ញាក់សាច់! អតីតជើងឯក បោកចំបាប់អូឡាំពិក វាយតដៃ ប៉ូលិស៧នាក់ បែកឈាមពេញមុខ (មានវីដេអូ)
បរទេស៖ កាលពីពេលថ្មីៗ កន្លងទៅនេះ មានហេតុការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយអតីតជើងឯក បោកចំបាប់អូឡាំពិកម្នាក់ បានបើកឆាកប្រយុទ្ធគ្នា ជាមួយនឹង ប៉ូលិសចំនួន ៧នាក់ ដែលព្យាយាមឃាត់ខ្លួនគាត់ ពីបទផឹកស្រា ហើយបើកបរ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អតីតកីឡាករ បោកចំបាប់ រូបនោះ មានឈ្មោះថា Vyacheslav Oliynyk ត្រូវបានប៉ូលិសព័ទ្ធចាប់ ដោយពួកគេប្រើប្រាស់ ស្ព្រាយបាញ់ផ្ទៃមុខ និងដំបងវាយ ទៅលើ Vyacheslav យ៉ាងចាស់ដៃ តែម្តង។
រូបភាព៖ អតីតជើងឯក បោកចំបាប់អូឡាំពិក កំពុងវាយតដៃ ជាមួយប៉ូលិស
ទោះបីជាយ៉ាងណា អតីតជើងឯកបោកចំបាប់ រូបនេះ ក៏បានបង្ហាញឲ្យឃើញថា សមត្ថភាពរបស់គាត់ នៅតែមាន ដោយវាយតដៃ ជាមួយនឹងប៉ូលិស ចំនួន ៧នាក់ ដោយមិនខ្លាចញញើតអ្វីឡើយ។
គួរបញ្ជាក់ផងដែរថា នៅមុនពេលកើតហេតុ អតីតជើងឯកបោកចំបាប់ ដែលបានឈ្នះមេដាយមាស ឲ្យប្រទេសអ៊ុយក្រែន នៅក្នុងព្រឹត្តិការណ៍ «1996 Atlanta Olympics» បានចេញទៅផឹកស៊ី ជប់លៀងថ្ងៃខួបកំណើត គំរប់៥០ឆ្នាំរបស់ខ្លួន ខណៈពេលត្រលប់មកវិញ ក៏ត្រូវប៉ូលិស ព្យាយាមឃាត់ខ្លួនតែម្តង ដោយសារតែ មានជាតិស្រវឹង នៅក្នុងខ្លួន។
យ៉ាងណាមិញ នៅក្នុងជម្លោះនោះ បានធ្វើឲ្យ Vyacheslav រងរបួសបែកមុខ ហូរឈាម ចេញមកយ៉ាងច្រើន បន្ទាប់ពីត្រូវប៉ុន្មានដំបង របស់ប៉ូលិស ប៉ុន្តែគាត់នៅតែមិនបញ្ឈប់ រហូតទាល់តែ មិត្តភក្តិរបស់គាត់ម្នាក់ មកដល់ប្រាប់គាត់ឲ្យឈប់ ព្រោះតែ កូនប្រុសរបស់ Vyacheslav កំពុងតែអង្គុយយំ នៅក្នុងរថយន្ត៕
តោះ! ទៅទស្សនាហេតុការណ៍នោះ ទាំងអស់គ្នា៖
ប្រភព ៖ បរទេស
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិ កំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រុមក្មេងស្ទាវមួយក្រុមផឹកស៊ីស្រែកឡូឡា និងលេងគប់ទឹកបង្កឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ពេលដែលសមត្ថកិច្ចចុះទៅធ្វើការអប់រំណែនាំ មិនស្តាប់ហើយ ថែមទាំងជេរ និងរកវាយសមត្ថកិច្ចនគរបាល និងវាយរថយន្តរបស់សមត្ថកិច្ចចំនួន២គ្រឿង បណ្តាលឲ្យកំពិត ទើបសមត្ថកិច្ចបង្ខំចិត្តបង្ក្រាប។
លោកវរសេនីយ៍ត្រី ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា ក្រុមក្មេងទំនើងដែលត្រូវបានបង្ក្រាបនោះ មានចំនួន១២នាក់ មានស្រីម្នាក់ ។
ក្រុមទាំងនេះ នៅពេលដែល ពួកគេបានលេងគប់ទឹក និងផឹកស៊ីហ៊ោកញ្ជ្រៀវ ធ្វើឲ្យបានបង់សណ្តាប់ធ្នាប់ និងប៉ះពាល់ រំខានដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ទើបធ្វើអោយសមត្ថកិច្ចបានចុះទៅអប់រំ ណែនាំ កុំឲ្យពួកគេលេងគប់ទឹក និងផឹស៊ីហ៊ោកញ្ជ្រៀវ ក្នុងពេលនោះ ពួកគេថែមទាំងមិនស្តាប់ការណែនាំរបស់សមត្ថកិច្ចទេ ពួកគេថែមទាំងស្រែកមកលើសមត្ថកិច្ច និងខ្លះបានវាយរថយន្តរបស់សមត្ថកិច្ច ដែលកំពុងធ្វើប្រតិបត្តិការបណ្តាលឲ្យកំពិត ។
ដោយមើលឃើញពីទង្វើបែបនេះ កងកម្លាំងនគរបាលខេត្តបានចុះមកជួយធ្វើអន្តរាគមន៍ ចាប់ក្រុមក្មេងទំនើងចំនួន១២នាក់ យកទៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ មកសាកសួរ។
លោកអធិការនគរបាលក្រុងបានបញ្ជាក់ថា ឆ្លងតាមការសាកសួរ យើងស្រាវជ្រាវរកឃើញជនដៃដល់ ដែលវាយរថយន្តរបស់សមត្ថកិច្ចពេលបំពេញប្រតិបត្តិការ មានឈ្មោះចាន់ ឡាលីន ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងម្នាក់ទៀតឈ្មោះបូរ ច័ន្ទរះ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជាក្មេងញៀនគ្រឿងញៀន ។
ជនទាំង២នាក់នេះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ដោយឡែកចំនួន១០នាក់ទៀត សមត្ថកិច្ចគ្រាន់តែធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចហៅឪពុកម្តាយនិងអាណាព្យាបាលយកទៅអប់រំបន្ត ៕
រូបភាព៖ ជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!