ជំពាក់ប្រាក់៦ម៉ឺនដុល្លា គេចខ្លួនជាង១ឆ្នាំ ម្ចាស់បំណុលប្រទះឃើញ ឃាត់ខ្លួននាំឲ្យសមត្ថកិច្ច
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជំពាក់លុយគេចំនួន៦ម៉ឺនដុល្លាគេចខ្លួនជាង១ឆ្នាំ មកសម្ងំលក់ភេសជ្ជៈនៅតាមផ្លូវ ត្រូវបានម្ចាស់បំណុលប្រទះឃើញ ក៏ឃាត់ខ្លួនជូនសមត្ថកិច្ចតែម្ដង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣៥នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នៅចំណុចផ្លូវ២៥៧កែងផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
រូបភាព៖ បុរសជំពាក់លុយគេ
ជនជំពាក់លុយគេមានឈ្មោះ ឃី សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៧ ផ្លូវលំ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរលក់កាហ្វេ និងភេសជ្ជៈតាមរទេះ។
ចំណែកម្ចាស់បំណុលមានឈ្មោះ តាំង គីមពៀរ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះ១១អា ផ្លូវ១១៨ សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់ដូរ។
តាមម្ចាស់បំណុលបានឲ្យដឹងថាជននោះបានជំពាក់ប្រាក់របស់គាត់ចំនួន៦ម៉ឺនដុល្លាប្រមាណជាង១ឆ្នាំដោយរកស៊ីនិងលេងតុងទីនជាមួយគ្នា រួចគេចខ្លួនរហូតហើយគាត់បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ។
លុះនៅវេលាថ្ងៃត្រង់នេះក៏ប្រទះឃើញលក់កាហ្វេ និងភេសជ្ជៈនៅតាមផ្លូវ ក៏ដេញតាមតាំងពីផ្លូវទេពផនរហូតទៅដល់ចំណុចផ្លូវលេខ២៥៧កែងផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក ទើបចាប់បានប្រគល់ជូនសមត្ថកិច្ចយកមកប៉ុស្តិ៍នរគបាលទឹកល្អក់២។ លុះក្រោយមកម្ចាស់បំណុល និងក្រុមគ្រួសារត្រូវបានបញ្ជូនទៅដោះស្រាយនៅក្រសួងមហាផ្ទៃ៕
រូបភាព៖ បុរសជំពាក់លុយគេ
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា ស្ត្រីមេម៉ាយម្នាក់ត្រូវជនដៃដល់ស៊ីឈ្នួលសម្លាប់បានធ្វើសកម្មភាពប្រើដែកគាស់ចាក់សម្លាប់យ៉ាងព្រៃផ្សៃស្លាប់ភ្លាមៗនៅលើប៉ៅអ៊ីដេកក្រោមផ្ទះ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២ វិច្ឆិកា នៅក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ដោយសារតែរឿងគំនុំជំពាក់លុយចងការរវាងស្ត្រីជាអ្នកជួលឃាតករ និងស្ត្រីរងគ្រោះ។
សាកសពរបស់ស្ត្រីរងគ្រោះឈ្មោះ ហិន ភាព អាយុ៦១ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។
យ៉ាងណាក៏ដោយឈាមស្រែកស្បែកហៅ ឃាតករស៊ីឈ្នួលសម្លាប់មនុស្សក្នុងតម្លៃខ្លួនពីរលានរៀល ព្រមទាំងស្ត្រីម្នាក់ទៀតដែលជាអ្នកជួល ត្រូវបានវែកមុខចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី២ វិច្ឆិកា ក្រោយពីមានការចុះស៊ើបអង្កេតនៅនឹងកន្លែងកើតហេតុពីសំណាក់កម្លាំងនគរបាលស្រុកសំបូរ និងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត។
អំពើឃាតកម្មចាក់សម្លាប់នេះត្រូវបានលោកឈិន សំបូរ អធិការរងទទួលបន្ទុកព្រហ្មទណ្ឌស្រុកសំបូរបានដឹកនាំកម្លាំងនគរបាលចុះស៊ើបអង្កេតក្រោយពីកើតហេតុ និងឈានដល់កំណត់បាននូវមុខសញ្ញា និងបានសន្និដ្ឋានថា មូលហេតុដែលឈានឲ្យមានករណីឃាតកម្មនេះផ្តើមចេញពីរឿងគំនុំជំពាក់លុយចងការ។
នគរបាលស្រុកសំបូរ បានបង្ហាញអត្តសញ្ញាណថា ជនដៃដល់ជាឃាតករស៊ីឈ្នួលឈ្មោះ ឡឹក ចាន់វាសនា ហៅក្លូ អាយុ២៨ឆ្នាំ ជាមុខសញ្ញាធ្លាប់ជាប់ពន្ឋនាគារ និងក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំណែកឯស្ត្រីដែលនៅពីក្រោយខ្នង និងជាអ្នកជួលជនដៃដល់ឲ្យសម្លាប់ឈ្មោះ ស៊ុន វ៉ារី ហៅវិន អាយុ៤៧ឆ្នាំ ។ ជនសង្ស័យប្រុស-ស្រី ទាំងពីរមានទីលំនៅភូមិ-ឃុំ ជាមួយគ្នា ក្នុងភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ៕
រូបភាព៖ គំនុំជំពាក់លុយចងការ ជួលឃាតករ ២លានរៀល សម្លាប់ស្ត្រីមេម៉ាយ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!