បងស្រីថន លក្ខិណា បង្ហាញមុខគូស្នេហ៍ ជាជនជាតិថៃ បញ្ចប់ភាពនៅលីវ
ភ្នំពេញ៖ នៅទីបំផុត បងស្រីថន លក្ខិណា បានបង្ហាញមុខគូស្នេហ៍ជាជនជាតិថៃ ក្រោយមានពាក្យចរចាមអារ៉ាម ជាច្រើនលើកថា តារាដួងនេះ មានទំនាក់ទំនងស្នេហា ជាមួយនឹងមន្ត្រីពាក់ផ្កាយ ។
ដើម្បីបញ្ចប់នូវមន្ទីល សង្ស័យកន្លងមក ដែលចោទ ទៅលើ ថន តារា ថាមានស្នេហាជាមួយ នឹងមន្ត្រីពាក់ផ្កាយ ដែលតែងតែចេញចូល ផ្ទះរបស់នាងជាញឹកញាប់នោះ នៅថ្ងៃនេះរឿងទាំងនោះបានរសាយ ក្រោយនាងបង្ហាញមុខមាត់គូដណ្តឹង ជាជនជាតិថៃ ពីទីក្រុងបាងកក។
នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ ថន តារា បានសរសេរនៅលើ ហ្វេសប៊ុករបស់នាងថា «Good Evening from thailand bkk ថ្ងៃដ៏រីករាយរបស់ខ្ញុំ និងអនាគតស្វាមី ពិធីសូត្រមន្តកាលពីព្រឹកមិញ» ។ ទន្ទឹមជាមួយនឹងគ្នានោះដែរ ថន តារាបន្តសរសេរថា «សូមអគុណសំរាប់ការ ជូនពររបស់អស់លោក និងមិត្តក្នុង Facebook ទាំងអស់ខ្ញុំពិតជារំភើប និងមានសុភមង្គលណាស់» ។
នៅថ្ងៃដដែលនេះ ថន តារាបាន ប្រាប់ LookingToday តាមរយៈសារអឡិចត្រូនិក បណ្តាញសង្គមហ្វេសប៊ុក ពីប្រទេសថៃថា «i will marry Soon On 26 /6/2016» ដែលប្រែជាខ្មែរថា«ខ្ញុំនឹងរៀបការឆាប់ៗនេះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦»៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
ដោយឡែក គួររំលឹកផងដែរថា ពិធីការិនីដែលមាន ឈ្មោះបោះសំឡេង ល្បីឈ្មោះគួរសម ប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអ៊ីន កញ្ញា ថន លក្ខិណា បានបង្ហាញអារម្មណ៍ទុក្ខសោក សម្រក់ទឹកភ្នែក ព្រោះតែនាងត្រូវរស់នៅ បែកពីឪពុកជាទីស្រលាញ់ រយៈពេលជាង១០ឆ្នាំ ដោយសារតែ ឪពុកម្តាយរបស់នាង បានលែងលះគ្នា ហើយនាងត្រូវមករស់នៅជាមួយម្តាយ ។
ទស្សនិកជនធ្លាប់តែបាន ឃើញវត្តមានពិធីការិនី នាង ថន លក្ខិណា បង្ហាញស្នាមញញឹម ភាពសប្បាយរីករាយនៅមុខកញ្ចក់ទូរទស្សន៍ ប៉ុន្តែទស្សនិកជនមិនដែល បានដឹងទេថា នៅពីក្រោយខ្នង ជីវិតសិល្បៈរបស់នាង គឺមានស្នាមដំបៅឈឺចាប់មួយ ដែលនាងត្រូវរស់នៅបែកពី លោកឪពុកច្រើនឆ្នាំមកហើយ ។
តារាស្រីរូបនេះ បាននិយាយទម្លាយ ពីអាថ៌កំបាំងឈឺចាប់របស់ខ្លួន រួមជាមួយការសម្រក់ទឹកភ្នែកនៅក្នុងកម្មវិធី «ការណាត់ជួបដ៏អស្ចារ្យ» របស់ស្ថានីយទូរទស្សន៍ PNN កាលពីពេលថ្មីៗនេះ ។ ដោយនៅក្នុងនោះ នាងថែមទាំងមានក្តីស្រមៃមួយ នៅក្នុងចិត្ត ដោយនាងចង់ឃើញ ឪពុកម្តាយត្រូវរ៉ូវគ្នា បានរស់នៅជួបជុំគ្នា រស់នៅយ៉ាងមាន សុភមង្គលជាមួយគ្នាម្តងទៀត ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!