តន្ត្រីស្រាបៀរ លីអូ បានមកដល់ខេត្តសៀមរាប ជាមួយនិងការប្រគល់ រង្វាន់ជូនអ្នកឈ្នះ ក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត
សៀមរាប៖ ការប្រគំតន្ត្រីនៅតាមបណ្តា ខេត្តក្រុងសំខាន់ៗនៅទូទាំងប្រទេស រួចមក ស្រាបៀរ លីអូ បានមកដល់ចុងកៅស៊ូ ខេត្តសៀមរាប ជាមួយការប្រគំតន្ត្រីដ៏អស្ចារ្យ ដោយមានការ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HD TV ព្រមទាំងមានវត្តមានកំពូលតារាល្បីៗ ដូចជា អ្នកនាង ពេជ្រ សុភា កញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ ក៏ដូចជាតារា ហង្សមាសជាច្រើនរូបទៀត ដែលផ្តល់ជូននូវ ការសម្តែង និងក្បាច់រាំ ដែលទាក់ទាញ ទស្សនិកជន ជាច្រើនឲ្យសប្បាយហ៊ោកញ្ជ្រៀវ ច្រៀងរាំទៅតាមតារាចម្រៀងរបស់យើង។
ឆ្លៀតក្នុងឱកាសនេះដែរ ស្រាបៀរ លីអូក៏បានប្រគល់ រង្វាន់ដល់អ្នកឈ្នះរង្វាន់ ពីកម្មវិធី គាស់ភ្លាម ឈ្នះភ្លែតជាច្រើនរូប នៅលើឆាកប្រគំតន្រ្តី ដូចដែលធ្លាប់បានធ្វើកន្លងមកនៅទីក្រុង ភ្នំពេញ និងនៅខេត្តបាត់ដំបង។ អតិថិជនស្រាបៀរ លីអូ នៅតែមានឱកាសឈ្នះក្នុងកម្មវិធី គាស់ភ្លាម ឈ្នះភ្លែត ពីស្រាបៀរ លីអូ នៅទូទាំងប្រទេស រហូតដល់បំណាច់ឆ្នាំ ២០១៦នេះ ដោយគ្រាន់តែ គាស់ក្រវិលកំប៉ុង និងគម្របដបស្រាបៀរ លីអូ ដើម្បីមានឱកាសឈ្នះរង្វាន់រថយន្ត Mazda Pick-Up ម៉ូតូ ទូរទស្សន៍ ទូរស័ព្ទ iPhone រង្វាន់ជាសាច់ប្រាក់ និងរង្វាន់ស្រាបៀរ លីអូ ជាច្រើនរង្វាន់ទៀត។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!