ឪពុក​ម្តាយ​ រវល់​ទៅ​ថៃ ទុក​កូន​ជាមួយ​ជីដូន​ លង់ទឹក​ស្លាប់

 
 

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​គួរ​ឲ្យ​អាណោច​អធម្ម​មែន ក្មេង​ប្រុស​ស្រី​2​នាក់​ស្លាប់​ដោយ​លង់ទឹក​ក្នុង​រណ្តៅ​ដី​តែ​មួយ​នៅ​ពេល​ឪពុក​ម្តាយ​ពួក​គេ​រវល់​ទៅ​រកស៊ី​នៅ​ឯ​ក្រុង​បាងកក​ប្រទេស​ថៃ​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីដូន​។ 

ហេតុការណ៍​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​សង្វេគ​នេះ បាន​កើតឡើង​នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​កាលពី​ល្ងាច​ថ្ងៃ​ទី​5 ខែឧសភា ឆ្នាំ​2016​។ 

រូបភាព៖ កុមាររងគ្រោះ

ក្មេង​រង​គ្រោះ​ទាំង​2​ម្នាក់​ឈ្មោះ ឌី​ម ឌូ​ណា ភេទ​ស្រី អាយុ​7​ឆ្នាំ មាន​ឪពុក​ឈ្មោះ ឡា​ច រិ​ទ្ធី អាយុ​36​ឆ្នាំ ម្តាយ​ឈ្មោះ លន់ ស្រី​ពៅ អាយុ​28​ឆ្នាំ ហើយ​រស់នៅ​ជាមួយ​ជីដូន ឈ្មោះ ជក់ វុន អាយុ​59 ឆ្នាំ​និង​ក្មេង​រង​គ្រោះ​ម្នាក់​ទៀត ឈ្មោះ ផល រ៉ា​ឆាន់ ភេទ​ប្រុស អាយុ​6​ឆ្នាំ មាន​ឪពុក​ឈ្មោះ ព្រឹម ព្រឿ​យ អាយុ​34​ឆ្នាំ ម្តាយ​ឈ្មោះ រុំ សុ​ភ័​ក្រ អាយុ​23​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន​ឈ្មោះ ឡុ​ក រឿ​ន អាយុ​59​ឆ្នាំ ដោយ​គ្រួសារ​រង​គ្រោះ​ទាំង​2 មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក យ៉ិ​ម ពៅ មេ​ភូមិ​សិលា​ខ្មែរ ប្រាប់​កោះសន្តិភាព​ថា ក្មេង​ទាំង​2​បាន​បាត់​ពី​ផ្ទះ​នៅ​ម៉ោង​ប្រហែល​4​រសៀល​ថ្ងៃ​កើតហេតុ​លុះ​ម៉ោង​ជិត​6​ល្ងាច ថ្ងៃ​ដដែល​មាន​ក្មេង​ៗ​ទៅ​លេង​ក្បែរ​រណ្តៅ​ដី​ដែល​គេ​ជីក​យក​អាចម៍ដី​ទៅ​ធ្វើ​ផ្លូវជាតិ​58​នៅ​បន្ទាត់​ព្រំដែន​ក៏​ប្រទះ​ឃើញ​ក្មេង​ដែល​បាត់​ហើយ​កំពុង​តាម​រក​នោះ​អណ្តែត​ទឹក ទើប​ក្មេង​ៗ​នាំ​គ្នា​ទៅ​ប្រាប់​អ្នកស្រុក​ឲ្យ​មក​ជួយ​ស្រង់​។

លោក​មេ​ភូមិ​បន្ត​ថា​ឪពុក​ម្តាយ​ក្មេង​ទាំង​2​ទៅ​ធ្វើការ​នៅ​ក្រុង​បាងកក​ដូច​គ្នា​យូរ​ៗ​ទើប​មក​ម្តង​ដោយ​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ជីដូន​ក្រីក្រ​ដូច​គ្នា​។ លោក​មេ​ភូមិ​បញ្ជាក់​ថា​ក្មេង​រង​គ្រោះ​ទាំង​2​ដោយសារ​ផ្ទះ​ក្បែរ​គ្នា​បាន​ធ្វើបុណ្យ​ក្នុង​រោង​តែ​មួយ ហើយ​បាន​បញ្ចុះសព​ក្បែរ​គ្នា​ទៀត ក្នុង​បរិវេណ​វត្ត​សិលា​រុក្ខា​រាម ៕

រូបភាព៖ កន្លែងកើតហេតុ

រូបភាព៖ កន្លែងកើតហេតុ

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពី​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមេសា​នៅ​ចំណុច​ច្រាំង​ស្រុត ស្ថិត​ក្នុងភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ក្មេង​ប្រុស​ស្រី​បី​នាក់ ជា​បងប្អូន និង​បងប្អូន​ជីដូនមួយ​គ្នា បាន​លង់ទឹក​ទន្លេ​ស្លាប់​ទាំង​បី​នាក់ ពេល​ដែល​ទៅ​លេង​ផ្ទះ ជីតា ថ្ងៃ​បុណ្យចូលឆ្នាំ ហើយ​នាំ​គ្នា​ទៅ​លេង​ទឹកទន្លេ​។ 

មន្ត្រី​នគរបាល ស្រុក​ខ្សាច់កណ្ដាល​បាន ឱ្យ​ដឹង​ថា​ជន​រង​គ្រោះ មាន​បី​នាក់ ទី​១.​ឈ្មោះ ភាព ឈាវ​លី ភេទ​ប្រុស អាយុ​12​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ច់​កណ្ដាល ទី​២. ឈ្មោះ ភាព ឈូ​ឡុ​ង ភេទ​ប្រុស អាយុ 8​ឆ្នាំ រស់នៅ​ភូមិ​ឃុំ ជាមួយ​គ្នា ទី​៣.​ឈ្មោះ យី ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​9​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ខាងលើ​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​មុន​ពេល​កើតហេតុ ឱ​ពុក​ម្ដាយ ក្មេង​រង​គ្រោះ​បាន​នាំ​ទៅ​លេង​ផ្ទះ​ជីតា ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ 

នៅ​វេលា​កើតហេតុ​ខាងលើ​នោះ ជន​រង​គ្រោះ​ទាំង​បី​នាក់​ជា​បងប្អូន និង​បងប្អូន​ជីដូនមួយ បាន​នាំ​គ្នា​ទៅ លេង​ទឹក​ទ​ន្ល​ខាងក្រោយ​ផ្ទះ ក៏​បាន រអិល​ជើង​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ តោង​គ្នា​លិច​បាត់​លង់​ស្លាប់​ទាំង​បី​នាក់​។ 

ពេល​នោះ​មាន​ក្មេង​ដែល​ ទៅ​ជាមួយ​បានឃើញ រត់​មក​ប្រាប់​ចាស់​ៗ​នៅផ្ទះ​ក៏​ផ្អើល​ឆោឡោ​នាំ​គ្នា​ ទៅ​មុជទឹក​រាវរក​តែ​រក​មិន ឃើញ​ភ្លាម​ៗ​ទេ ។ 

ក្រោយមក ទើប​គេង់​សំណាញ់​រក​ឃើញ ជាប់​ក្នុង​សំណាញ់ ស្លាប់​អោប​គ្នា​ទាំង​បី​នាក់ ។​

ក្រោយ​ពី អាជ្ញាធរ និង​សមត្ថកិច្ច ពិនិត្យ​សព​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ហើយ​បាន​ប្រគល់​សាកសព ឱ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

រូបភាព៖ ក្មេង​ប្រុស​ស្រី​បី​នាក់ ជា​បងប្អូន និង​បងប្អូន​ជីដូនមួយ​គ្នា បាន​លង់ទឹក​ទន្លេ​ស្លាប់​ទាំង​បី​នាក់

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម