អគ្គិភ័យ ដែលឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ បានរលត់ហើយ (មានវីដេអូ)
(កណ្តាល)៖ សមត្ថកិច្ចបានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនៅមុននេះថា រហូតដល់ពេលនេះ អគ្គិភ័យ ដែលឆេះផ្ទះប្រជាពលរដ្ឋ នៅក្រុងតាខ្មៅ បានរលត់ទាំងស្រុងហើយ បន្ទាប់ពីមានការអន្តរាគមន៍ដោយក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ។
សមត្ថកិច្ចក្រុងតាខ្មៅ បាននិយាយថា អគ្គិភ័យនេះ បានធ្វើឲ្យឆេះឡានព្រុសមួយគ្រឿង បង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួន ហើយក៏បានបណ្តាលឱ្យបុរសម្នាក់ រងរបួសផងដែរ។
សូមបញ្ជាក់ថា អគ្គិភ័យខាងនេះ បានឆាបឆេះផ្ទះប្រជាពលរដ្ឋតាំងពីម៉ោង៥ល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ទោះជាយ៉ាងណា សមត្ថកិច្ចនឹងបង្ហាញរបាយការណ៍លម្អិតនៅពេលក្រោយ៕
ប្រភព ៖ Fresh News
គួរឲ្យដឹងថា៖
ហេតុការណ៍ឆាបឆេះដ៏សន្ធោសន្ធៅនេះ ក៏ធ្លាប់បានកើតឡើងកាលពីយប់ ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៦ នៅចាក់អង្រែលើ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្ឋ អស់៥០ខ្នង។
នេះបើតាមអាជ្ញាធរមូលដ្ឋាន បានអោយដឹងថា អគ្គិភ័យបានរលត់ទាំងស្រុង នៅម៉ោង ១១៖៤០នាទី ពោលក្រុមពន្លត់បានប្រើប្រាស់ រយៈពេល៣ម៉ោងក្នុងការបាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តចំនួន២៦គ្រឿង បាញ់ទឹកពន្លត់អស់ ៥២រថយន្ត ហើយក្នុងហេតុការណ៍នេះ ពុំបណ្តាលអោយប្រជាពលរដ្ឋណា ម្នាក់ស្លាប់នោះទេ។
អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ផ្ទះចំនួន៥០ខ្នង បានត្រូវបំផ្លាញ ក្នុងនោះ ១៩ខ្នងស្ថិតនៅក្នុងភូមិព្រែកតាគង់ និង៣១ខ្នងទៀត ស្ថិតនៅភូមិព្រែកតានូ។ ដោយឡែកចំពោះមូលហេតុ នៃការឆាបឆេះវិញ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ៕
រូបភាព អគ្គិភ័យឆាបឆេះផ្ទះនៅចាក់អង្រែ
ខ្មែរឡូត
Interests:
ទីកន្លែង
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!