សិស្សវិទ្យាល័យអង្គស្នួល ២ក្រុម ដេញវាយគ្នា ដូចរឿងហុងកុង
រាជធានីភ្នំពេញ ៖ សិស្សវិទ្យាល័យ ហ៊ុន សែន អង្គស្នួល២ក្រុមបានដេញវាយគ្នាដូចក្នុងរឿងវីដេអូរភាគចិនហុងកុង បង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចដល់សិស្សផ្សេងទៀត និងប្រជាពលរដ្ឋតាមដងផ្លូវ ហើយភ្លាមៗនោះក៏ត្រូវបានកម្លាំងប៉ូលិសនៃអធិការដ្ឋានស្រុកអង្គស្នួល រួមជាមួយប៉ូលិសប៉ុស្ដិ៍បែកចាន ចេញអន្តរាគមន៍ឃាត់ខ្លួនបានទាំងសងខាងចំនួន៤នាក់ រួមទាំងវត្ថុតាងមួយចំនួន មានខ្សែក្រវាត់ និងដំបងឫស្សី ព្រមទាំងអំពៅកាប់ធ្វើជាដំបងផងដែរ ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកស្នួល ខេត្តកណ្តាល ។
សិស្សទាំងពីរក្រុមនោះត្រូវបានប៉ូលិសប្រាប់ថាក្នុង១ក្រុមៗមានគ្នាច្រើននាក់ ប៉ុន្តែត្រូវបានកម្លាំងប៉ូលិសឃាត់បានទាំងសងខាងចំនួន៤នាក់ ក្នុងនោះក្រុមទី១ ម្នាក់ឈ្មោះ ភួន ប៊ុននាង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ ជាសិស្សថ្នាក់ទី១២B មានទីលំនៅក្នុងភូមិចំការគួយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល យុវជនរូបនេះកាន់ដំបងឫស្សី ម្នាក់ទៀតឈ្មោះ ឡេង ជីលីម ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខែ្មរ ជាសិស្សថ្នាក់១២H ស្នាក់នៅក្នុងភូមិជាមួយគ្នា កាន់ខ្សែក្រវ៉ាត់ ។
ដោយឡែកក្រុមទី២ ម្នាក់ឈ្មោះ ហុង ណេត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខែ្មរ ជាសិស្សថ្នាក់ទី៩A មានទីលំនៅក្នុងភូមិអន្លង់ស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យុវសិស្សម្នាក់នេះកាន់អំពៅ១កំណាត់ធ្វើជាដំបង រីឯម្នាក់ទៀតឈ្មោះ អៀម សំបូរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខែ្មរ ជាសិស្សថ្នាក់ទី៩F ស្នាក់នៅជាមួយគ្នា ។
ប៉ូលិសនិយាយថា ក្រោយចាប់ខ្លួនសិស្សទាំងនោះ ប៉ូលិសដកហូតបានវត្ថុតាងមួយចំនួនដែលពួកគេប្រើប្រាស់ស់ក្នុងការប្រយុទ្ធគ្នា ក្នុងនោះមានដំបងដែលធ្វើពីដើមឫស្សី និងអំពៅ ព្រមទាំងខ្សែក្រវាត់ ម៉ូតូម៉ាកហុងដាគុបជ្រុងសេ៥០ ពាក់ស្លាកលេខ ភ្នំពេញ1AK-9307 និងម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខ កណ្ដាល 1N-5562 ។
នៅមុនពេលកើតហេតុ វេលាម៉ោង១០ព្រឹកថ្ងៃដដែលនោះ ក្មេងទំនើងទាំង២ក្រុមបានទៅអង្គុយនៅក្នុងផ្សារម៉ាតស្ថានីយប្រេងឥន្ធនៈតេលា ខណៈនោះឈ្មោះ ភួន ប៊ុននាង បាននិយាយទៅកាន់ឈ្មោះ ហុង ណេត ថា «ឯងមកនេះអញខោកក្បាល១» ហើយបន្ទាប់ពីនិយាយបែបប្រមាថយ៉ាងនេះរួចមក ឈ្មោះ ហុង ណេត មានការខឹងសម្បារក៏បានទៅនិយាយប្រាប់មិត្តភក្ដិម្នាក់ទៀតឈ្មោះ លាង ម៉េងឃាង ថា «មានគេរកវាយអញ» ។
លុះដល់ម៉ោងកើតហេតុខាងលើ ដោយសារការឌឺដងដាក់គ្នាចុះឡើងៗទើបបានក្លាយទៅជាទំនាស់ ហើយពួកគេក៏បានជិះម៉ូតូដេញវាយគ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើល និងភ័យខ្លាចដល់សិស្សដូចគ្នា រួមជាមួយប្រជាពលរដ្ឋផងដែរ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍នគរបាលបែកចាន និងកម្លាំងប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួល បានចុះទៅឃាត់ខ្លួនបានចំនួន៤នាក់ រួចនាំយកទៅកាន់អធិការដ្ឋានស្រុកដើម្បីសួរនាំ និងចាត់ការបន្ត ៕
រូបភាព៖ សិស្សវិទ្យាល័យអង្គស្នួល ត្រូវប៉ូលិសឃាត់ខ្លួន
ប្រភព ៖ កោះសន្តិភាព
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!