គួរឲ្យសង្វេគណាស់! ស្រ្តីម្នាក់សម្រាលកូនលើទូក ពេលប្តីដឹកមកកាន់មន្ទីរពេទ្យ តែរួចផុតពីគ្រោះថ្នាក់

 
 

(កោះកុង)៖ ពិតជាគួរឲ្យសង្វេគណាស់ដែលស្រ្តីម្នាក់ បានសម្រាលកូននៅលើទូកពេលប្តី និងសាច់ញាតិ បានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦នេះ តែសម្រាប់ស្រ្តីរងគ្រោះ និងទារកបានរួចផុតពីគ្រោះថ្នាក់ហើយ នៅពេលដែលក្រុមគ្រូពេទ្យ​​ បានជួយសង្គ្រោះទាន់ពេលវេលា។

លោក ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានប្រាប់ភ្នាក់ងារ Fresh News ថា ស្រ្តីដែលសម្រាលកូននៅលើទូកនេះ មានឈ្មោះ ខេង ដាអាយុ២៥ឆ្នាំ និងប្តីឈ្មោះ ដា។

ពួកគេទាំង ២នាក់ប្តីប្រពន្ធមានទីលំនៅភូមិវង្សកាថាក់ ឃុំបាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុងមានមុខរបរនេសាទ ជាលក្ខណៈគ្រួសារ។

លោក ហៃ ឡៃស៊ុន បានបន្តទៀតថា សម្រាប់ស្រ្តីរងគ្រោះខាងលើនេះ ត្រូវបានក្រុមគ្រូពេទ្យរបស់លោក ជួយព្យាបាលយ៉ាងយកចិត្តទុកដាក់ ហើយមិនគិតសេវានោះឡើយ។

រហូតមកដល់ពេលនេះសុខភាពស្រ្តីរងគ្រោះនេះ និងទារក មានភាពល្អប្រសើរនោះទេ៕

រូបភាពស្ដ្រីសម្រាលកូនលើទូក

រូបភាពស្ដ្រីសម្រាលកូនលើទូក

រូបភាពទារកដែលទើបតែសម្រាល

ប្រភព ៖ Fresh News

ការចាប់អារម្មណ៍ខ្មែរឡូត៖

ទាក់ទងនឹងរឿងសម្រាលកូននេះ កាលពីខែធ្នូ ឆ្នាំ២០១៥ ក៏មាននារីម្នាក់បានសម្រាលកូន នៅលើកន្លែងអង្គុយរងចាំ ក្នុងមណ្ឌលសុខភាពមួយកន្លែង ក្នុងខេត្ដរតនគិរី ក្រោយពីមានការ ធ្វេសប្រហែស​ និង​​ការទទួលខុសត្រូវក្នុងការចាត់ចែងគ្រប់គ្រង​បុគ្គលិករបស់​លោកប្រធានមណ្ឌលសុខភាព​កាចាញផ្ទាល់តែម្តង។

ក្រោយពីរឿងនេះ និងត្រូវបានផ្សព្វផ្សាយតាមបណ្ដាសារព័ត៌មានមក ត្រូវបានខាងមន្ទីរសុខាភិបាល​ខេត្តរតនគិរី សម្រេចដកតំណែង​ ប្រធានមណ្ឌលសុខភាពកាចាញ ​លោក គីង សារ៉ាត់ ​កាលពីរសៀលថ្ងៃទី០២ ធ្នូ ២០១៥ ។

នេះបើតាមលោកអនុប្រធានមន្ទីរដដែល ​ការឈានទៅសម្រេច​ដកតំណែងប្រធានមណ្ឌលសុខភាព​កាចាញនាពេលនេះ​ គឺបន្ទាប់ពីខាងមន្ទីរចុះទៅ​ស្រាវជ្រាវដល់ផ្ទះស្រ្តីរង​គ្រោះ​​​​និងនៅមណ្ឌលសុខភាព ​ហើយរកឃើញថា ​ការណ៍ដែលស្រ្តីឈ្មោះ ​វ៉ាត់ វ៉ាត អាយុ២៤ឆ្នាំ​ បានសម្រាលកូននៅលើកន្លែងអង្គុយរង់ចំាកាលពីវេលាទៀបភ្លឺថ្ងៃទី២៩ វិច្ឆិកានោះ ​គឺជាការធ្វេសប្រហែស​និង​​ការទទួលខុសត្រូវក្នុងការចាត់ចែងគ្រប់គ្រង​បុគ្គលិករបស់​លោកប្រធានមណ្ឌលសុខភាព​កាចាញផ្ទាល់តែម្តង ។

លោកអនុប្រធានមន្ទីរ​សុខាភិបាលខេត្តរតនគិរីបន្តថា ​នៅក្នុងចុះស្រាវជ្រាវ ​ខាងមន្ទីរសុខាភិបាល​ក៍នំាយកសម្ភារនិងថវិកា​មួយចំនួនជូនដល់​ស្រ្តីរងគ្រោះដោយក្នុងនោះមាន ៖ ថវិកា២០ម៉ឺនរៀល​ អង្ករ២០គីឡូក្រាម​ និងត្រីខកំប៉ុងមួយយួរ ។

លោក លី ច័ន្ទរិទ្ឋ​ ក៍បានបញ្ជាក់ដែរថា​ ចាប់ពីពេលនេះទៅ​នៅតាមមណ្ឌលសុខភាព​ទំាងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ក្នុងការជួយពិនិត្យ​និងសម្រាល​ស្រ្តីមានផ្ទៃពោះ ដោយមិនត្រូវរើស​អើងវណ្ណៈ​ អ្នកមាន​ អ្នកក្រទេ ៕

រូបភាពនារីដែលសម្រាលកូនលើកន្លែងអង្គុយ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម