ភ្លៀងលាយឡំ ខ្យល់កន្ត្រាក់នៅក្រុង ស្វាយរៀង បណ្តាលឲ្យផ្ទះរំលំបាក់ ដើមឈើ និងបើុងស្តង់បាណូ តាំពិព័រណ៏ក្រុមហ៊ុនថៃ
ស្វាយរៀង៖ ភ្លៀងមួយមេលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលអោយរលំផ្ទះអស់ ជាច្រើនខ្នងនៅ ក្រុងស្វាយរៀង ក្នុងនោះផ្ទះអ្នកយក ព័ត៌មានអោយស្ថានីយទូរទស្សន៍ ប៉ុស្តីលេខ៩ ក៏ត្រូវខ្យលបក់់បើុង រំលំដួលដល់ដី កាលពីវេលាម៉ោង ប្រមាណ៤និង៣០ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ។
ប្រជាពលរដ្ឋរស់នៅ ក្រុងស្វាយរៀងបានអោយដឹងថា ភ្លៀងនិងខ្យល់កំណាចនេះ បានធ្វើអោយមានភ័យ ព្រឺព្រូចដោយសារមាន ពពកខ្មៅមីដេដាស និងខ្យលបក់យ៉ាងខ្លាំងដោយម្នាក់ៗនាំគ្នារក កន្លែងសុវត្ថិភាពរៀងៗខ្លួន ក្រោយពីមេឃរាំងភ្លៀង ទៅគេសង្កេត ឃើញថា ផ្ទះនិងស្លាកប៉ាណូ ស្លាកគណបក្ស តូបតាំងពិព័រណ៏ក្រុមហ៊ុនថៃ ដើមឈើជាច្រើន ដើមត្រូវដួលរំលំ៕
ប្រភព ៖ ដើមអម្ពិល
ការកត់សម្គាល់ខ្មែរឡូត៖
ក៏ដូចជា កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសាររន្ទះបាញ់ ក្រៅពីនោះក៏មានប្រជាពលរដ្ឋរងបួស៤នាក់ និងខូចខាតផ្ទះចំនួន៨១ខ្នង ដោយសារភ្លៀងលាយឡំ ខ្យល់កន្ត្រាក់យ៉ាងខ្លាំង នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ល្ងាចមិញនេះ ធ្វើត្រូវខូចខាតអង់តែនវិទ្យុ ដែលបានបន្សល់ពីរបបកម្ពុជាប្រជាធិបតេយ្យ ផ្ទះតាម៉ុកជាសារមន្ទីរ របើកព្រំដំបូលផ្ទះបងប្អូនប្រជាពលរដ្ឋ និងរលំបាក់មែកឈើជាច្រើនដើមផងដែរ។ នេះបើតាមលោកស្នងការខេត្តឧត្តរមានជ័យ ម៉ែន លី បានប្រាប់ឲ្យដឹង កាលពីព្រឹកថ្ងៃទី៤ខែមេសានេះថា ករណីខ្យល់កន្ត្រាក់ល្ងាចម្សិលមិញនេះ បណ្តាលឲ្យខូចខាត នៅឃុំអន្លង់វែង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បណ្តាលឲ្យខូចខាតផ្ទះ សរុបចំនួន៨១ខ្នង ក្នុងនោះមាន រលំផ្ទះ១ខ្នង រលំសាលាប្រជុំភូមិ១ខ្នង រលំរោងតារាងប៉ាល់ទះ១ខ្នង ប៉ើងដំបូលផ្ទះ៧៨ខ្នង ដួលប៉ាយធំ២ ដួលប៉ាយតូច១៥ បាក់បង្គោលអង់តែនតេអូ១ (នៅផ្ទះតាម៉ុក) របួសមនុស្ស២នាក់ប្រុស។
លោកស្នងការបញ្ជាក់ទៀថា ចំណែកនៅសង្កាត់បុស្បូវ ក្រុងសំរោង បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ អស់ចំនួន៣ខ្នងមាន៖ ដួលរលំទាំងស្រុងចំនួន១ខ្នង របើកដំបូលចំនួន២ខ្នង រន្ទះបាញ់ បណ្តាលឲ្យស្លាប់មនុស្ស ម្នាក់ភ្លាមៗ ខណៈដែលជនរងគ្រោះកំពុងអង្គុយក្នុងផ្ទះ មានឈ្មោះ សឿ ពិសី ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិខាងលើ។ រីឯស្រុកចុងកាល់បណ្តាល ឲ្យខូចខាតរលំផ្ទះ១ខ្នង របើកដំបូលផ្ទះ១ខ្នង របើកដំបូលសាលា អនុវិទ្យាល័យពង្រ១បន្ទប់ រលំខ្ចុះសាលាអនុវិទ្យាល័យពង្រ១ខ្នង៕
រូបភាព ការរងការខូចខាត ដោយសារភ្លៀងលាយឡំ ខ្យល់កន្ត្រាក់ នៅខេត្តឧត្តរមានជ័យ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!