ចូលទៅលួចកង់មួយគ្រឿង ផ្ទុះអាវុធ១គ្រាប់ និងត្រូវមួយស្នាប់កាំភ្លើង
រាជធានីភ្នំពេញ ៖ មានការផ្ទុះអាវុធមួយគ្រាប់ និងវាយក្បាលមួយស្នាប់កាំភ្លើងបណ្តាលឲ្យបុរសម្នាក់បែកក្បាលហូរឈាមស្រោចពេញខ្លួន និងរងរបួសយ៉ាងធ្ងន់ធ្ងរ អំពីសំណាក់មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ជាម្ចាស់ផ្ទះ ខណៈដែលធ្វើការឃាត់ខ្លួនបុរសរូបនោះចូលទៅលួចកង់មួយគ្រឿងនៅខាងមុខផ្ទះរបស់ខ្លួននោះ។
ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៤ និង១៥នាទីល្ងាច ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ នៅខាងមុខផ្ទះលេខ២០៣ ផ្លូវលេខ១៣ (ក្បែរវត្តឧណ្ណាលោម) ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
រូបភាព៖ ជនសង្ស័យ
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យមានឈ្មោះ ងួន វិចិត្រ អាយុ២៧ឆ្នាំ មានមុខរបរ និងទីលំនៅពិតប្រាកដ ត្រូវបានម្ចាស់ផ្ទះវាយមួយស្នាប់កាំភ្លើងបណ្តាលឲ្យរងរបួសបែកក្បាលឈាមហូរស្រោចពេញខ្លួនយ៉ាងធ្ងន់ធ្ងរ។
បុរសជាម្ចាស់កង់មានឈ្មោះ មាស ម៉ាដែន អាយុ៣៧ឆ្នាំ មុខរបរជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវបានប្រើអាវុធម៉ាកឡុក បាញ់មួយគ្រាប់ឡើងលើ និងវាយទៅលើក្បាលរបស់បុរសជាជនសង្ស័យមួយស្នាប់កាំភ្លើងនៅក្នុងការចាប់ខ្លួននោះ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា មុនពេលកើតហេតុបុរសជាម្ចាស់កង់បានបញ្ឈរកង់មួយគ្រឿងរបស់ខ្លួននៅខាងមុខផ្ទះ បានបន្តិចក៏បានឃើញបុរសជាជនសង្ស័យចូលមកលួចបណ្តើរកង់របស់ខ្លួនចេញតាមរយៈកាមេរ៉ាសុវត្ថិភាព។
ភា្លមនោះបុរសជាម្ចាស់កង់ក៏បានស្ទុះរត់ចេញមកពីក្នុងផ្ទះ និងដកកាំភ្លើងខ្លីបាញ់ឡើងលើមួយគ្រាប់ និងចាប់បុរសជាជនសង្ស័យរូបនោះបាន ហើយក៏វាយបន្ថែមមួយស្នាប់កាំភ្លើងបណ្តាលឲ្យបែកក្បាលរយះចេញឈាមហូរស្រោចពេញខ្លួន រងរបួសធ្ងន់ និងប្រគល់ខ្លួនទៅឲ្យកម្លាំងមានសម្ថកិច្ចតែម្តង។
មតិខ្លះក៏បានធ្វើការរិះគន់ទៅដល់មន្ត្រីនគរបាលអន្តោប្រវេសន៍រូបនោះផងដែរ ដោយគ្រាន់តែសម្បត្តិត្រឹមចោរលួចកង់កញ្ចាស់មួយគ្រឿងប៉ុណ្ណោះ បង្កឲ្យមានការផ្ទុះអាវុធ និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបែបនេះទាល់តែសោះ។
ក្រោយពេលកើតហេតុបុរសជនសង្ស័យជាចោរលួចកង់ត្រូវបានប្រគល់ទៅឲ្យកម្លាំងនគរបាលប៉ុស្តិ៍ជ័យជំនះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញចាត់ការទោសតាមផ្លូវច្បាប់ ចំណែកឯកង់នោះត្រូវបានប្រគល់ទៅអោយម្ចាស់វិញផងដែរ ៕
រូបភាព៖ ជនសង្ស័យ
រូបភាព៖ ជនរងគ្រោះ
រូបភាព៖ ជនសង្ស័យ
រូបភាព៖ ជនសង្ស័យ
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី៣០ មេសា ២០១៦ ស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានម្ចាស់ផ្ទះ ស្រាវជ្រាវតាមរយៈ ប្រព័ន្ធ GPS ក្នុងទូរស័ព្ទដៃ ក៏ធ្វើការឃាត់ខ្លួន បានវាយយ៉ាងដំណំ និងចាប់ប្រគល់ឱ្យប៉ូលិស បន្ទាប់ពីធ្វើសកម្មភាពគាស់ដំបូលផ្ទះ ចូលលួចទ្រព្យសម្បត្តិជាច្រើន។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះឃុំ ថាវ ហៅពៅ អាយុ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ ចំណែកឯម្ចាស់ផ្ទះត្រូវគេស្គាល់ឈ្មោះឌី ឃ្លាំង មានទីលំនៅក្បែរកន្លែងខាងលើ ។
ប្រភពបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង០១ និង៥០នាទីឈានចូលព្រឹកថ្ងៃទី៣០ មេសា ២០១៦ ជនសង្ស័យ២នាក់ចូលធ្វើសកម្មភាព ដោយឡើងតាមរបងផ្ទះគេ ចូលទៅលួចនៅផ្ទះលេខ៤៣ (ផ្ទះកើតហេតុ) ដោយយកបានទូរស័ព្ទស៊េរីទំនើប៣គ្រឿង និងបន្តោងមានតម្លៃដាំត្បូងរូបសត្វ រួចនាំគ្នាគេចខ្លួនអស់ ។
បន្ទាប់មកក៏មានភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះ ធ្វើការស្រាវជ្រាវរកតាមរយៈប្រព័ន្ធ GPS ដាក់ក្នុងទូរស័ព្ទដែលបាត់នោះ ទើបចាប់ជនសង្ស័យបាននៅចំណុចខាងលើ ហើយត្រូវប្រជាពលរដ្ឋព្រួតវាយស្ទើរស្លាប់ស្ទើររស់តែម្តង ។
រូបភាព៖ ជនសង្ស័យ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!