សោម ស្រីនាថ ធ្វើឲ្យ នី មុនីនាថ ខ្ទាតចេញ
(ភ្នំពេញ)៖ តារាសម្ដែង និងចម្រៀងក្នុងក្រុមស៊ីអេសអឹមហ្គីល ដ៏ស្រស់សោភា និងជាតារាម៉ូឌែលក្នុងក្រុម ខេមបូឌាស៊ូភើម៉ូឌែល កញ្ញា សោម ស្រីនាថ បានក្លាយជាថៅកែហាង អាហារស្រីវ័យក្មេង អមជាមួយនឹងការឡើងប្រជាប្រិយភាពខ្លាំង ទោះបីនាងមិនទាន់ដណ្ដើម បានតំណែងតួឯកក្នុងដៃ ប៉ុន្តែនាងហាក់មហាញឹកជាខ្លាំង ក្នុងអាជីពអាជីពតារាសម្ដែង ។ ជាពិសេស សោម ស្រីនាថ បានវាយលុកចូលក្នុងទីផ្សារថតស្ពតពាណិជ្ជកម្ម រហូតផ្ដល់តារាល្បីៗមួយចំនួនឲ្យធ្លាក់ចេញទាំងមិនដឹងខ្លួន ទៀតផង។
មួយរយៈនេះ គេសង្កេតឃើញថា ថ្វីត្បិតតែកុនខ្មែរ នៅមិនទាន់វាយលុកទីផ្សារ ក្រៅប្រទេសក៏ពិតមែន ប៉ុន្តែភាពយន្តហាក់មានទីផ្សារឡើងវិញគួរសម ព្រោះមានផលិតករជាច្រើន បានងាកមកផលិតកុន បែបមានគុណភាព ធ្វើឲ្យអ្នកទស្សនាមិនសូវខកចិត្ត ទើបទទួលបានការគាំទ្រច្រើនឡើងវិញ ។ រីឯតារាសម្ដែងវិញ ក៏មានទឹកមាត់លេបឡើងវិញផងដែរ ជាក់ស្ដែងកញ្ញា សោម ស្រីនាថ ក៏មានភាពមមាញឹកមិនធម្មតាឡើយ ព្រោះក្នុងមួយសប្ដាហ៍ៗនាងត្រូវថតកុនជាច្រើន បូករួមទាំងអាជីពអ្នកចម្រៀង ពេលល្ងាចទៀត ស្ទើរតែគ្មានពេលសម្រាកឡើយ ។
កាន់តែពិសេសជាងនេះ សោម ស្រីនាថ អាចដណ្ដើមបានការផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ផលិតផល ស្រាសាច់ដុំពិសេសពី នី ម៉ូនីនាថ បន្ថែមទៀត ធ្វើឲ្យនាងហាក់លេចមុខលេចមាត់ខ្លាំងទ្វេដង ។ ការលេចមុខក្នុងវិស័យ ផ្សព្វផ្សាយពាណិជ្ជកម្មរបស់នាង ដែលធ្វើឲ្យរូបតារាសម្ដែងស្រី នី ម៉ូនីនាថ ខ្ទាតចេញពីផ្ទាំងបាណូធំៗ ពិតជា មិនមែនរឿងធម្មតា ព្រោះនាងជាតារាសម្ដែងថ្មី តែសមត្ថភាពខ្លាំង មិនធម្មតា រហូតគេសុខចិត្តប្ដូរអ្នកចាស់ យកអ្នកថ្មីវិញ។
ប្រភពជិតស្និទ្ធនឹង សោម ស្រីនាថ បាននិយាយថា មកពីស្រីនាថ ជាតារាស្រីមិនសូវមានលក្ខខណ្ឌច្រើន ហើយនាងងាយចុះសម្រុងនឹងអ្នកដទៃ ហើយរូបសម្រស់ស្រស់ស្អាត និងមានចរឹតល្អទៀត គេច្បាស់ជាយកនាងផ្សព្វផ្សាយហើយ មិនមែនជារឿងចម្លែកទេ ៕
ប្រភព ៖ Freshnews
ចំណាប់អារម្មណ៍ខ្មែរឡូត៖
គួររំលឹកផងដែរថា តារាសម្ដែង និងតារាម៉ូដប្រចាំក្រុម Cambodia Super Model ដ៏ស្រស់ សោភាកញ្ញាសោម ស្រីនាថ ជារឿយៗ នាងតែងតែបដិសេធន៍ រឿងរ៉ាវស្នេហាថា នាងមិន ដែលគិតគូចង់ មានស្នេហាឡើយ ព្រោះចង់ យកពេល សន្សំភាព ល្បីល្បាញជាមុនសិន ស្របពេលនាង បានទទួល ការងារយ៉ាងច្រើន ពីសិល្បៈរួម មានចម្រៀង សម្ដែង និងដើរម៉ូដ ។ ប៉ុន្តែថ្មីៗនេះ សោម ស្រីនាថ ស្រាប់តែមានពាក្យ ចចាមអារ៉ាម យ៉ាងរសើបថា នាងកំពុងធ្លាក់ ក្នុងអន្លង់ ស្នេហ៍និស្សិតពេទ្យធ្មេញ ឬទន្តនិស្សិត ម្នាក់ទៅវិញ ។
ប្រភពដ៏កក់ក្ដៅ និងទុកចិត្តមួយបាននិយាយប្រាប់ LookingTODAY ថា តារាសម្ដែងស្រី ដ៏ស្រស់សោភា សោម ស្រីនាថ បានកំពុង តែស្វែងយល់ចិត្តគ្នា ជាមួយនិស្សិតពេទ្យ ធ្មេញដ៏សង្ហា និងសម្បូរទ្រព្យ មួយរូបរស់ នៅរាជធានី ភ្នំពេញឈ្មោះ ធី ។ ជារឿយៗ គេតែងតែឃើញនាង បណ្ដើរគ្នាតែ ២នាក់ ឬច្រើន គ្នាតាមទីកម្សាន្តនានា ជួន កាល បានចូល ខេធីវី ជាមួយគ្នាទៀតផង ។ បុរស ដែលកំពុង តែព្យាយាម ស្ទូចយកបេះដូង តារាសម្ដែង រូបនេះហាក់មិន សូវប្រាកដ ប្រជាជាមួយនាងឡើយ ស្ថិតក្នុងលក្ខណៈ កំពុងតែស្វែង យល់ចិត្តគ្នានៅឡើយ ។
តែបើក្រឡេកមើល ស្រីនាថ វិញ ហាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍ និស្សិតរូបសង្ហារនោះបាត់ ទៅហើយ ព្រោះនាងញញឹម បិទមាត់មិនជិតទេ ពេលនៅក្បែរ ប្រុសសង្ហារម្នាក់នេះ ហើយមិន បានគិតថា បានជួបគ្នា ដល់ថ្ងៃអនាគត ឬក៏អត់នោះទេ ។
ដោយឡែក និស្សិតពេទ្យធ្មេញនោះវិញ ជាបុរសរាយមាយ សាវ៉ាមិនច្បាស់លាស់ឡើយ តែលោកអាច គិតគូជាមួយ ស្រីនាថ ឬយ៉ាងណា មិនទាន់ អាចដឹងបាននៅឡើយទេ ។
សោម ស្រីនាថ មិនទាន់អាចសុំការបំភ្លឺបានទេ ព្រោះនាងកំពុងជាប់រវល់ថត កម្មវិធីឲ្យ ទូរទស្សន៍កូរ៉េ «ខេប៊ីអេស» នៅក្នុងខេត្តសៀមរាប ជាមួយលោក អេឡិចហ្សូរ៉ា, កា បញ្ញាសិទ្ធ និងកញ្ញា ឌួង ហ្សូរីម៉ា ៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!