យក​ម៉ូតូ​មេជាង​ ទៅ​ដឹក​ស្រី​ស្នេហ៍​ ដើរ​លេង​ បាត់​មួយ​ថ្ងៃ

 
 

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍​មួយ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទៅ​ដល់​អ្នកដំណើរ​តាម​ផ្លូវ និង​កម្លាំង​មាន​សមត្ថកិច្ច ខណៈ​ពេល​ដែល​បុរស​ជា​មេជាង​ពេទ្យធ្មេញ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ដេញ​តាម​ពីក្រោយ​ម៉ូតូ​មួយ​គ្រឿង​ទៀត ដែល​ត្រូវជា​កូនជាង​របស់​ខ្លួន​ហើយ​ស្រែ​កថា ចោរ​ៗ ឲ្យ​គេឯង​ជួយ​ដេញ​ស្ទាក់​ចាប់​។ 

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។

រូបភាព៖ យក​ម៉ូតូ​មេជាង​ ទៅ​ដឹក​ស្រី​ស្នេហ៍​ ដើរ​លេង​ បាត់​មួយ​ថ្ងៃ

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ជា​មេជាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​ជា​កូនជាង​មានឈ្មោះ អយ សុ​លី​ម អាយុ​១៨​ឆ្នាំ ជា​កូនជាង​ធ្វើ​ធ្មេញ នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ត្រូវ​បាន​ឃាត់ខ្លួន ខណៈ​ពេល​ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ម៉ាក ZOOMER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FE-0905 មួយ​គ្រឿង​បាត់​ពី​ផ្ទះ​មួយ​ថ្ងៃ​។ 

កាលពី​ម្សិលមិញ​ថ្ងៃ​ទី​០៥ ខែឧសភា នោះ​យុវជន​ជា​កូនជាង​ធ្វើ​ធ្មេញ​រូប​នេះ បាន​យក​ម៉ូតូ​របស់​គាត់​មួយ​គ្រឿង និង​ប្រាក់​ចំនួន​៣០០​ដុល្លា ចេញ​បាត់ មិនឃើញ​ចូល​ផ្ទះ​វិញ ទូរស័ព្ទ​ក៏​តេ​មិន​ចូល​ក៏​នាំ​គ្នា​ដើរ​រក​។

តាម​ប្រភព​ដដែល​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ថ្ងៃនេះ​ក៏​បាន​រក​ឃើញ​រូបគេ​កំពុង​តែ​ជិះ​ម៉ូតូ ហើយ​រូប​គាត់​ក៏​ហៅ​អោយ​ឈប់​តែ​រូបគេ​មិន​ព្រម​ឈប់​ម៉ូតូ​ឡើយ ហើយ​ក៏​បាន​ព្យាយាម​បន្ថែម​ល្បឿន​ជិះ​រត់គេច​បន្ត​ទៅ​ទៀត រូប​គាត់​ក៏​បាន​ស្រែ​កថា ចោរ​ៗ ពេល​នោះ​ស្រប​ពេល​ដែល​កម្លាំង​នគរបាល​ដើរ​ល្បាត ក៏​បាន​ជួយ​ដេញចាប់​បាន​តែ​ម្តង និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ផង​ដែរ ។ 

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ក៏​បញ្ជូន​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​ទី​៣ ទើបត្រូវ​យុវជន​រូប​នោះ​សារភាព​ថា បានជា​ខ្លួន​យក​ម៉ូតូ​ចេញពីផ្ទះ​បែប​នេះ​គឺ​ដើម្បី​យក​ទៅ​ដឹក​ស្រី​ស្នេហ៍​របស់​ខ្លួន​ដើរ​លេង​តែ​ប៉ុណ្ណោះ ។ បន្ទាប់​មក​ខាង​សមត្ថកិច្ច​ក៏​បាន​សម្របសម្រួល​ឲ្យ​អ្នក​ទាំង​ពីរ​ធ្វើការ​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី ៕

រូបភាព៖ យក​ម៉ូតូ​មេជាង​ ទៅ​ដឹក​ស្រី​ស្នេហ៍​ ដើរ​លេង​ បាត់​មួយ​ថ្ងៃ

រូបភាព៖ យក​ម៉ូតូ​មេជាង​ ទៅ​ដឹក​ស្រី​ស្នេហ៍​ ដើរ​លេង​ បាត់​មួយ​ថ្ងៃ

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ខាង​មុខ​ផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​១៣ (​ក្បែរ​វត្ត​ឧណ្ណាលោម​) ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​ មានការ​ផ្ទុះអាវុធ​មួយ​គ្រាប់ និង​វាយ​ក្បាល​មួយ​ស្នាប់​កាំភ្លើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន និង​រង​របួស​យ៉ាងធ្ងន់ធ្ងរ អំពី​សំណាក់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ម្នាក់​ជា​ម្ចាស់ផ្ទះ ខណៈ​ដែល​ធ្វើការ​ឃាត់ខ្លួន​បុរស​រូប​នោះ​ចូល​ទៅ​លួច​កង់​មួយ​គ្រឿង​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​នោះ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​មានឈ្មោះ ងួ​ន វិចិត្រ អាយុ​២៧​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​ពិតប្រាកដ ត្រូវ​បាន​ម្ចាស់ផ្ទះ​វាយ​មួយ​ស្នាប់​កាំភ្លើង​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ​។

បុរស​ជា​ម្ចាស់​កង់​មានឈ្មោះ មាស ម៉ា​ដែន អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ត្រូវ​បាន​ប្រើ​អាវុធ​ម៉ា​កឡុក បាញ់​មួយ​គ្រាប់​ឡើង​លើ និង​វាយ​ទៅ​លើ​ក្បាល​របស់​បុរស​ជា​ជនសង្ស័យ​មួយ​ស្នាប់​កាំភ្លើង​នៅ​ក្នុង​ការ​ចាប់ខ្លួន​នោះ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ម្ចាស់​កង់​បាន​បញ្ឈរ​កង់​មួយ​គ្រឿង​របស់​ខ្លួន​នៅ​ខាង​មុខ​ផ្ទះ បាន​បន្តិច​ក៏​បានឃើញ​បុរស​ជា​ជនសង្ស័យ​ចូល​មក​លួច​បណ្តើរ​កង់​របស់​ខ្លួន​ចេញ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​។

ភា្ល​ម​នោះ​បុរស​ជា​ម្ចាស់​កង់​ក៏​បាន​ស្ទុះ​រត់​ចេញ​មក​ពី​ក្នុងផ្ទះ និង​ដក​កាំភ្លើងខ្លី​បាញ់​ឡើង​លើ​មួយ​គ្រាប់ និង​ចាប់​បុរស​ជា​ជនសង្ស័យ​រូប​នោះ​បាន ហើយ​ក៏​វាយ​បន្ថែម​មួយ​ស្នាប់​កាំភ្លើង​បណ្តាល​ឲ្យ​បែកក្បាល​រយះ​ចេញ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន រង​របួសធ្ងន់ និង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​កម្លាំង​មាន​សម្ថ​កិច្ច​តែ​ម្តង​។

មតិ​ខ្លះ​ក៏​បាន​ធ្វើការ​រិះគន់​ទៅ​ដល់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​រូប​នោះ​ផង​ដែរ ដោយ​គ្រាន់តែ​សម្បត្តិ​ត្រឹម​ចោរលួច​កង់​កញ្ចាស់​មួយ​គ្រឿង​ប៉ុណ្ណោះ បង្ក​ឲ្យ​មានការ​ផ្ទុះអាវុធ និង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បែប​នេះ​ទាល់តែ​សោះ​។

ក្រោយ​ពេល​កើតហេតុ​បុរស​ជនសង្ស័យ​ជា​ចោរលួច​កង់​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ជំនះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ​ចាត់ការ​ទោស​តាម​ផ្លូវច្បាប់ ចំណែកឯ​កង់​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​ម្ចាស់​វិញ​ផង​ដែរ ៕

រូបភាព៖ ជនសង្ស័យ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម