​បញ្ហាទៀតហើយ! នៅកាស៊ីណូ «ណាហ្គាវ៉ើល»

 
 

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការ​មួយ​ក្រុម ​ដែល​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​នៃ​ការិយាល័យ​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម សំណង់ ខណ្ឌចំការមន និង​មន្ត្រី​អាជ្ញាធរ​ខណ្ឌចំការមន បាន​ចុះ​ទៅ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​នូវ​ការ​សាងសង់​របស់​ការដ្ឋាន​សំណង់​កាស៊ីណូ «ណា​ហ្គា វ៉ើល» ដោយ​តម្រូវឱ្យ​ធ្វើ​ការ​កាត់​ដែក​ ដែល​បាន​​បណ្តុះ​ត​យ៉ាក​ទៅ​ខាង​មុខ ដែល​​ធ្វើ​ឡើង​ដោយ​ខុសច្បាប់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ​យ៉ាង​ខ្លាំង​​នោះ​ ។​

រូបភាព៖ កាស៊ីណូ «ណាហ្គាវ៉ើល»

ហេតុការណ៍​​​ចុះ​ទៅ​​​ត្រួតពិនិត្យ​នេះ ​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី០២ ​ឧសភា ​២០១៦ ស្ថិតនៅ​ការដ្ឋាន​សំណង់​​​កាស៊ីណូ «ណា​ហ្គា​ វ៉ើល» ដែល​មាន​ទីតាំង​​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ ។

តាម​ប្រភព​​ពី​មន្ត្រី​ខណ្ឌចំការមន​​បាន​​ឱ្យ​ដឹង​ថា ដោយសារ​តែ​ការដ្ឋាន​សំណង់​រប​ស់​កា​​ស៊ី​ណូនេះ ​ធ្វើ​ឡើង​ដោយ​មិន​គោរព​ទៅ​តាម​គោលការណ៍​នៃ​ច្បាប់​ភូមិបាល និង​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន ​មិន​អនុញ្ញាតឱ្យ​ធ្វើការ​បណ្តុះ​ដែក​ត​យ៉ាក​មក​លើ​ផ្លូវ​សាធារណៈ​ នា​ពេល​កន្លង​មក​នោះ​ ។​

ទើប​ក្នុងថ្ងៃនេះ​ដែរ​ កម្លាំង​របស់​លោក​ចុះ​មក​ធ្វើការ​ណែ​​នាំ និង​តម្រូវ​ឱ្យ​​បញ្ឈប់​នូវ​ការ​ត​យ៉ាក​ចេញ​មក​ខាងក្រៅ ដែល​ធ្វើ​ឡើង​ដោយ​ខុសច្បាប់ និង​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​យ៉ាង​ខ្លាំង​ផង​ដែរ​ ។​ ​

រូបភាព៖ កាស៊ីណូ «ណាហ្គាវ៉ើល»

រូបភាព៖ កាស៊ីណូ «ណាហ្គាវ៉ើល»

រូបភាព៖ កាស៊ីណូ «ណាហ្គាវ៉ើល»

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីវេលាម៉ោង ប្រមាណ ៤៖២០នាទី រសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្រ្តីម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុគួរឲ្យ អាណិត អាសូរយ៉ាងខ្លាំង និងគួរឲ្យ អាណោចអាធម យ៉ាងពន់ពេក ដោយសារ តែដែក ជ្រុងប្រវែងជាង១ម៉ែត្រ បានធ្លាក់ ពីលើអាគារ កំពុង សាងសង់ ស្ថិតនៅ ជាប់របង ស្តាតអូឡាំពិក សង្កាត់វាលវង់ ខណ្ឌមករា ហើយចំក្បាល ស្រ្តីរងគ្រោះ បណ្តាលឲ្យពុះ ក្បាលជាពីរបែកចេញខួរ។

សេចក្តីរាយការណ៍ពីលោក ជួន សុជាតិ ភ្នាក់ងារ របស់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដែលចុះទៅ កាន់ក ន្លែង កើតហេតុ បាន រាយការណ៍ថា ស្រ្តីរងគ្រោះមានឈ្មោះ ប៊ុត វណ្ណី អាយុ៣៣ឆ្នាំ មុខរបរ នៅផ្ទះរស់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ជួន សុជាតិ បានបន្តទៀតថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះ បានជិះម៉ូតូ ម៉ាកសេ១២៥ ពាក់ ស្លាក លេខ 1K-4654 បានធ្វើ ដំណើរ តាមបណ្តោយ ផ្លូវលេខ១៨២ ក្នុងទិសដៅចេញពីលិច ទៅកើត ស្រាប់តែទល់ មុខសាលា អន្តរជាតិសឹង្ហបូរី ស្រាប់តែដែក ជ្រុងប្រវែង ជាង១ម៉ែត្រ ធ្លាក់ពីលើអាគារ ចំកណ្តាលក្បាលស្រ្តី រងគ្រោះបណ្តាលឲ្យ បែកជាពីរ ខ្ទាតខួរចេញ មកក្រៅ និងស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុតែម្តង។

តាមប្រជាពលរដ្ឋនៅទីនោះ បានរិះគន់យ៉ាងចាស់ដៃថា មូលហេតុនេះ បណ្តាល មកពីការធ្វេស ប្រហែស របស់ជាង សំណង់ និងអ្នកម៉ៅងការសំណង់ ។ នៅកន្លែងកើតហេតុនោះ គេសង្កេតឃើញ ក្រុមគ្រួសារ និងសាច់ញាតិ របស់ស្រ្តីរងគ្រោះ មកយំអោបសព ទាំងប្រឡាក់ឈាមផងដែរ។

ដោយឡែក អធិការ នគរបាលខណ្ឌ ៧មករា លោក នេត ស៊ីថុន បានឆ្លើយថា មិនដឹងសូមឲ្យ លោកអ្នក កាសែត ចុះទៅ មើលខ្លួនឯង ។

ក្រោយទទួល បានព័ត៌មាន ភ្លាមៗ ពីប្រជាពលរដ្ឋ អំពីករណីមួយនេះ អ្នកយកព័ត៌មានដើមអម្ពិល បានចុចទូរស័ព្ទ ភ្លាមទៅ លោកអធិការខណ្ឌ នេត ស៊ីថុន ដើម្បីចង់បាន ព័ត៌មានចុះផ្សាយ លើគេហទំព័រ របស់ខ្លួន តែមានឯណា ត្រូវបាន លោកអធិការ ប្រាប់ឲ្យចុះ ទៅយកដោយ ខ្លួនឯង កុំទៅសួរលោក លោក អត់ដឹងទេ។

លោក នេត ស៊ីថុន បានបញ្ជាក់តាម ទូរស័ព្ទយ៉ាងខ្លីថា «អត់ដឹង បងអ្ហែងទៅមើលខ្លួនឯង តិចទៅ មកបញ្ជាក់ខ្ញុំ ងាប់ហើយ អធិការខណ្ឌ យើងជាអ្នកកាសែត មកបញ្ជាក់ពីខ្ញុំវិញ បងឮហើយ បងអ្ហែង ចុះទៅដល់ ហ្នឹងទៅ វាមានកន្លែងកើតហេតុទេតើ»៕

រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម