ឃាតករចរាចរណ៍ សម្លាប់មនុស្ស សាហាវពេកហើយ
ខេត្តពោធិ៍សាត់ ៖ ខណៈដែលមេឃកំពុងតែភ្លៀង ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥រវាងរថយន្តសាំយ៉ុងមួយគ្រឿង បានបើកទៅបុករថយន្តហ៊ីណូពីក្រោយដែលចតនៅស្ងៀម បណ្ដាលឱ្យរួញមួយកំណាត់មុខ ស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង០២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ មេសា ២០១៦ ស្ថិតក្នុងភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះអ៊ុក វុទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំផ្សារស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង (ជាព្រូរថយន្ត) ។ អ្នកបើកមិនស្គាល់ឈ្មោះ រងរបួសយ៉ាងធ្ងន់ធ្ងរបំផុតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ចំណែកខាងរថយន្តហ៊ីណូដែលចតស្ងៀម អ្នកបើកពុំមានអ្នកណាស្គាល់អត្តសញ្ញាណនោះទេ បានគេចខ្លួនបាត់ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AE-2533 ជាមួយរថយន្តម៉ាកហ៊ីណូ ពណ៌.ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 3A-0803 ដែលខូចហើយបានចតទុកចោលលើចិញ្ចើមផ្លូវបែរមុខទៅលិច ដើម្បីរកជាងមកជួសជុល ដោយមានដាក់មែកឈើពីមុខពីក្រោយ ដើម្បីធ្វើជាសញ្ញាផងដែរ ។
លុះនៅវេលារំលងអាធ្រាត្រ មុនពេលកើតហេតុនោះ ក៏មានភ្លៀងធ្លាក់មួយមេធំ ហើយមានខ្យល់បំប៉ើងមែកឈើដែលដាក់ជាសញ្ញានោះរប៉ាត់រប៉ាយអស់ ។ ពេលនោះ ម្ចាស់រថយន្តបានយកអំពូលភ្លើងមកចាប់ពីមុខពីក្រោយ ដើម្បីបំភ្លឺឲ្យអ្នកធ្វើដំណើរទៅមកបានឃើញជាសញ្ញា ។ ខណៈពេលដែលមេឃកំពុងភ្លៀងនោះ រថយន្តម៉ាកសាំយ៉ុងខាងលើ ដែលមានដឹកក្រូចឆ្មាពេញបានបោះពួយយ៉ាងលឿន មកពីកើត ទៅលិច ក្នុងទិសដៅស្របគ្នា ។
មកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច ស្រាប់តែមកបុករថយន្តហ៊ីណូ ដែលចតស្ងៀមពីក្រោយបណ្ដាលឱ្យខ្ទេចមួយកំណាត់មុខគាបជាប់អ្នកបើកបរបាក់ដៃបាក់ជើងរបួសយ៉ាងធ្ងន់ធ្ងរ និងព្រូរថយន្តខ្ទេចក្បាល និងដើមទ្រូងស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ។ លុះទៀបភ្លឺ ទើបនាំគ្នាគាស់យកសាកសព និងជនរងគ្រោះចេញពីក្នុងរថយន្តបាន ។
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីវេលាម៉ោង០៣ និង៣០នាទីរសៀលថ្ងៃទី២៣ មេសា ២០១៦ កន្លងទៅនេះ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យ៉ាងហោចណាស់ មនុស្ស៧នាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាល២៩នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដ៏គួរឱ្យរន្ធត់ រវាងរថយន្តក្រុងរបស់ក្រុមហ៊ុន (ជី អេស) បុកជាមួយរថយន្តប្រភេទយីឌុបធុនធំ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។
ប្រភពឱ្យដឹងថា ជំហានដំបូងគេមិនទាន់ ស្គាល់អត្តសញ្ញាណ ជនរងគ្រោះ ដែលស្លាប់ និងរងរបួសនោះទេ ខណៈត្រូវគេបញ្ជូន ទៅសង្គ្រោះភ្លាមៗ គ្រាន់តែដឹងថា ភាគច្រើនគឺជាអ្នកជិះក្នុងរថយន្តក្រុង ។ រថយន្តក្រុងខាងលើ ពាក់ស្លាកលេខភ្នំពេញ ៣D-3906 ធ្វើដំណើរពីភ្នំពេញ ទៅខេត្តបាត់ដំបង ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុកជាមួយរថយន្តយីឌុបខាងលើនោះ ក្នុងទិសដៅបញ្ច្រាសគ្នា ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះអន្តរាគមន៍ និងរកសាកសពជនរងគ្រោះចេញពីរថយន្តដែលកៀបសង្កត់នោះ ៕
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!