ជីវិតថ្លៃណាស់ ម្តាយនិងកូនអើយ
ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានហេតុការណ៍ព្យុះភ្លៀងមួយ បានបោកបក់យ៉ាងខ្លាំង បណ្តាលឱ្យទូកម៉ាស៊ីនមួយគ្រឿងលិចកណ្តាលទន្លេមេគង្គ ខណៈ២នាក់ម្តាយនិងកូនកំពុងជិះ តែសំណាងល្អ ត្រូវបានបងប្អូនខ្មែរអ៊ិស្លាមចំនួន៣នាក់ចេញទៅជួយសង្គ្រោះទាន់ពេលវេលា ដោយបាននាំជនរងគ្រោះទាំង២នាក់មកកំពង់សាឡាងចាស់វិញ ដោយមានចូលរួមត្រេកអររំភើបពីអ្នកភូមិកំពុងនាំគ្នាឈរមើលយ៉ាងរន្ធត់នោះ ។
ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី០៥ ឧសភា ២០១៦ ស្ថិតនៅមិនឆ្ងាយពីស្ពានគីហ្ស៊ុណា ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះអន្តរាគមន៍ហើយ ៕
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ
ប្រភព ៖ កោះសន្តិភាព
ចំណាប់អារម្មណ៍ខ្មែរឡូត
រឿងហេតុដ៏ មហាសំណាង សម្រាប់កម្មករនាវា ២នាក់ដែល អាចនៅរស់រាន មានជីវិត ពីការលង់ទឹកស្លាប់ ដោយសារតែ សម្រែកហៅឲ្យ ជួយរបស់ពួកគេ ត្រូវបានស្ត្រីចំណាស់ ម្នាក់ដែលត្រចៀកធ្ងន់ (មនុស្សថ្លង់) និងជាមនុស្ស តែម្នាក់គត់ដែល អាចស្តាប់ឮ សម្រែករបស់ ពួកគេ រួចក៏ទៅ បន្លឺកណ្តឹងអាសន្ន ដើម្បីឲ្យក្រុម ជួយសង្រ្គោះចេញទៅ ជួយពួកគេ ទាំងនោះ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ស្រ្តីចំណាស់ ដែលជាលេខាធិការ ចូលនិវត្តន៍ម្នាក់ ឈ្មោះថា Christine Bowden អាយុ៧៧ឆ្នាំ និងជាមនុស្ស ថ្លង់អស់ពេល ជាយូរមកហើយ បានស្តាប់ឮ សម្លេងស្រែក ហៅឲ្យជួយ ពីកម្មករនាវា ២នាក់ ដែលពួកគេជួប ឧបត្តិហេតុ លិចនាវា នៅក្នុងសមុទ្រ Looe នៃប្រទេស អង់គ្លេស ហើយនេះគឺជា សំណាងដ៏ល្អ បំផុតព្រោះថា Christine ទើបនឹងទិញ ឧបករណ៍ជំនួយ ក្នុងការស្តាប់ មុនថ្ងៃកើតហេតុ មួយថ្ងៃ ដែលនេះជា មូលហេតុនាំឲ្យ គាត់ស្តាប់ឮ សម្លេងស្រែកឲ្យជួយនោះ ដែលមនុស្សដទៃទៀត មិនអាចស្តាប់ឮបាន។
ប្រភពព័ត៌មាន បានបញ្ជាក់ទៀតថា ទីតាំងដែល នាវាលិចនោះ គឺស្ថិតនៅ ចំងាយជាង កន្លះគីឡូម៉ែត្រ ពីសួនច្បារនៅឯ ឆ្នេរខ្សាច់ Cornish ដែលជាកន្លែង Christine កំពុងតែ ឈរមើល បន្លែរបស់គាត់ ហើយស្របពេលនោះ គាត់ក៏បានស្តាប់ឮ សម្រែកឲ្យជួយ ចេញពីផ្ទៃសមុទ្រ យ៉ាងច្បាស់ ក្រោយមកគាត់ ក៏រត់ទៅ បន្លឺកណ្តឹងអាសន្ន ដើម្បីរាយការណ៍ ទៅដល់ក្រុម ជួយសង្រ្គោះ ឲ្យចេញប្រតិបត្តិការ ទៅជួយពួកគេ ទាំង២នោះ ឲ្យរួចផុត ពីសេចក្តីស្លាប់ បានដោយជោគជ័យ។
Christine បាននិយាយថា “នេះគឺជារឿង ដ៏មហាសំណាងមួយ ព្រោះថាបើ ថ្ងៃនោះខ្ញុំ មិនទាន់បាន ទិញឧបករណ៍ ជំនួយក្នុងការស្តាប់ ទេនោះ ពួកគេច្បាស់ជា ជួបរឿងអាក្រក់ ដែលអាចប៉ះពាល់ ដល់ជីវិត ជាមិនខាន”។
នេះគឺជារឿងហេតុ ដ៏កម្រនិង អាចនិយាយបានថា កម្មករនាវា ២នាក់នោះ ពិតជាមាន សំណាងធំ ប្រាកដមែន ដែលថាសម្រែក របស់ពួកគេ គឺពិតណាស់ មិនអាចនឹងធ្វើឲ្យ មនុស្សធម្មតា ស្តាប់ឮបាន នោះទេ ព្រោះថាចំងាយ នៅឆ្ងាយពេក តែបែរជា មានស្ត្រីចំណាស់ ដែលត្រចៀកធ្ងន់ម្នាក់ អាចស្តាប់ឮ សម្រែករបស់ពួកគេ ទៅវិញ៕
រូបភាព៖ Christine Bowden ជាមនុស្សតែម្នាក់ ដែលអាចស្តាប់ឮ សម្រែករកជំនួយ ចេញពីផ្ទៃសមុទ្រ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!