រថយន្ត ដឹកភេសជ្ជៈ បុកកម្មការិនី ជិះកង់ស្លាប់ម្នាក់

 
 

កណ្តាល៖ កម្មការិនីម្នាក់ ត្រូវរថយន្តកូរ៉េមួយគ្រឿង ដឹកភេសជ្ជៈ បុកពីក្រោយរួចក្រឡាប់ចាក់ ភេសជ្ជៈពីលើបណ្តាល ឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុ កាលពីរសៀល​ ថ្ងៃទី៣​ ខែឧសភានេះ។

គ្រោះថ្នាក់ចរាចរខាងលើនេះ នៅមិទាន់មានប្រភពព័ត៌មាន ពីអត្តសញ្ញាណជនរងគ្រោះនោះទេ។

រថយន្ត ដឹកភេសជ្ជៈ បុកកម្មការិនី ជិះកង់ស្លាប់ម្នាក់

រថយន្ត ដឹកភេសជ្ជៈ បុកកម្មការិនី ជិះកង់ស្លាប់ម្នាក់

រថយន្ត ដឹកភេសជ្ជៈ បុកកម្មការិនី ជិះកង់ស្លាប់ម្នាក់

រថយន្ត ដឹកភេសជ្ជៈ បុកកម្មការិនី ជិះកង់ស្លាប់ម្នាក់

ប្រភព ៖ ដើមអម្ពិល

រំលឹកដល់ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាលពីថ្ងៃទី ២៧ មេសា ឆ្នាំ២០១៦ មុននេះ មានករណី ​ក្រឡាប់រថយន្ត​ ដឹកកម្មករ របួសធ្ងន់ និងស្រាល ជាង៧០នាក់ តែគ្មានអ្នកស្លាប់ នៅក្នុងខេត្ដកំពង់ស្ពឺ។

នេះបើតាម ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក កែវ ពិសី បានថ្លែឲ្យដឹង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ថា គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ-កម្មការិនី នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាលជាង ៧០នាក់ ហើយភ្លាមៗសមត្ថកិច្ចបានអន្តរាគមន៍បញ្ជូន អ្នករងរបួសទាំងអស់នោះមកកាន់មន្ទីរផ្សេងៗគ្នានៅរាជធានីភ្នំពេញ ហើយគ្រោះថ្នាក់នេះ​ ពុំមានការស្លាប់បាត់បង់ជីវិតទេ។

ដោយឡែកអ្នកបើកបរ ត្រូវបានធ្វើកំណត់ហេតុ រួចរាល់ជាស្រេចនៅស្នងការ ដើម្បីរៀបចំទៅតាម​នីតិវិធីច្បាប់ ។ លោក កែវ ពិសី ថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា “ក្នុងហេតុការគ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករ-កម្មការិនី រោងចក្រ ខេនស្ព័ត និងជីនយីនោះ គឺគ្មានស្លាប់បាត់​បង់ជីវិតនោះទេ ហើយបច្ចុប្បន្ន អ្នកគ្រោះររបួសធ្ងន់ និងស្រាលទាំងជាង ៧០នាក់ ត្រូវបានជួយ​អន្តរាគមន៍បញ្ជូនទៅសង្គ្រោះ នៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ” ។

អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) លោក ជាវ ប៊ុនរិទ្ធ បានអះអាងឲ្យដឹង ប.ស.ស នឹងចេញថ្លៃសេវាសម្រាក និងព្យាបាលទាំងអស់ជូនកម្មករ កម្មការិនី ដែលជួបគ្រោះថ្នាក់​ចរាចរណ៍ នៅឯខេត្តកំពង់ស្ពឺ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែមេសា រថយន្តដឹកកម្មករ កម្មការិនីរោងចក្រខេនស្ព័ត និងជីនយី ខេត្តកំពង់ឆ្នាំង បានក្រឡាប់ផ្កាប់ផ្ងារ ធ្វើឲ្យកម្មករ កម្មការិនីជាង ៧០នាក់ រងរបួសធ្ងន់ និងស្រាល ដែលហេតុការណ៍នេះ បានកើតឡើងត្រង់ចំណុចភូមិចំការដូង ឃុំវាល់ពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ៕

រូបភាព៖ ​ក្រឡាប់រថយន្ត​ ដឹកកម្មករ របួសធ្ងន់ និងស្រាល ជាង៧០នាក់ តែគ្មានអ្នកស្លាប់

ងាកមកនិយាយពី ចិត្ដធម៌របស់កម្មករវិញ ក៏ពិតជាធ្វើឲ្យមហាជននាំគ្នាកោតសរសើរ ផងដែរ ដែលកម្មករសំណង់២នាក់ រើសបានប្រាក់សុទ្ធ ៣៥ម៉ឺនដុល្លារអាមេរិក តែបែរជា ចិត្ដប្រគល់ឲ្យម្ចាស់គេវិញ ក្នុងប្រទេសចិន។ 

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជនជាតិចិនមានចិត្តស្មោះត្រង់ ២នាក់ រើសបានប្រាក់សុទ្ធចំនួន ៣៥៦,២៤៦ដុល្លារអាមេរិក នៅក្នុងអាកាសយានដ្ឋាន បានប្រគល់ទៅឲ្យម្ចាស់គេវិញ ដែលជាជនបរទេសមកពីប្រទេសអេត្យូពី។

ទំព័រផ្លូវការរបស់សារព័ត៌មាន People’s Daily, China បានបង្ហោះផ្សាយលើហ្វេសប៊ុក នៅថ្ងៃ អាទិត្យ ទី១០ មេសា នេះ។ បុរសជនជាតិចិន ទាំង២នាក់ខាងលើមិនត្រូវបានប្រភពបង្ហើបឲ្យដឹងអត្តសញ្ញាណទេ តែគេដឹងថាជា​ កម្មករចំណាកស្រុកមកធ្វើការសំណង់ ដើម្បីចិញ្ចឹមជីវិត។

អ្នកទាំងពីរនាក់នោះ បានរកឃើញកាបូបក្រដាសពណ៌សមួយ ដែលមានក្រដាសប្រាក់ដុល្លារអាមេរិកយ៉ាងច្រើន ដែលមានទីតាំងស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Guangzou Baiyun កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ។ បន្ទាប់ពីរកឃើញ ពួកគេទាំង២ បានរាយការណ៍ទៅប៉ូលិស និងក្រោយមក ក៏មានអ្នកធ្វើដំណើរអេត្យូពី ចំនួន៣នាក់មកដល់ អះអាងថាជារបស់ដែលពួកគេបានបាត់។

យ៉ាងណាមិញ គេមិនដឹងថានៅពេលបន្ទាប់ទៀត ត្រូវបានដោះស្រាយយ៉ាងណាទេ តែប្រភពបានរាយការណ៍ថា បុរសចិត្តធម៌ទាំង២នោះ ត្រូវបានមហាជនកោតសរសើរយ៉ាងក្រាស់ក្រែល។ ទោះយ៉ាងណា គេក៏មិនដឹងថា ពួកគេ ទទួលបានរង្វាន់លើកទឹក ឬក៏អត់នោះដែរ៕

រូបភាព លុយដែលរើសបាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម