អស្ចារ្យណាស់ បើករថយន្ត លូនក្រោមស្ពាន ដេកស្ដូក
រាជធានីភ្នំពេញ ៖ រថយន្តដឹកមេសាប៊ូមួយគ្រឿងបើកលឿនពេកមកដល់ផ្លូវកោងយកចង្កូតមិនទាន់ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងនៅផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ។
រថយន្តបង្កម៉ាក កូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-4306 ជារថយន្តដឹកមេសាប៊ូ ជិះគ្នា២នាក់ បើកបរក្នុងទិសដៅពីលិចទៅកើត ចុះតាមផ្លូវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ។
តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើមានដឹកអំបិល និងធុងផ្ទុកទៅដោយមេសាប៊ូ បើកបរតាមផ្លូវព្រះមុនីរេត ក្នុងទិសដៅពីលិចទៅកើត បានធ្វើដំណើរចុះតាមផ្លួវក្រោមដីស្ពានអាកាសស្ទឹងមានជ័យ ដោយសារតែអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្នខណៈពេលបើកមកដល់ផ្លូវកោងខ្លាំង ធ្វើឲ្យអ្នកបើកបរបួងខ្លាំងពេកយកចង្កូតវិញមិនទាន់ក៏បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងចាក់ចោលសម្ភារនៅលើរថយន្តកំពប់ពេញថ្នល់ ហើយភ្លាមៗនោះអ្នកបើករថយន្ត និងអ្នករួមដំណើជាមួយទាំង២នាក់បានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តនៅកន្លែងកើតហេតុតែប៉ុណ្ណោះ ៕
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីវេលាម៉ោង១៤៖៣០នាទីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១១-១១២ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ជនជាតិចិន៤នាក់ បានរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្ត ដោយខ្លួនឯងមួយ ខណៈដែលពួកគេ កំពុងធ្វើដំណើរ ត្រឡប់មកពីលេងខេត្តព្រះសីហនុ ។
នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឡើងដោយ រថយន្ដម៉ាក LEXUS ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2L-5402 បើកបរត្រឡប់ពីខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុ ក៏បានក្រឡាប់ធ្លាក់ផ្លូវតែម្ដង បណ្ដាលឱ្យជនជាតិចិន ជាអ្នករួមដំណើររងរបួសធ្ងន់២នាក់ និង២នាក់ទៀតរងរបួសស្រាល ចំណែកអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដត្រូវបានយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់សិលា ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី៕
រូបភាព៖ ទិដ្ឋភាពកន្លែងកើតហេតុ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!