូតមកទល់នឹងវេលាថ្ងៃខែឆ្នាំខាងលើ ក៏ប្រទះឃើញស្លាប់តែម្តងទៅ ។
សមត្ថកិច្ចបន្ថែមថា សពមិនបានត្រូវគេលួចដុតនោះទេ គឺអាចត្រូវគេសម្លាប់ហើយយកទៅប្លុងចោលនៅទីនោះ ទើបត្រូវភ្លើងដែលឧស្សាហ៍ឆេះស្មៅនៅទីនោះ ឆេះបំផ្លាញសពរហូតមើលលែងស្គាល់តែម្តងទៅ ។
ជុំវិញករណីនេះ សមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា អាចជាករណីឃាតកម្ម ដោយសារគំនុំរឿងអ្វីមួយ មិនមែនជាករណីប្លន់នោះទេ ព្រោះទ្រព្យសម្បត្តិមួយចំនួនរបស់សព មានលុយដុល្លារចំនួន៨០០ដុល្លាក្នុងការបូប និងទូរស័ព្ទមួយគ្រឿងម៉ាក ណូគា១២៨០ ដែលនៅក្បែរខ្លួនជនរងគ្រោះ គឺ មិនត្រូវបានបាត់បង់ឡើយ ។
យ៉ាងណាមិញបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម តាមជំនាញជុំវិញករណីស្លាប់របស់ជនរងគ្រោះ ។
ដោយឡែកសពត្រូវបានសាច់ញាតិមកទទួលយកទៅបូជាធ្វើបុណ្យ នៅវត្តអម្ពរវ័ន្ត ហៅវត្តព្រែកថ្មី តាមប្រពៃណី ចំណែកទ្រព្យសម្បត្តិដែលនៅសេសសល់ ក៏ត្រូវប្រគល់ជូនសាច់ញាតិវិញ ៕
រូបភាព៖ សាកសពជនរងគ្រោះ
រូបភាព៖ ទូរស័ព្ទជនរងគ្រោះ
រូបភាព៖ សាកសពជនរងគ្រោះ
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា បើយោងតាមសេចក្តីរាយការណ៍ ពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅថ្ងៃត្រង់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមក្មេងឃ្វាលគោមួយក្រុម មានគ្នា៣នាក់ បានដើរឃ្វាលគោ នៅចំណុចវាលស្រែខាងកើត ភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ប្រទះឃើញគ្រាប់ មិនស្គាល់ម៉ាក សល់ពីសម័យសង្គ្រាម យកមកបោកលេង បណ្តាលឱ្យផ្ទុះស្លាប់ មនុស្ស២នាក់ និងរបួសធ្ងន់ម្នាក់។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តឧត្តរមានជ័យបានឲ្យភ្នាក់ Fresh News ដឹងថា ក្មេងឃ្វាលគោទី១-ឈ្មោះ សៀង លី ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (ស្លាប់នៅកន្លែងកើតហេតុ), ទី២-ឈ្មោះ ចាន់ សាន់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (ស្លាប់នៅកន្លែងកើតហេតុ) និងទី៣ ឈ្មោះ ទុយ ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិកណ្តែក សង្កាត់-ក្រុងសំរោង (របួសធ្ងន់បញ្ជូនទៅ សង្គ្រោះនៅមន្ទីពេទ្យ)។
លោកស្នងការបញ្ជាក់ថា ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅកន្លែងកើត និងសង្គ្រោះដល់ក្មេងរងគ្រោះ ទៅកាន់មន្ទីរពេទ្យ។ រីឯក្មេងស្លាប់បាត់បង់ជីវិត ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
រូបភាព៖ ជនរងគ្រោះ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!