រឿង “រនាតស្នេហ៍” ថតជួបខ្មោចមែនទែន តារាសម្ដែងច្រើននាក់ នាំគ្នាទៅស្រោចទឹក
តារាប្រុស-ស្រី នៅក្នុងរឿង “រនាតស្នេហ៍” បានទៅស្រោចទឹកបណ្ដោះគ្រោះ បន្ទាប់ពីល្បីថា តារាសម្ដែង និង អ្នកដឹកនាំរឿងបានជួបខ្មោចលង។ នេះបើតាមការឲ្យដឹងពី លោក សាវិន ហ្វីលីប តារាសម្ដែងនៅក្នុងរឿងមួយនេះ។
លោក សាវិន ហ្វីលីប បាននិយាយថា ការនាំគ្នាទៅស្រោចទឹកនោះ បានធ្វើឡើងក្នុងអំឡុងសប្ដាហ៍មុននៅ ក្នុងទីអារាមមួយជិតប្រាសាទបន្ទាយស្រី។ មូលហេតុ ដែលនាំឲ្យ តារាសម្ដែងទៅស្រោចទឹក ក៏ព្រោះរឿងមួយនេះ ពេលកំពុងថតជួបខ្មោចមែនទែន និង តាមក្បួនទស្សន៍ទាយឃើញថា ប្រសិនបើមិនធ្វើត្រឹមត្រូវតាមក្បួនខ្នាតនោះ និង មានការស្លាប់មនុស្សរហូតដល់ទៅ ៣ នាក់។
លោក សាវីន ហ្វីលីប បានឲ្យដឹងបន្ថែមថា ក្រោយពីស្រោចទឹករួច អ្នកដឹកបានឲ្យតារាសម្ដែងសម្រាកថតរហូតដល់ទៅ ៤ ថ្ងៃ ហើយបន្ទាប់មកបានធ្វើពិធីក្រុងពាលីសាជាថ្មី ដោយសរុបមក រឿង “រនាតស្នេហ៍” បានក្រុងពាលីចំនួន ៣ ដង មកហើយ។
ក្រោយពីក្រុងពាលីត្រឹមត្រូវតាមក្បួនខ្នាតមក តារាសម្ដែងទាំងអស់មានអារម្មណ៍ស្រស់ស្រាយវិញហើយ។ បច្ចុប្បន្នរឿងមួយនេះបានដំណើរការថតបានជាង ១០ ភាគ រួចហើយ ក្នុងចំណោមសាច់រឿងទាំងអស់មាន ៦០ ភាគ ដែលប្លង់ភាគច្រើនធ្វើនៅលើទឹកដីសៀមរាបទាំងអស់។
កាលពីសប្ដាហ៍មុននេះ អ្នកដឹកនាំរឿង បានឲ្យដឹងថា រឿង “រនាថតស្នេហ៍” បានធ្វើពិធីក្រុងពាលីចំនួនបីដង ក្នុងនោះធ្វើនៅកៀនស្វាយម្ដង និង នៅខេត្តសៀមរាប ចំនួន ២ ដង។ លោក សាន វិសាល បាននិយាយថា មូលហេតុដែលនាំឲ្យមានពិធីក្រុងពាលី រហូតដល់ទៅ ៣ ដងនេះ ក៏ព្រោះតែពេលដែលចេញថត តួសម្ដែងមួយចំនួនក៏ដូចជារូបលោក ត្រូវបានវិញ្ញាណខ្មោចចូលសន្ធិតស្ទើរគ្រប់ៗគ្នា។
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!