ឈ្លោះគ្នារឿងអី បានជាក្រោយជម្លោះ ម្ដាយចង.ក កូនស្រីផឹកថ្នាំពុល
ខេត្តត្បូងឃ្មុំ ៖ រឿងហេតុនឹកស្មានមិនដល់មួយបានកើតឡើងកាលពីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នៅភូមិត្រពាំងឫស្សី ឃុំរការប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយនារីវ័យក្មេងជាកូនម្នាក់បានផឹកថ្នាំបំពុលសម្លាប់ខ្លួនក្នុងបន្ទប់ ខណៈម្តាយបង្កើតក៏បានរត់ទៅចងកប៉ងសម្លាប់ខ្លួនដែរតែត្រូវបានអ្នកជួយសង្គ្រោះទាន់ ។
អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នារីវ័យក្មេងដែលផឹកថ្នាំពុលសម្លាប់ខ្លួននោះឈ្មោះ អឿន ស្រីម៉ាច អាយុ២៥ឆ្នាំ ។
ប្រភពពីអ្នកជិតខាងបានឲ្យអាជ្ញាធរមូលដ្ឋានដឹងថា នៅល្ងាចថ្ងៃកើតហេតុម្តាយនិងកូនស្រីបានឈ្លោះគ្នាដោយសារតែកូនស្រីបានសុំម្តាយឲ្យយល់ព្រមរៀបការនាងជាមួយបុរសម្នាក់ដែលនាងស្រលាញ់ ដែលធ្លាប់បានចូលស្តីដណ្ដឹងនាងម្តងរួចមកហើយ ប៉ុន្តែម្តាយនាង និងម្តាយមីងនាងនៅតែមិនយល់ព្រមឲ្យនាងរៀបការជាមួយបុរសម្នាក់នោះឡើយ ។
ជម្លោះរវាងកូនស្រី និងម្តាយកាន់តែខ្លាំងទៅៗរហូតអ្នកជិតខាងឮកូនស្រីស្រែកគំរាមម្តាយថា «បើម៉ែឯងមិនព្រមការឲ្យទេ ខ្ញុំនឹងផឹកថ្នាំសម្លាប់ខ្លួន» ពេលនោះគេក៏ឮស្ត្រីជាម្តាយបានគំរាមតបទៅកូនវិញដែរថា «បើឯងផឹកថ្នាំ ម៉ែក៏ចងកសម្លាប់ខ្លួនដែរ» ។
ប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីឈ្លោះប្រកែកគ្នាមួយសន្ទុះ កូនស្រីក៏បានរត់ចូលទៅក្នុងបន្ទប់បិទទ្វារជិត ខណៈពេលជាមួយគ្នានោះដែរស្ត្រីជាម្ដាយក៏បានរត់ទៅចងកប៉ងសម្លាប់ខ្លួនដែរតែត្រូវបានអ្នកជិតខាងជួយសង្គ្រោះទាន់ពេល ។ បន្ទាប់ពីជួយសង្គ្រោះស្ត្រីជាម្ដាយហើយ អ្នកជិតខាងក៏នាំគ្នាទៅទម្លាយទ្វារបន្ទប់កូនស្រីក្រែងលោនាងផឹកថ្នាំបំពុលធ្វើអត្តឃាត ។
ពិតដូចជាការគិតមែន ពេលទម្លាយទ្វារបន្ទប់ហើយគេឃើញ ស្រីម៉ាច ដែលជាកូនស្រីកំពុងប្រកាច់បែកពពុះមាត់ក៏ព្យាយាមដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ុន្តែហួសពេលទៅហើយ ៕
រូបភាព៖ ជនរងគ្រោះ
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ តុលា ២០១៥ ស្ថិតក្នុងភូមិត្រពាំងទួល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ យុវជនវ័យក្មេងម្នាក់ខឹងបងប្រុសស្តីបន្ទោសបានដើរចូលព្រៃលេបថ្នាំបំពុលកុកសម្លាប់ខ្លួន ហើយដើរទៅដេកលើអង្រឹងកៀនផ្ទះសន្លប់ស្តូកស្តឹងរយៈពេល២ម៉ោងទើបបងប្រុសជីដូនមួយប្រទះឃើញដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ។
ជនរងគ្រោះមានឈ្មោះ ប៉ិច អូនតូច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីបងប្រុសជីដូនមួយដែលរស់នៅក្នុងភូមិជាមួយគ្នាបានឲ្យដឹងថា គាត់មិនបានដឹងថា ២នាក់បងប្អូនខាងលើឈ្លោះប្រកែកគ្នារឿងអីទេ ព្រោះផ្ទះរបស់គាត់នៅភូមិជាមួយគ្នា តែនៅឆ្ងាយពីគ្នា ហើយមុនពេលកើតហេតុជនរងគ្រោះបានដើរទៅលេងនៅផ្ទះរបស់គាត់បានបន្តិចស្រាប់តែបងប្រុសទី៨របស់គេបានស្ដីបន្ទោសឲ្យជនរងគ្រោះ ហើយឈ្លោះគ្នាទៅវិញទៅមក ពេលនោះរូបគាត់ក៏បានហាមឃាត់ឈប់ឲ្យបងប្រុសទី៨ស្តីបន្ទោសប្អូនទៀត រួចហើយបានដេញជនរងគ្រោះឲ្យត្រឡប់ទៅផ្ទះវិញ ដោយមិនបានដឹងថា ប្អូនប្រុសចិត្តខ្លាំងខឹងបងប្រុសស្តីបន្ទោសបានដើរចូលក្នុងព្រៃយកថ្នាំបំពុលកុកលេបអស់ជាច្រើនគ្រាប់ ហើយទូរស័ព្ទប្រាប់មិត្តភក្កិថា គេលាហើយនេះជាជីវិតចុងក្រោយរបស់គេ ។
ប្រភពដដែលបន្តទៀតថា បន្ទាប់មកមិត្តភក្កិម្នាក់ដែលនៅផ្ទះជិតបងជីដូនមួយបានដើរទៅប្រាប់ថា ជនរងគ្រោះទូរស័ព្ទមកប្រាប់ហាក់ដូចជាមិនសូវស្រួល ធ្វើឲ្យគាត់អង្គុយគិតរយៈពេល២ម៉ោងក៏បានសម្រេចចិត្តដើរទៅផ្ទះរបស់ជនរងគ្រោះឃើញជនរងគ្រោះដេកសន្លប់ស្តូកស្តឹងនៅលើអង្រឹងដាស់មិនព្រមភ្ញាក់ទើបគាត់ដឹកយកទៅមន្ទីរពេទ្យបង្អែកថ្នល់ទទឹងដើម្បីលាងក្រពះ តែដោយសារតែអាការៈជនរងគ្រោះធ្ងន់ធ្ងរពេកក៍បានបញ្ជូនបន្តមកកាន់មន្ទីរពេទ្យព្រះកុសមៈបន្តទៀត ។
ពេលមកដល់មន្ទីរពេទ្យព្រះកុសុមៈជនរងគ្រោះនៅមិនទាន់ដឹងខ្លួននៅឡើយទេ ស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរដោយសារជាតិថ្នាំជ្រាបចូលក្នុងខ្លួន កំពុងដាក់អុកស៊ីសែននៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ៕
រូបភាព៖ ជនរងគ្រោះ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!