អាង សូនីតា រងការរិះគន់លើរូបថត ផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនប្រេងម៉ាស៊ីន ថា ប្រៀបដូចជាស្រីខារ៉ាអូខេ
(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់ កញ្ញា អាង សូនីតា ថ្មីៗនេះ ត្រូវបានបុរសម្នាក់រិះគន់ លើសកម្មភាពថតផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនប្រេងម៉ាស៊ីន ptt ថា នាងយកសម្រស់ ដើម្បីជាការអូសទាញអតិថិជន ឲ្យក្រុមហ៊ុនប្រេងម៉ាស៊ីន ptt ប្រៀបបីដូចជា នារីខារ៉ាអូខេ។
ការរិះគន់នេះ បានធ្វើឡើងក្រោយពីតារាសម្តែង កញ្ញា អាង សូនីតា បានសរសេរសាបង្ហោះ ភ្ជាប់ជាមួយរូបភាពផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ប្រេងម៉ាស៊ីន ptt ថា ដូរប្រេងម៉ាស៊ីនរបស់លោកអ្នកកុំភ្លេច ptt ដែលជាប្រេងម៉ាស៊ីន មានគុណភាពខ្ពស់ នឹងស័កិ្តសមជាមួយយានយន្ត របស់លោកអ្នក។
ទន្ទឹមនឹងការសរសេរបង្ហោះ យ៉ាងដូច្នេះ ស្រាប់តែភ្លាមៗនោះ ស្រាប់តែមាន Acount ហ្វេសប៊ុកមួយមានឈ្មោះថា «ស្រី បិសាច» បានសរសេររិះគន់ទាំងនាង និងក្រុមហ៊ុននោះថា« ខ្ញុំមានអារម្មណ៍ថា គេមើលងាយមនុស្សប្រុស ម៉េចគិតថា ឲ្យតែមានស្រីស្អាតហ្នឹងលក់ដាច់ម៉ង អីធ្វើដូចនៅខារ៉ាអូខេ ប្រេងម៉ាស៊ីនមិនមែន ខារ៉ាអូខេទេ»។
ប៉ុន្តែបន្ទាប់ពីមានការរិះគន់បែបនេះ កញ្ញា អាង សូនីតា ក៏បានប្រតិកម្មឆ្លើយតបវិញថា «មិត្តៗជួយគិតញុំម្នាក់ហ្នឹងរោគចិត្តមែនទេ បាននិយាយដល់ថ្នាក់ហ្នឹង ? តើអ្នកណាមើលងាយ អ្នកណាឲ្យប្រាកដទៅ ? ព្រោះថា ptt អត់សំដៅលើប្រុសឬស្រី ទើបអាចប្រើបានទេ ហេតុអ្វីប្រើភាសាបែបហ្នឹង..?»។
សូមបញ្ជាក់ថា តារាស្រីកញ្ញា អាង សូនីតា កាលពីថ្មីៗនេះ ត្រូវបានក្រុមហ៊ុនប្រេងម៉ាស៊ីន ptt ធ្វើការទំនាក់ទំនង ដើម្បីហៅថតផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុនមួយនេះ ក្នុងគោលបំណងផ្សាយ ឲ្យអតិថិជនងាកមកជ្រើសរើស ប្រើប្រាស់ប្រេងម៉ាស៊ីនមួយនេះ ដើម្បីរក្សាគុណភាពរបស់យានយន្ត។ ប៉ុន្តែក្រោយនាងបង្ហោះរូបភាពនេះ ស្រាប់តែមានការរិះគន់ដូចខាងលើនេះភ្លាមៗតែម្ដង៕
ប្រភព ៖ freshnews
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកផងដែរថា កាលពីប៉ុន្មានខែមុន ក៏មានស្ពតពាណិជ្ជកម្មមួយ ត្រូវបានប្រជាជនថៃ មានការខឹងសម្បារ និងរិះគន់យ៉ាងខ្លាំង ដែលហាក់ដូចជាមើលងាយអ្នកស្បែកខ្មៅពេក។
ចំពោះស្ពតពាណិជ្ជកម្មមួយ ដែលផ្សព្វផ្សាយអំពីថ្នាំគ្រាប់ ធ្វើស្បែកសខ្លាំង ត្រូវបានធ្វើការបង្ហោះចូលក្នុងវេបសាយយូធូប កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវរងការរិះគន់យ៉ាងសន្ធឹក នៅលើបណ្តាញសង្គម ក្នុងប្រទេសថៃ។
បើក្រឡេកមើលវីដេអូនោះ គឺមានតារាល្បី នាង Cris Horwang និងតួស្រីម្នាក់ទៀត បានចូលរួមសម្តែង ក្នុងស្ពតពាណិជ្ជកម្មនោះ។ ហើយនៅក្នុងវីដេអូ នាង Cris Horwang បាននិយាយថា "អ្នកដឹងខ្លះៗទេ? ទម្រាំតែខ្ញុំ ទទួលបានតំណែងដូចសព្វថ្ងៃនេះ មានការប្រកួតប្រជែងគ្នា គឺពិបាកណាស់។ ប្រសិនបើខ្ញុំឈប់ថែខ្លួនរបស់ខ្ញុំ គឺអ្វីគ្រប់យ៉ាង ដែលខ្ញុំខំចំណាយដើមទុន ដើម្បីឲ្យស្បែកសនោះ គឺវានឹងទៅបាត់"។ ហើយក្នុងវីដេអូនោះដែរ ក៏បានបង្ហាញនារីម្នាក់ ដែលមានស្បែកសខ្លាំង នឹងអាចមកជំនួសតំណែងនាង Cris Horwang ប្រសិនបើនាងមិនរក្សាស្បែករបស់នាង ឲ្យនៅសទេនោះ។ មិនតែប៉ុណ្ណោះ ស្ពតពាណិជ្ជកម្មនោះ បានបញ្ចេញនូវពាក្យស្លោកមួយថា "ស្បែកសគឺឈ្នះ" ទៀតផង។
វីដេអូនោះ ត្រូវបានសាយភាយ ក្រោមរលករិះគន់យ៉ាងចាស់ដៃ ពីមនុស្សជាច្រើន ព្រោះពួកគេភាគច្រើនយល់ឃើញថា សាររបស់ស្ពតពាណិជ្ជកម្មនោះ ហាក់បីដូចជាមើលងាយប្រកាន់ជាតិសាសន៍ និងពណ៌សម្បុរពេក។
គួរបញ្ជាក់ផងដែរ ម៉ាកផលិតផល Seoul Secret មិនបានទទួលខុសត្រូវ លើការរិះគន់នោះទេ គឺមានតែ បិទ Comment នៅខាងក្រោមវីដេអូលើយូធូប ព្រោះថាទទួលបានមតិខឹងសម្បារ និងរិះគន់ច្រើនពេក៕
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!