អាជ្ញាធរខណ្ឌសែនសុខ បង្ក្រាបផ្ទះហ្គេមបាញ់ត្រី ដុះស្លែ នៅត្រឡោកបែក
រាជធានីភ្នំពេញ ៖ ទីតាំងបើកហ្គេមបាញ់ត្រីដុះស្លែមួយកន្លែង ស្ថិតនៅតំបន់ត្រឡោកបែក ផ្ទះលេខ៤៨ ផ្លូវលេខ៥៩៨ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ត្រូវបានអាជ្ញាធរខណ្ឌសែនសុខចុះបង្ក្រាបដោយដកហូតបានទូហ្គេមបាញ់ត្រីភ្លោះ១គ្រឿង និងឃាត់ខ្លួនអ្នកមើលការព្រមទាំងអ្នកលេង១១នាក់ ក្នុងនោះមានស្ត្រី៣នាក់ព្រមទាំងកៅអីមួយចំនួន។
ការបង្ក្រាបល្បែងស៊ីសងហ្គេមបាញ់ត្រីនេះកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ ។
រូបភាព៖ អាជ្ញាធរខណ្ឌសែនសុខ បង្ក្រាបផ្ទះហ្គេមបាញ់ត្រី ដុះស្លែ នៅត្រឡោកបែក
តាមប្រភពព័ត៌មានបានឲ្យដឹងថា ផ្ទះហ្គេមបាញ់ត្រីនេះមានម្ចាស់ ជាមន្ត្រីនគរបាលដែលបានបើកលេងជាយូរមកហើយ ពុំដែលមានអ្នកណាហ៊ានបង្ក្រាបឡើយព្រោះមានការយោគយល់ តាំងពីជំនាន់លោកអភិបាលខណ្ឌមុនមកម្ល៉េះ។
តាមលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានឲ្យដឹងថា ដោយមានការណែនាំពីលោក ប៉ិល កុសល អភិបាលខណ្ឌសែនសុខទើបលោកបានដឹកនាំកម្លាំងចុះមកបង្ក្រាបតែម្តង។
លោកអភិបាលរងបានឲ្យដឹងទៀតថាហ្គេមបាញ់ត្រីជាល្បែងស៊ីសង ដែលពុំមានច្បាប់អនុញ្ញាតឡើយ បានពង្វក់យុវជនអោយគេចសាលាមិនគិតពីការរៀនបានទៅសម្ងំលាក់ខ្លួននៅក្នុងផ្ទះហ្គេម ។
ដោយសារតែហ្គេមនេះបានធ្វើឲ្យយុវជនខ្លះបានលួចប្រាក់ឪពុកម្តាយ និងលក់របស់របរយកប្រាក់ទៅលេងហ្គេម និងខ្លះទៀត បានប្រព្រឹត្តបទល្មើសលួចឆក់ប្លន់ដើម្បីយកប្រាក់មកលេងល្បែងស៊ីសង។
លោកអភិបាលរងបានឲ្យដឹងទៀតថា ការចូលរួមអនុវត្តន៍គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព អាជ្ញាធរខណ្ឌសែនសុខ មិនអនុញ្ញាតឲ្យមានល្បែងស៊ីសងឡើយ។
ទោះបីជាយ៉ាង នៅក្នុងខណ្ឌសែនសុខ ត្រូវគេដឹងថាមានកន្លែងកត់ឆ្នោត យ៉ាងធំជាច្រើនកន្លែងនៅតាមផ្សារនានា គ្រាន់តែផ្សារចិន និងផ្សារឈូកមានដូចផ្សារត្រីដែលគេនាំគ្នាកត់ជាប់គ្នាតែម្តងមិនទាន់ត្រូវបានបង្ក្រាបឡើយ៕
រូបភាព៖ អាជ្ញាធរខណ្ឌសែនសុខ បង្ក្រាបផ្ទះហ្គេមបាញ់ត្រី ដុះស្លែ នៅត្រឡោកបែក
រូបភាព៖ អាជ្ញាធរខណ្ឌសែនសុខ បង្ក្រាបផ្ទះហ្គេមបាញ់ត្រី ដុះស្លែ នៅត្រឡោកបែក
រូបភាព៖ អាជ្ញាធរខណ្ឌសែនសុខ បង្ក្រាបផ្ទះហ្គេមបាញ់ត្រី ដុះស្លែ នៅត្រឡោកបែក
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៦ ដោយមានការអនុញ្ញាតពីលោក ងិន ពេជ ព្រះអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ និងមានបញ្ជាផ្ទាល់ ពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យកម្លាំង ចម្រុះខណ្ឌចុះបង្ក្រាប ទីតាំងល្បែងហ្គេមត្រី ខុសច្បាប់មួយទីតាំង នៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោក ងិន ពេជ ព្រះរាជអាជ្ញារង បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបទីតាំង នេះ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ៩នាក់ (ស្រី ២នាក់) ព្រមទាំងដកហូតទូ បាញ់ត្រី ២ទូ និងម៉ូតូ Honda dream 125c ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FF-1256 មួយគ្រឿង។
សូមបញ្ជាក់ថា កម្លាំងចម្រុះខណ្ឌ បានបញ្ជូនជនសង្ស័យទាំង ៩នាក់នោះ ទៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី៕
រូបភាព៖ ចុះបង្ក្រាបទីតាំង ល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ មួយទីតាំង នៅសង្កាត់ស្រះចក ឃាត់ខ្លួនបាន ៩នាក់
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!