យុគ ចិន្តា ដឹកដៃបុរសសង្ហារ លោក ហ្សូណូ ទៅសាងអនុស្សាវរីយ៍ ផ្អែមល្ហែមលើ ទឹកដីអង្គរ
ភ្នំពេញៈ ពិធីការិនីចាស់វស្សា ដែលនៅតែរក្សា សម្រស់នៅផូរផង់ អ្នកនាង យុគ ចិន្តា នៅពេលថ្មីៗនេះ បានដឹកដៃតារាចម្រៀង បុរសសង្ហារ លោក ហ្សូណូ ទៅសាងអនុស្សាវរីយ៍ ផ្អែមល្ហែមប្រៀបដូចជាគូស្នេហ៍ នៅលើទឹកដីអង្គរ នាខេត្តសៀមរាប ។
រូបថតជាច្រើនសន្លឹក ត្រូវបានពិធីការិនី អ្នកនាង យុគ ចិន្តា បង្ហោះព្រោងព្រាតនៅលើ Facebook របស់ខ្លួន ដោយមានភ្ជាប់មក ជាមួយសារខ្លីថា « ឡានថ្មីរូបរាងសង្ហារ របស់តារាចំរៀង ហ្សូណូ អនុស្សាវរីយ៍អង្គរទឹកដី ដ៏បរវនៃយើងគ្រប់ប្រាណ! ត្រឡប់មកទស្ស វត្ដឆ្នាំ១៩៦០ ក្នុងកម្មវិធី CTN21 ឆាប់ៗនេះ ជួបជាមួយនាងខ្ញុំ និងវត្តមានតារាចំរៀង ហ្សូណូ នាប្រាង្គប្រាសាទដ៏ល្បីល្បាញ នៃទឹកដីខេត្តសៀមរាប»។
បើទោះបីជាពិធីការិនី អ្នកនាង យុគ ចិន្តា និងលោក ហ្សូណូ មិនមែនជាគូស្នេហ៍ពិតៗក៏ដោយ តែពួកគេទាំងពីរនាក់ បង្ហាញកាយវិការល្អូកល្អើន ជាមួយគ្នាមិនចាញ់ គូស្នេហ៍នោះទេ ។ ចង់ដឹងថា រូបភាពរបស់ពួកគេ មានភាពស្និទ្ធស្នាល ជាមួយគ្នា កម្រិតណា សូមទៅទស្សនា ជាមួយ Looking TODAYទាំងអស់គ្នា៕
រូបភាព យុគ ចិន្តា ដឹកដៃបុរសសង្ហារ លោក ហ្សូណូ ទៅសាងអនុស្សាវរីយ៍ ផ្អែមល្ហែមលើ ទឹកដីអង្គរ
រូបភាព យុគ ចិន្តា ដឹកដៃបុរសសង្ហារ លោក ហ្សូណូ ទៅសាងអនុស្សាវរីយ៍ ផ្អែមល្ហែមលើ ទឹកដីអង្គរ
រូបភាព យុគ ចិន្តា ដឹកដៃបុរសសង្ហារ លោក ហ្សូណូ ទៅសាងអនុស្សាវរីយ៍ ផ្អែមល្ហែមលើ ទឹកដីអង្គរ
រូបភាព យុគ ចិន្តា ដឹកដៃបុរសសង្ហារ លោក ហ្សូណូ ទៅសាងអនុស្សាវរីយ៍ ផ្អែមល្ហែមលើ ទឹកដីអង្គរ
ប្រភព ៖ ដើមអម្ពិល
ការចាប់អារម្មណ៍ខ្មែរឡូត៖
គួររំលឹកថា កាលពីខែមីនា តារាសម្តែង និងជាពិធីការិនី ដែលមានឈ្មោះបោះសំឡេង ក្នុងសង្វៀនសិល្បៈ អ្នកមេម៉ាយចាយសម្រស់ នាង ចន ច័ន្ទលក្ខិណា និង អ្នកនាង យុគ ចិន្តា បាននាំគ្នាទៅជិះកង់បង្អួតរាង និងសម្រស់ នៅលើទឹកដីអង្គរ ក្នុងបំណងចូលរួម កាត់បន្ថយជាតិពុល ក៏ដូចជាដើម្បីសុខភាព ដោយការងាកមកជិះកង់ ជំនួសការជិះរថយន្តនិងម៉ូតូ ។
រូបថតជាច្រើនសន្លឹក ត្រូវបានអ្នកមេម៉ាយ ចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះនៅលើ Facebook របស់នាង ដោយភ្ជាប់មកជាមួយ រូបថតជាច្រើនសន្លឹក ដែលនាងនិង អ្នកនាង យុគ ចិន្តា បាននាំគ្នាជិះកង់ ធ្វើដំណើរកម្សាន្ត នៅលើទឹកដីអង្គរ ដើម្បីចូលរួមកាត់បន្ថយជាតិពុល ដោយងាកមកជិះកង់ជំនួស ការជិះរថយន្ត ឫម៉ូតូដែលមានជាតិពុលផ្សេងៗ ។
នាពេលកន្លងមកទស្សនិកជន ធ្លាប់តែបានឃើញវត្តមាន តារាល្បីទាំងពីរដួងនេះ តុបតែងខ្លួនស្រស់ស្អាត ជិះរថយន្តសេរីទំនើប តែដោយឡែក នៅថ្ងៃនេះ ទស្សនិកជននិងបានឃើញ ពីជីវិតសាមញ្ញរបស់ តារាទាំងពីរដួង ដែលស្លៀកឈុតកីឡា ហើយនាំគ្នាជិះកង់ លំហែកាយបែបធម្មតា អ្វីដែលពិសេសនោះ គឺតារាពីរដួងនេះ បានថតរូបជាច្រើនសន្លឹក ដែលមានជាប់រូបប្រាសាទអង្គរវត្ត ពេលព្រះអាទិត្យរៀបលិច ពិតជាស្រស់ស្អាត ខ្លាំងណាស់ ៕
រូបភាព នាង ចន ច័ន្ទលក្ខិណា និង អ្នកនាង យុគ ចិន្តា ក្នុងទឹកដីអង្គរ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!