នគរបាលចរាចរ បញ្ជូននិស្សិតសាលា NUM បើករថយន្ត បុកម៉ូតូបណ្តាលឲ្យផ្ទុះឆេះ ស្លាប់ និងរបួស៦នាក់ ទៅតុលាការ
(ភ្នំពេញ)៖ លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានបញ្ជូនអ្នកបើករថយន្ត Camry Hybrid បុកម៉ូតូបណ្តាល ឲ្យផ្ទះឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ រហូតមានស្លាប់២នាក់ និងរបួស៤នាក់ នៅខណ្ឌមានជ័យ ទៅកាន់តុលាការ ដើម្បីបន្តការសួរនាំ និងចាត់ការបន្តទៀត។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អធិការនគរបាលខណ្ឌមានជ័យ លោក តេង ស៊ីណូ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចណ៍នេះកើតឡើង រវាងរថយន្តម៉ាក Camry Hybrid ពណ៌ស ស៊េរី២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1W-6796 បើកបរដោយ ឈ្មោះ រ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ទិសដៅពីជើងទៅត្បូង បានបុកជាមួយម៉ូតូចំនួន ០២គ្រឿងម៉ាក Viva ពណ៍ខ្មៅ និង ម៉ាក Smash V ពណ៍ខ្មៅ (ទិសដៅស្របគ្នា) បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ស្លាប់ចំនួន០២នាក់ (ប្រុស), របួស០៤នាក់ (ប្រុស)។
លោក តេង ស៊ីណូ បានបញ្ជាក់ទៀតថា ក្នុងករណីនេះបណ្តាលឲ្យឆេះខូចខាត រថយន្តម៉ាក Camry Hybrid ១គ្រឿង និងឆេះខូចខាតម៉ូតូ ម៉ាក Smash V ពណ៍ខ្មៅ១គ្រឿង ហើយសាកសពរក្សាទុក នៅក្បែរកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើកបររថយន្ត និងម៉ូតូជនរងគ្រោះ ប្រគល់ឲ្យការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ យកទៅចាត់ការបន្ត។ លោកអធិការបានបន្ថែមថា អ្នកបើកបររថយន្តស្រវឹងស្រា ទើបបើករថយន្តបង្កគ្រោះថ្នាក់យ៉ាងដូច្នេះ៕
ប្រភព ៖ Fresh News
ការចាប់អារម្មណ៍ខ្មែរឡូត៖
ទាក់ទងនឹងហេតុការណ៍រថយន្ដបុកម៉ូតូបែបនេះ ក៏ធ្លាប់បានកើតឡើងកាលពីខែធ្នូ ឆ្នាំ២០១៥ ដែលនិស្សិតស្រីម្នាក់បានបើករថយន្តលឿនពេក រេចង្កូតទៅបុកម៉ូតូពេញទំហឹង កិនបុរសម្នាក់ស្លាប់នៅកន្លែង កើតហេតុ និងម្នាក់ទៀតផ្លោងបោក នឹងកញ្ចក់រថយន្តរង របួសធ្ងន់ធ្ងរស្លាប់ពេល បញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត និងរងរបួសធ្ងន់នារីម្នាក់ទៀតកាលពីវេលាម៉ោង១២ និង២៥រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ធ្នូ ២០១៥ នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ រាជ រ៉ាវូ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះ ជួលសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានស្រុកកំណើត នៅភូមិស្នាយទោល ឃុំត្រពាំងយង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងម្នាក់ទៀតស្លាប់នៅក្នុងមន្ទីរពេទ្យ កាល់ម៉ែត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ ភ្នំពេញ 2R-8395 ជិះតែឯងបើកបរដោយស្ត្រីម្នាក់ពីជើងទៅត្បូង ។ ចំណែកម៉ូតូរងគ្រោះម៉ាក Duke ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1FF-0099 ជិះគ្នា៣នាក់ ប្រុស២នាក់ និងស្រីម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង ។
សាក្សីឱ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កបើកបរដោយនារីម្នាក់ ចំណែកម៉ូតូរងគ្រោះ ជិះគ្នា៣នាក់ ប្រុស២នាក់និងស្រី ម្នាក់ទើបនឹងមកពីដើរ លេងនៅមុខសណ្ឋាគារ ណាហ្គាវ៉ើល បើកបរក្នុងទិសដៅ ច្រាសទិសគ្នា ខណៈមកដល់ចំណុចខាងលើ ទាំងរថយន្ត និងម៉ូតូបើកលឿនដូចគ្នា ហើយរថយន្តបានរេចង្កូត ទៅបុកម៉ូតូចំពី មុខពេញទំហឹង បណ្តាលឱ្យអ្នក បើកម៉ូតូរងរបួសធ្ងន់ ចំណែកអ្នកជិះកណ្តាលផ្លោង បោកនឹងកញ្ចក់រថយន្តធ្លាក់មកវិញរងរបួសធ្ងន់ធ្ងរ និងនារីម្នាក់រងរបួសធ្ងន់ ។ ភ្លាមៗនោះ រថយន្តបង្កមានបំណងបើករត់ ដោយបត់ ត្រឡប់ក្រោយកិនយុវជនជាអ្នកបើក ម៉ូតូថែមទៀត បណ្តាលឱ្យស្លាប់នៅ កន្លែងកើតហេតុ ក៏ត្រូវប្រជាពលរដ្ឋដេញ តាមឃាត់បានប្រគល់ឱ្យសមត្ថកិច្ច ចំណែករថយន្តខ្ទេច មួយកំណាត់មុខ ។ រីឯជនរងគ្រោះ រងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅ ព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត ពេលទៅដល់មន្ទីរពេទ្យ ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក យុវជនម្នាក់បាន ដាច់ខ្យល់ ស្លាប់ម្នាក់ទៀត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្តបង្កយកទៅប៉ុស្តិ៍ប្ញស្សីកែវ ទុកប្រគល់ ឲ្យនគរបាលចរាចរណ៍ផ្លូវគោក រួមជាមួយរថយន្តបង្ក និងម៉ូតូរងគ្រោះ ។ ចំណែកសពដែលស្លាប់ នៅកន្លែងកើត ហេតុសាច់ញាតិដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅវត្តសន្សំកុសល ។
បន្ទាប់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ បានបញ្ជូននិស្សិត ស្រីវ័យក្មេង ទៅសាលាដំបូងរាជធានី កាលពីរសៀលថ្ងៃទី ១០ធ្នូនេះ តំណាងអយ្យការក៏ បានធ្វើការសាកសួរជំហ៊ាន ដំបូងរហូតដល់ព្រលប់ទៅហើយនៅមិន ទាន់ចប់ទេ ក៏បានផ្ញើទៅសមត្ថកិច្ចវិញ ដោយតម្រូវឲ្យ ព្រឹកថ្ងៃទី១១ធ្នូ នាំមកធ្វើការ សាកសួរម្តងទៀត មុននឹងចោទប្រកាន់ជាផ្លូវការ ដើម្បដាក់ជូន ទៅខាងចៅក្រម សម្រេចឃុំខ្លួន បណ្តោះអាសន្ន ។
នៅពេលសមត្តកិច្ចនាំចេញទៅកាន់ការិយាល័យនគរបាលជើងគោក និស្សិតស្រីអ្នកបើក រថយន្តបុក មនុស្សស្លាប់ត្រូវបានក្រុម គ្រួសារ និងសាច់ញាតិយកមួក និងម៉ាសពាក់ជិត ថែមទាំងជួយបិទបាំង ខ្លាចម៉ាស៊ីន ថតអ្នកកាសែតទៀតផង ។
ប៉ុន្ដែមកដល់ថ្ងៃទី ១២ មីនា ឆ្នាំ ២០១៦ តាមសេចក្តីរាយការណ៍ឱ្យដឹងថា តុលាការចេញដីកាបង្គាប់ ឱ្យដោះលែងនិស្សិតស្រី វ័យក្មេង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកមនុស្ស ស្លាប់២នាក់ និងរបួស៣នាក់ នៅក្នុងខណ្ឌឬស្សីកែវ កាលពីពេលកន្លងមក ឱ្យមានសេរីភាពវិញហើយ បន្ទាប់ពីជាប់ពន្ធនាគារ ជាង៣ខែនោះ ។
ជនត្រូវចោទឈ្មោះ រ៉ូនី សេរីវឌ្ឍនា អាយុ២២ឆ្នាំ ជានិស្សិត មានទីលំនៅ ផ្ទះលេខ៤២ P ផ្លូវលេខ១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពបន្តថា យោងតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ថ្មីនេះ ជនត្រូវចោទ អាចប្រឈមនឹង ការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ ពី៤លានរៀល ទៅ១៥លានរៀល ប៉ុន្តែជាក់ស្តែង គឺជនត្រូវចោទត្រូវបានតុលាការ សម្រេចចេញដីកាដោះលែង ឱ្យមានសេរីភាព ក្រោយពីឃុំខ្លួន បានត្រឹមតែប្រមាណ ជាជាង៣ខែប៉ុណ្ណោះ ដោយមិនទាន់ទាំងបាន បើកសវនការជំនុំជម្រះទោស ផងនោះទេ៕
រូបភាព និស្សិតស្រី ដែលបានបើករថយន្ដបុកម៉ូតូ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!