ខំធ្វើអត្តសញ្ញាណប័ណ្ណខ្មែរហើយ ចាប់ឯងបានទៀត
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីអន្តោប្រវេសន៍ បានធ្វើការចុះឆែកឆេរនៅអង្គការ «សហប្រតិបត្តិការ អភិវឌ្ឍន៍» ដោយឃាត់ខ្លួន ស្ត្រីវៀតណាមម្នាក់ ជាបុគ្គលិកប្រើអត្តសញ្ញាណប័ណ្ណឈ្មោះខ្មែរ ។
ហេតុការណ៍ចុះឆែកឆេរធ្វើឡើង កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី០៤ ឧសភា ២០១៦ ស្ថិតនៅចំណុចស្នាក់ការផ្ទាល់ ផ្ទះលេខA48 ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។
ប្រភពឱ្យដឹងថា ស្ត្រីខាងលើកាន់អត្តសញ្ញាណប័ណ្ណខ្មែរឈ្មោះចាន់ ធី តែជាជនជាតិវៀតណាម ។ បច្ចុប្បន្ន កម្លាំងកំពុងធ្វើការត្រួតពិនិត្យរកឯកសារបន្ថែមទៀត ៕
រូបភាព៖ ស្ត្រីវៀតណាម ដែលត្រូវឃាត់ខ្លួន
រូបភាព៖ ស្ត្រីវៀតណាម ដែលត្រូវឃាត់ខ្លួន
រូបភាព៖ ស្ត្រីវៀតណាម ដែលត្រូវឃាត់ខ្លួន
រូបភាព៖ អង្គការសហប្រតិបត្តិការ អភិវឌ្ឍន៍
រូបភាព៖ អត្តសញ្ញាណប័ណ្ណ
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកឲ្យដឹងផងដែរថា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ជនជាតិវៀតណាមចំនួន៣៧នាក់ ត្រូវបានកម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃធ្វើការបណ្តេញចេញតាមច្រកទ្វារអន្តរជាតិក្អមសំណ ដែលធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រីយ៍ ម៉ុក ប៊ុនឈាង អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា។
ក្រោយពីបានរកឃើញនៅពេលដែលពួកគេបានលួចចូលមកស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់ក្នុងការដ្ឋានសំណង់ធនាគារវៀតណាមមួយមានឈ្មោះ BIDC ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីពេលកន្លងមក។
លោកឧត្តមសេនីយ៍ត្រី ម៉ុក ប៊ុនឈាង អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីបានមានប្រសាសន៍ថា ក្នុងនាមរូបលោកជួសមុខអោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ជាប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ។
ដើម្បីធ្វើយ៉ាងណាអោយកម្លាំងរបស់លោកពង្រឹងនូវច្បាប់អន្តោប្រវេសន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាអោយមានប្រសិទ្ធភាពខ្ពស់នោះ កម្លាំងនគរបាលនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីតែងតែបានចុះប្រតិបត្តិការចុះត្រួតពិនិត្យរាល់ការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសជាច្រើនកន្លែងនៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។
លោកបន្តទៀតថា ជាក់ស្តែងក្នុងថ្ងៃនេះដែរ កម្លាំងនគរបាលនៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី បានធ្វើការបណ្តេញចេញជនអន្តោប្រវេសន៍ខុសច្បាប់ដែលជាជនជាតិវៀតណាមប្រុសស្រីសរុបចំនួន៣៧នាក់ ទៅតាមច្រកទ្វារអន្តរជាតិក្អមសំណ។
ក្រុមជនជាតិវៀតណាមដែលត្រូវធ្វើការបណ្តេញចេញទៅកាន់ស្រុកកំណើតវិញទាំង៣៧នាក់ខាងលើនេះ គឺបានធ្វើឡើងក្រោយកម្លាំងរបស់លោកធ្វើការសហការណ៍ជាមួយនឹងកម្លាំងនគរបាល នៃការិយាល័យគ្រប់គ្រងជនបរទេសរាជធានីភ្នំពេញ បានរកឃើញពួកគេកំពុងតែស្នាក់នៅ និងបំពេញការងារដោយខុសច្បាប់ក្នុងកាដ្ឋានសំណង់ធនាគារដ៏ធំមួយកន្លែងគឺសំណង់ធនាគារ BIDC របស់ប្រទេសវៀតណាម ដែលមានទីតាំងនៅក្នុងភូមិព្រែកតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយក្រុមជនជាតិវៀតណាមទាំងនោះ ប្រកបមុខរបរជាកម្មករសំណង់៕
រូបភាព៖ បណ្តេញជនជាតិវៀតណាម៣៧នាក់ តាមច្រកទ្វារក្អមសំណ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!