គួរឲ្យអាណិតណាស់លោកអើយ! សល់៤ថ្ងៃទៀតចូលរោងការ ដេកក្រោមផ្ទះត្រូវខ្យល់ កន្ត្រាក់បោកចំបណ្តាលឲ្យរលំ សង្កត់ស្លាប់តួស្រី រីឯតួប្រុសរបួសធ្ងន់
(ពោធិ៍សាត់)៖ ពិតជាអភ័ព្វណាស់លោកអើយ! គូរដណ្ដឹងមួយគូ ត្រូវបានយមរាជ ឆក់យកតួស្រីបាត់ ខណៈតួប្រុសរងរបួសធ្ងន់នៅ ក្នុងហេតុការណ៍ភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ បាក់សង្កត់លើពួកគេ កំពុងដេកក្រោមផ្ទះ នាព្រលប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ចាប់ពីម៉ោង៧ដល់ម៉ោង៩យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅឃុំឈើតុំ ស្រុកក្រគរ មានភ្លៀងធ្លាក់មួយមេ លាយឡំដោយផ្លេកបន្ទោរ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្ដាលឲ្យលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ មួយចំនួនរាបដល់ដី ។ ជាក់ស្ដែង ផ្ទះមួយខ្នងនៅ ភូមិឃុំកើតហេតុខាងលើ ដែលជនរងគ្រោះជាគូរដណ្តឹង និងគ្នាបានសម្រាកនោះ គឺបានរលំធ្លាក់សង្កត់ បណ្តាលឲ្យខាងនារី ស្លាប់ភ្លាមៗ តែម្តងចំណែកខាងបុរសបាន រងរបួសធ្ងន់។ នារីដែលស្លាប់មានឈ្មោះ ក្រិច ចាន់ដែត អាយុ១៩ឆ្នាំ និងបុរសជាគូដណ្តឹង ឈ្មោះ សែន អៃ អាយុ២៥ឆ្នាំ របួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
លោកអធិការស្រុក បានបញ្ជាក់ថា ទាំងពីរនាក់ជាគូរដណ្ដឹង នឹងគ្នាសល់៤ថ្ងៃទៀតរៀបការ ហើយផ្ទះនោះទើបនឹងធ្វើថ្មី សម្រាប់ត្រៀមរៀបចំ រៀបមង្គលការ។ លោកអធិការបានបន្ថែមទៀតថា នៅល្ងាចកើតហេតុនោះ ពេលមានភ្លៀងធ្លាក់ខ្លាំង លាយឡំនិងខ្យល់កន្ត្រាក់ ហើយជនរងគ្រោះទាំងពីរនាក់ កំពុងនៅក្រោមផ្ទះ ខណៈនោះស្រាប់តែផ្ទះរលំមកសង្កត់លើ បណ្ដាលឲ្យស្លាប់ និង របួសតែម្ដង មិនតែប៉ុណ្ណោះជ្រូកចំនួន ពីរក្បាលក៏ងាប់ក្នុងពេលនោះផងដែរ៕
សល់៤ថ្ងៃទៀតចូលរោងការ ដេកក្រោមផ្ទះត្រូវខ្យល់ កន្ត្រាក់បោកចំបណ្តាលឲ្យរលំ សង្កត់ស្លាប់តួស្រី រីឯតួប្រុសរបួសធ្ងន់
ប្រភព ៖ Fresh News
ការកត់សម្គាល់ខ្មែរឡូត៖
ក៏ដូចជាកាលពីខែមីនា មុននេះ នៅរាជធានីភ្នំពេញ ក៏មានករណី សល់៨ថ្ងៃទៀតរៀបការ កូនកំលោះចាក់កូនក្រមុំ១២កំាបិត និងចាក់ខ្លួនឯងស្លាប់។
នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា នេះជារឿងស្មានមិនដល់មួយ ដែលគូដណ្ដឹងវ័យក្មេង១គូ បានភ្ជាប់ពាក្យជាមួយគ្នា អស់រយៈពេលជាង២ឆ្នាំ កន្លងមកហើយ ដោយក្រោយពេលភ្ជាប់ពាក្យរួច ខាងស្រីបានចាកចេញ ពីស្រុកកំណើត មកធ្វើជាកម្មការិនីរោងចក្រកាត់ដេរ នៅភ្នំពេញ នៅសល់តែ៨ថ្ងៃទៀត ប៉ុណ្ណោះចូលរោងការ។
ប៉ុន្តែមិនដឹងថា មានរឿងអ្វីកើតឡើងនោះទេ ស្រាប់តែខាងប្រុសឈ្មោះ រ័ត្ន វណ្ណៈ អាយុ២១ឆា្នំ បានដាច់ចិត្តចាក់ប្រហារសម្លាប់ខាងស្រី ឈ្មោះ ងន គឹមឡៃ អាយុប្រមាណ២០ឆ្នាំ ដោយឥតញញើតដៃចំនួន១២កាំបិត ហើយ នៅពេលឃើញនាង របួសធ្ងន់ដេកដួលនៅក្នុងថ្លុកឈាម ស្មានថានាងស្លាប់ យុវជននោះក៏បានយកកាំបិត ចាក់ខ្លួនឯងចំនួន៣កាំបិទ សម្លាប់ខ្លួនតាមក្រោយដែរ ប៉ុន្តែភ្លាមៗនោះបានបណ្ដាលឲ្យរងរបួស ធ្ងន់ទាំងពីរនាក់ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ហើយពេលទៅដល់ពេទ្យ ខាងប្រុសបានលាចាកលោកបាតហើយ ចំណែកឯនាងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង២និង៥០នាទី យប់រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចបន្ទប់លេខ៥ផ្ទះជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពពីបន្ត្រីប៉ូលិសបានអោយដឹងថា ក្រោយពេលកើតហេតុភ្លាមៗ មិនត្រូវបានគេរាយការណ៏ឲ្យដឹងនោះឡើយ រហូតដល់វេលាម៉ោង៤ជិតភ្លឺទើប ប៉ូលិសទទួលបានព័ត៌មាននោះ ហើយបានចុះទៅកាន់មន្ទីរពេទ្យកាល់ម៉ែតដើម្បី សាកសួរព័ត៌មាន ហើយមិនមានភាគីណា ប្ដឹងភាគីណាឡើយ ម្យ៉ាងទៀត ក៏មិនមាននរណាម្នាក់ ប្រាប់ថា មានរឿងអ្វី ទើបគូដណ្ដឹងខាងលើ ឈានដល់ការចាក់សម្លាប់គ្នាបែបនេះឡើយ ប៉ុន្តែតាមការសន្និដ្ឋាន សង្ស័យផ្ដើមចេញពីរឿងខាងប្រុសប្រចណ្ឌឌខាងស្រី ។
តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសបានឲ្យដឹងបន្តថា អ្នកទាំងពីរនាក់នេះ បានភ្ជាប់ពាក្យជាមួយគ្នា អស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ ដោយមានចាស់ទុំចូលរួមដឹងឮត្រូមត្រូវ ហើយក្រោយពេលភ្ជាប់ពាក្យរួច ខាងស្រីបានចាកចេញពីស្រុកកំណើត មកធ្វើជាកម្មការិនីរោងចក្រនៅភ្នំពេញ ដោយទុកឲ្យខាងប្រុសនៅ ស្រុកកំណើតម្នាក់ឯង។
ម្យ៉ាងទៀតនៅសល់តែរយៈពេល ៨ថ្ងៃទៀតប៉ុណ្ណោះ ពួកគេដល់ថ្ងៃត្រូវរៀបការទៀតផង ហើយកាលពី៣ថ្ងៃមុន ខាងប្រុសបានធ្វើដំណើរ ចាកចេញពីស្រុកកំណើត ស្កាត់មកជួបនាងជាគូដណ្ដឹង នៅចំណុចផ្ទះជួល ក្នុងភូមិកើតហេតុខាងលើ និងបានស្នាក់នៅជាមួយគ្នា ហើយរហូតដល់វេលាយប់ ថ្ងៃកើត ហេតុខាងប្រុសបានទៅផឹកស៊ីជុំគ្មាជាមួយមិត្តភក្ដិ នៅបន្ទប់ជួលផ្សេងមួយទៀត ស្ថិតនៅចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីបន្ទប់នាងគូដណ្ដឹង ។
ខណៈនោះមិនដឹងថា មិត្តិភក្ដិនិយាយអ្វីខ្លះទេ ទើបក្រោយពេលផឹក ស្រវឹង បានដើរត្រឡប់ទៅបន្ទប់ជួលវិញ និងបានធ្វើសកម្មភាព ចាក់សម្លាប់នាងជាគូដណ្ដឹង ចំនួន១២កាំបិទ បណ្ដាលឲ្យនាង រងរបួសដួលដេកនៅក្នុងថ្លុកឈាម សន្លប់សកដូកស្ដឹង ។
ភ្លាមៗនោះជនជាឃាតករ ឃើញ បែបនេះ ស្មានថានាងស្លាប់ ក៏បានចាក់សម្លាប់ខ្លួនឯង ចំនួន៣កាំបិតតាមក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ ដែរ បន្ទាប់មកត្រូវបានអ្នកជិតខាង និងក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ កាល់ម៉ែតដើម្បីសង្គ្រោះ បន្ទាន់ ហើយពេលទៅដល់មន្ទីរពេទ្យ ឃាតករបានស្លាប់បាត់បង់ជីវិត ចំណែកនាងជាអនាគតប្រពន្ធ មិនបានស្លាប់នោះឡើយ កំពុងត្រូវបានគ្រូពេទ្យ សង្គ្រោះបន្ទាន់នៅឡើយ ៕
សពអ្នកទាំងពីរ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!