តារាសម្តែង សាត រស្មី ស្រឡាញ់ស្មាតហ្វូន ជាងកូនស្រី (មានវីដេអូ)
ភ្នំពេញ៖ តួឯក ស្រីក្នុងរឿង “ផ្ការីកក្នុងចិត្ត” កញ្ញា សាត រស្មី ដើមឡើយបានប្រកាស ឈប់ពីសិល្បៈ ដោសារតែមាន ទំនាក់ទនង ស្នេហា ជាមួយនឹង អ្នកឧកញ្ញ៉ា ជាន់ថ្មីម្នាក់ ប៉ុន្តែថ្មីៗនេះ នាងបានប្រកាស ចូលសិល្បៈវិញ ទាំងសភាពដ៏ប្លែក។ ក្រោយវិលចូលសិល្បៈ គេចាប់ផ្តើមលេចឭថា តារាដួងនេះ មានកូនស្រីម្នាក់វ័យ៧ទៅ៨ ឆ្នាំ តែបើពិនិត្យឲ្យដិតដល់ទៅ ថានោះគឺជារឿង គេនិយាយតគ្នាលេងៗតែប៉ុណ្ណោះ ។
ប្រភពច្បាស់ការ ម្នាក់បានប្រាប់ LookingToday ឲ្យដឹងថា «នេះគឺជារឿងប្រឌិត តែប៉ុណ្ណោះ តាមពិតមានកូនមែន គឺមានកូន ក្នុងស្ពតអប់រំតែប៉ុណ្ណោះ ដែលគេចែកចាយ នៅលើទំព័រហ្វេសប៊ុក» ។ បញ្ជាក់លើចំណុចនេះ យើងឃើញថា ក្នុងស្ពតពាណិជ្ជកម្ម អប់រំនោះ គេឃើញសាត រស្មី ក្លាយជាម្តាយគេ ដោយនាងស្រឡាញ់ ទូរស័ព្ទ ជាងកូនស្រីទៅទៀត ខណៈទាំងកូន និងម្តាយកំព្រាតាំងពីតូចនោះ ។ តាមរយៈវីដេអូឃ្លិបនេះ ចង់អប់រំម្តាយគ្រប់រូប កុំងប់នឹងបច្ចេកវិទ្យាពេក សូមប្រើពេលវេលា ឲ្យបានច្រើនជាមួយ នឹងកូនរបស់ខ្លួន ជាពិសេស កូនដែលអត់ឪពុកតែម្តង៕
ចង់ជ្រាបច្បាស់ ទស្សនាវីដេអូ ឃ្លិបដូចខាងក្រោមនេះ៖
រូបភាព កញ្ញា សាត រស្មី
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
កាលពីខែឧសភា ឆ្នាំ២០១៤មុននេះ ក៏មានព័ត៌មានមួយបានចុះផ្សាយថា កញ្ញា សាត រស្មី ចង់វិលរកឆ្នាំងចាស់វិញ បន្ទាប់ពីប៉ះស្នេហ៍ប្រះឆា ជាមួយឧកញ៉ា។ នេះបើតាមប្រភពពីអ្នកសិល្បៈ ធ្លាប់សិ្នទ្ធជាមួយនាង បានបង្ហើបឲ្យដឹងថា តារាសម្តែងសាច់សរ ថ្ពាល់ខួចទាំងសង កញ្ញា សាត រស្មី ត្រៀមខ្លួន វិលមកចាប់អាជីពសិល្បៈ ក្នុងពេលឆាប់ៗនេះវិញហើយ ដោយពេលនេះ នាងកំពុងតែញាប់ដៃញាប់ជើង ទាក់ទងអ្នកដឹកនាំរឿង និង ខាងផលិតកម្មផ្សេងៗថតបទចម្រៀង ឬខ្សែភាពយន្តឡើងវិញ។ ប្រសិនបើមានផលិតកម្មណា ផ្តល់ភ្លើងខៀវឲ្យនាង ក្នុងពេលឆាប់ៗនេះ ទស្សនិកជននឹងបានឃើញវត្តមាន ស្រីស្រស់ក្មេងរូបនេះ សម្តែងដូចពេលមុនអីច៊ឹង។
ប្រភពខាងលើ បានបង្ហើបឲ្យដឹងថា មូលហេតុធ្វើឲ្យនាង វិលត្រឡប់មករកឆ្នាំងចាស់នោះ គឺដោយសារតែចំណងស្នេហា ធ្លាប់តែផ្អែមល្ហែម ជាងទឹកឃ្មុំនោះ បានប្រែក្លាយជាល្វីងជូរចត់ បៀមគ្រួសបៀមថ្ម ព្រោះបុរសកំពូលស្នេហ៍មាន ងារជាឧកញ៉ា បានពុះហែកបំបែកស្នេហ៍ ចោលដោយគ្មានស្តាយស្រណោះ ។ បុរសម្នាក់នោះ ក៏លែងទំនុកបម្រុងនាង ឲ្យរស់នៅ ក្នុងជីវភាពហ៊ឺហារ ដូចពេលមុនៗ ទៀតហើយ។ ហេតុដូច្នេះហើយ ទើបធ្វើឲ្យនាង សម្រេចចិត្តត្រឡប់មក ចាប់អាជីពសម្តែងវិញ ក្រែងអាចរកចំណូលបានខ្លះ គ្រាន់ទប់ទល់ជីវភាពគ្រួសារ។
អស់រយៈពេលជិត១ឆ្នាំហើយ ដែលតារាស្រីកូនកាត់ចិន កញ្ញា សាត រស្មី បានផ្តាច់ខ្លួន ចេញពីសិល្បៈ ទៅសម្ងំរស់ នៅលើវីឡាស្កឹមស្កៃ ប្រើប្រាស់សម្ភារៈនិយម តម្លៃថ្លៃ រស់នៅក្នុងជីវភាពហ៊ឺហារ លុយចាយមិនខ្វះ ព្រោះតែសង្សារ នាងជាអ្នកសម្បូរទ្រព្យទំនុកបម្រុង គ្រប់បែបយ៉ាង ឲ្យតែនាងត្រូវការ។ តែការភ្លើតភ្លើន និងភាពសប្បាយរីករាយបែបនេះ ទើបធ្វើឲ្យនាងសម្រេចចិត្ត ឃ្លាតឆ្ងាយពីសិល្បៈ ទាំងគ្មានការស្តាយ ស្រណោះ ត្រូវមកសម្តែងសន្សំប្រាក់ មួយកាក់មួយសេននោះឡើយ ។
ប៉ុន្តែនៅទីបំផុតអ្វី ដែលធ្វើឲ្យមហាជន និងអ្នកធ្លាប់តែគាំទ្រនាង មានការហួសចិត្ត និងមានអារម្មណ៍ស្តាយ ស្រណោះ ចំពោះតារាស្រីរូបនេះ គឺបច្ចុប្បន្នកេរ្តិ៍ឈ្មោះរបស់នាង ហាក់ដូចជាសាបរលាប ស្ទើរតែធ្វើឲ្យ ទស្សនិកជនភ្លេចទៅហើយ។ តែទោះជាយ៉ាងណា នាងបានប្រកាសខ្លួន វិលមកចាប់ផ្តើម សារជាថ្មីម្តងទៀត ក្រោយពីឧកញ៉ាជាន់ថ្មី មានវ័យជាង៤០ឆ្នាំម្នាក់នោះ បានដកស្នេហ៍ និងដកគ្រប់យ៉ាង លែងឧបត្ថម្ភ ដល់នាងតទៅទៀត ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!