BeatBox ពី​យុវសិស្សខ្មែរ​ កំពុងទទួលបាន ការគាំទ្រ ​(មានវីដេអូ)

 
 

ភ្នំពេញ​៖ ជាមួយនឹងការប្រើប្រាស់មាត់​ធ្វើជា​ភ្លេង បញ្ចេញពីបំពង់កមក ក្រៅ​​តាមរយៈបទ «យក្សរាំធុងបាស់​» កំពុងចាប់ទទួលបានការ ចាប់​អារម្មណ៍យ៉ាងខ្លាំង​ នៅលើបណ្តាញសង្គម ហ្វេសប៊ុក​។​ម្នាក់ច្រៀង ម្នាក់​​ប្រើសំឡេង​ចេញពីបំពង់ក ធ្វើភ្លេង ដែលភាសា​ផ្លូវការ​​នៃបែបបទនេះ គេហៅថា BeatBox ។​

បើយោងតាម wikipedia បានឲ្យដឹងថា ពាក្យ BeatBox មានន័យថា សិល្បៈដែល​ប្រើមាត់ធ្វើត្រាប់​តាមម៉ាស៊ីន ដោយក្នុងនោះ​ត្រូវ ប្រើប្រាស់អណ្តាត បបូរមាត់ និងសំឡេង ។​

ទស្សនាវីដេអូឃ្លិប ដូចខាងក្រោមនេះ៖



ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា លោក Machael Jackson គឺជាតារាចម្រៀងមួយរូប ដែលពោរពេញទៅដោយទេពកោសល្យ។ លោកមិនត្រឹមតែជាអ្នកចម្រៀងប៉ុណ្ណោះទេ លោកជាអ្នកនិពន្ធ និងជាពិសេសលោកជាស្តេចបំបែកក្បាច់រាំទៀតផង។

លោក Machael Jackson ត្រូវបានពិភពលោកទទួលស្គាល់លោក ដោយបានដាក់រហស្សនាមឲ្យ លោកថា ”King Of Pop” ដែលមានន័យថា លោកគឺជាស្តេចនៅក្នុងវិស័យចម្រៀងប៊ុមតែម្តង។ ប៉ុន្តែមិនថាយ៉ាងណា គួរឲ្យសោកស្តាយ ដែលលោកមិនអាចនៅបម្រើអារម្មណ៍ដល់ទស្សនិកជនបានតទៅទៀត។

គួរឲ្យដឹងថា លោក Machael Jackson បានទទួលអនិច្ចកម្ម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៩ ដោយសារតែជំងឺមហារីកស្បែក ប៉ុន្តែលោកក៏បានបន្សល់នូវ ទុកស្នាដៃរបស់លោកជាច្រើន ទុកដល់អ្នកជំនាន់ក្រោយៗ រួមមានដូចជា ចម្រៀង និង ក្បាច់រាំ ជាដើម ដែលសុទ្ធសឹងតែជាស្នាដៃរបស់លោកផ្ទាល់។

ជាការពិតណាស់ បើទោះបីជាយើងជាអ្នកគាំទ្រ និងតែងតែស្តាប់នូវចម្រៀងគាត់ក៏ពិតមែន ប៉ុន្តែប្រហែលជាមានមនុស្សមួយចំនួន ប្រាកដជាមិនធ្លាប់បានដឹងនោះទេថា តាមការពិតទៅលោក Machael Jackson លោកក៏ចេះធ្វើ Beatbox ដែរ លោកបានធ្វើវាតាំងពីមិនទាន់ មានអ្នកស្គាល់ថា Beatbox ជាអ្វីមកម៉្លេះ! ហើយវាពិតជាអស្ចារ្យពិតមែន! បើមិនជឿទេ សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖



ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម