អគារខ្ពស់មួយ នៅណានជីង ត្រូវបានលេបត្របាក់ដោយអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ (មានវីដេអូ)
ចិន ៖ ហេតុការណ៍រន្ធត់មួយ បង្កជាអគ្គីភ័យឆាបឆេះអគារខ្ពស់ មួយកន្លែង នៅទីក្រុង ណានជីង ហើយត្រូវបានបង្ហោះផ្សព្វផ្សាយ ព្រោងព្រាត ពេញបណ្តាបណ្តាញសង្គមរបស់ចិនផងដែរ។
តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អគ្គីភ័យដ៏កំណាចមួយ បានឆាបឆេះ អគារខ្ពស់មួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កជាផ្សែងហុយទ្រលោម ពេញកន្លែងកើតហេតុ ស្ថិតនៅក្នុងទីក្រុង ណានជីង ប្រទេសចិន នៅចន្លោះម៉ោងប្រមាណជា ៣:២០នាទី រសៀលម្សិលមិញនេះ។
ប្រភពបន្តទៀតថា អគ្គីភ័យនេះ ឆាបឆេះចាប់ពីចំហៀងអគារជាន់ទី៣២ រហូតបន្តឆេះចុះមកក្រោម។ ភ្លាមៗនោះដែរ មនុស្សរាប់រយនាក់ដែលស្នាក់នៅក្នុងអគារ ត្រូវបានបង្ខំចិត្តរត់ចេញ ដើម្បីរួចជីវិតផងដែរ។ ដោយឡែក ក្រុមអ្នកពន្លត់អគ្គីភ័យ ប្រឹងប្រែងនាំគ្នាដុតដៃដុតជើង ដោយសម្រេចការពន្លត់បានមួយរយភាគរយ ក្នុងរយៈពេល២ម៉ោង។ បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅក្នុងហេតុការណ៍មួយនេះ ពុំមានមនុស្សស្លាប់ និងរងរបួសឡើយ។
គួរបញ្ជាក់ដែរថា មិនទាន់មានការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ និងប្រភពច្បាស់ការណ៍ ដឹងប្រាកដពីមូលហេតុបង្កនេះ និងការខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននៅឡើយទេ ដោយបច្ចុប្បន្នគឺស្ថិតក្រោមការស៊ើបអង្កេតបន្ថែមរបស់សមត្ថកិច្ច។
យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍ នៅលើបណ្តាញសង្គម Weibo របស់ចិន លើកឡើងថា អគ្គីភ័យនេះបង្កមកពី ការឆេះម៉ាស៊ីនត្រជាក់ នៅជាន់ទី៦ ៕
ទស្សនាវីដេអូ៖
ប្រភព ៖ Shanghaiist
កំណត់ហេតុខ្មែរឡូត៖
នារីម្នាក់បានរួចជីវិត ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះ ក្នុងអគារ ដោយលោតចុះពីអគារ តែយ៉ាងណាមិញ នៅតែទទួលរងរបួសធ្ងន់ធ្ងរ ទោះបីជាមានអ្នកជិតខាងជាច្រើននាក់ បានព្យាយាម ចាំជួយត្រងពេលនាងធ្លាក់មកក៏ដោយ។
វីដេអូរន្ធត់មួយ បង្ហាញពីទិដ្ឋភាពភ្លើងឆេះ នៅក្នុងបន្ទប់អគារមួយកន្លែង ស្ថិតនៅជាន់ទី៣ ដែលគេឃើញថា នារីរងគ្រោះមានស្លៀកត្រឹមតែខោក្នុង និងអាវទ្រនាប់តែប៉ុណ្ណោះ។
បើតាមប្រភព បានឲ្យដឹងថា ហេតុការណ៍មិនគួរឲ្យជឿ ដែលនារីខាងលើអាចគេចខ្លួនបាននោះ កើតឡើងនៅក្នុងទីក្រុង Cedeira ក្នុងតំបន់ Galicia នៃប្រទេស អេស្ប៉ាញ នៅចន្លោះម៉ោងប្រហែលជា ១០ព្រឹក កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ។
ប្រភពបន្តថា នារីខាងលើ មានវ័យ៤៧ឆ្នាំ បានភ័យស្លន់ស្លោជាខ្លាំង នៅពេលដែល ឆ្លងចន្តអគ្គីសនី ហើយក៏បានផ្ទុះ នៅទ្វារខាងមុខនៃប្លុកអគារ ផ្ទះល្វែងមួយនោះ បណ្តាលឲ្យមានផ្សែងហុយជុកជាក់ពេញអគារតែម្តង ។ ភ្លាមនោះដែរ នាងក៏បានរកផ្លូវរត់គេច ដោយព្យាយាមដើរទៅជិតទ្វារកញ្ចក់ ទាំងមានផ្សែងហុយទ្រលោម ហើយតោងបង្អួចខាងក្រៅ ទម្លាក់ខ្លួនមកតែម្តង។
អ្នកជិតខាងបាននាំគ្នាយកក្រណាត់ ភួយ មកចាំត្រងនាង ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ អ្នកបើកឡានតាក់ស៊ីម្នាក់ ឃើញហេតុការណ៍នោះ ប្រាប់ថា «ខ្ញុំបានឃើញខ្លួននាងនៅខាងក្រៅបង្អួច ហើយមានផ្សែងជាច្រើននៅជុំវិញនាង សឹងតែមើលនាងមិនឃើញឡើយ»។ ក្រុមអ្នកពន្លត់អគ្គីភ័យ លើកឡើងថា នេះពិតជាសំណាងហើយ នាងនិងអាចស្លាប់ប្រសិនណា គ្មានប្រជាពលរដ្ឋចាំត្រងនាង ខណៈដែលនាងធ្លាក់មក។
គួរបញ្ជាក់ដែរថា ភ្លាមៗនោះដែរ នារីរងគ្រោះក៏ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ ៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!