ព្រឹកនេះ បញ្ជូនជនសង្ស័យ បាញ់តដៃសមត្ថកិច្ច ផ្អើលក្រុងភ្នំពេញ ទៅតុលាការ
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់ដែលបានបាញ់តដៃជាមួយសមត្ថកិច្ចកក្រើករាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២៧មេសា រហូតបណ្ដាលឲ្យស្លាប់មន្ត្រីកងរាជអាវុធហត្ថម្នាក់ និងស្លាប់មេខ្លោងមេម្នាក់នោះ ត្រូវបានសមត្ថកិច្ចត្រៀមនឹងបញ្ជូនទៅសាលាដំបូងរាជធានីនៅព្រឹកថ្ងៃទី៣០មេសានេះ ។
រូបភាព៖ ជនសង្ស័យ ទាំង៥នាក់
លោកវរសេនីយ៍ត្រី ប៉ាន់ សុភាព នាយការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្តរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ដែលចាប់ខ្លួននឹងត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនោះមាន ១-ឈ្មោះ លី កុកហ៊ុយ ភេទប្រុស អាយុ៦៤ឆ្នាំ ជាថៅជ្រូកខ្វៃ យីហោ លី កុកហ៊ុយ ដែលមានអាសយដ្ឋានផ្ទះលេខ៣៧ ផ្លូវ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក, ២-ឈ្មោះ ទី អៀង ភេទប្រុស អាយុ៤៥ឆ្នាំ ត្រូវជាក្មួយបង្កើតរបស់ឈ្មោះ លី កុកហ៊ុយ និងត្រូវជាបងថ្លៃរបស់ឈ្មោះ លឹម គឹមតេង ដែលត្រូវសមត្ថកិច្ចបាញ់ស្លាប់, ៣-ឈ្មោះ លី វិរៈ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករខ្វៃជ្រូក, ៤-ឈ្មោះ ក្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ កម្មករខ្វៃជ្រូក និង ៥-ឈ្មោះ ស៊ុន ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ កម្មករខ្វៃជ្រូក ។
ជាមួយនោះដែរវត្ថុតាងចាប់បានក៏នឹងត្រូវបញ្ជូនទៅសាលាដំបូងដូចគ្នា មានដូចជា ថ្នាំញៀន២០៦គ្រាប់ រថយន្ត២គ្រឿង អាវុធខ្លី៥ដើម និងអាវុធវែង អាកា១ដើម ព្រមទាំងសម្ភារៈមួយចំនួនទៀត ចំណែកសាកសពជនសង្ស័យជាមេខ្លោងឈ្មោះ លឹម គឹមតេង ត្រូវបានដុតកម្ទេចចោលហើយដែរ ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០មេសានេះដែរ សពលោកវរសនីយ៍ត្រី ទៀន ករុណា មន្ត្រីកងរាជអាវុធហត្ថរហស្សនាមនិម្មិត៣៣ ដែលបានពលីក្នុងពេលបំពេញ ត្រូវបានដង្ហែទៅបូជានៅវត្តនន្ទមុនី ដែលតាមការឲ្យដឹងពីគណៈកម្មការរៀបចំកម្មវិធីថានឹងមានភ្ញៀវ ញាតិមិត្តជិតឆ្ងាយចូលរួមដង្ហែកាន់មរណទុក្ខដ៏ក្រៀមក្រមនោះយ៉ាងច្រើនកុះករ ក្រោមការខិតខំរៀបចំយ៉ាងអស់ពីដួងចិត្តពីសំណាក់លោកឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ចាការរងកងរាជអាវុធហត្តលើផ្ទៃប្រទេស និងជាមរបញ្ជាការកងរាជអាវុធហត្តរាជធានីភ្នំពេញ ៕
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
រូបភាព៖ សំបកគ្រាប់
រូបភាព៖ កាំភ្លើងដែលជនសង្ស័យប្រើ សម្រាប់បាញ់តដៃសមត្ថិកិច្ច
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧មេសាឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តការបង្ក្រាប ក្រុមជួញដូរគ្រឿងញៀន ដ៏ធំមួយ ធ្វើឲ្យកក្រើករាជធានីភ្នំពេញ ។
ហេតុការណ៍នោះ ដំបូងឡើយបានផ្តើមចេញពី កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនដឹកនាំដោយ លោកវរសេនីយ៍ត្រី ប៉ាន់ សុភាព ជានាយការិយាល័យ និងលោកអនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់បានជនល្មើសជួញដូរគ្រឿងញៀនម្នាក់ ឈ្មោះលី វីរៈ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅបឹងឈូកទល់មុខពេទ្យលោកសង្ឃ និងដកហូតថ្នាំញៀន បាន២០៦ គ្រាប់។
សេចក្តីរាយការណ៍ ឲ្យដឹងទៀតថា តាមចម្លើយសារភាពរបស់ជនល្មើសម្នាក់នេះ បានប្រាប់ថា មេក្លោងធំរបស់វា នៅផ្ទះលេខ៣៧ ផ្លូវលេខ៣៥១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ទើបកម្លាំងសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានសុំគោលការណ៍ពីព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ និងព្រះរាជអាជ្ញារង សៀង សុខ ចុះទៅបង្ក្រាបក្រុមជួញដូរថ្នាំញៀនទាំងនោះ ដោយសហការ ជាមួយអាវុធហត្ថខណ្ឌទួលគោក។
ពេលទៅដល់ផ្ទះជនល្មើសដែលមានពីរជាន់ ថ្មក្រោម ឈើលាយថ្មខាងលើ សមត្ថកិច្ចអាវុធហត្ថ ក៏សំរុកចូលដល់ក្នុងផ្ទះជាន់ខាងក្រោម ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ និងបន្តឡើងទៅជាន់លើឃាត់ខ្លួនបានបក្សពួកវាម្នាក់ទៀត ភ្លាមៗនោះជនល្មើស ដែលជាមេក្លោងធំរបស់ពួកវា បានចេញមកបាញ់ប្រហារ លើកម្លាំងសមត្ថកិច្ច បណ្តាលអោយអាវុធហត្ថម្នាក់ ត្រូវ១គ្រាប់ ហើយសមត្ថកិច្ចអាវុធហត្ថ បានបាញ់តបត ដើម្បីរំដោះអ្នករបួស យកទៅមន្ទីរពេទ្យ តែជាអកុសល ត្រូវបានពលីពេលបញ្ជូនដល់ មន្ទីរពេទ្យកាល់ម៉ែត។
បន្ទាប់មក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការ កងអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំង(ខ) អន្តរាគមន៍ទៅដល់កន្លែងកើតហេតុ ដោយផ្ទាល់ តែដោយផ្ទះរបស់ជនល្មើស ចាប់កាម៉ារ៉ាគ្រប់ទីកន្លែង ធ្វើឲ្យកម្លាំងប្រតិបត្តិការ មិនអាចចូលទៅក្នុងផ្ទះបាន ហើយជនល្មើស បានបាញ់សង្គ្រប់មកលើសមត្ថកិច្ច ជាបន្តបន្ទាប់មិនតិចជាង ៥០គ្រាប់ ទើបលោក រ័ត្ន ស្រ៊ាង បញ្ជាឲ្យកម្លាំងរបស់លោក បាញ់ កំទេចកាម៉េរ៉ាចោលមួយចំនួន និងសម្រុកចូលទៅបាញ់ប្រហារតបត ជាមួយជនល្មើសដែលជាមេក្លោងធំនោះ បណ្តាលឲ្យងាប់នៅក្នុងបន្ទប់ដេករបស់វាដែលមានកាម៉េរ៉ាតែម្តង។
ក្នុងប្រតិបត្តិការសំរុកចូលនោះ ជនល្មើសក៏បានបាញ់ប្រហា ត្រូវកម្លាំងអាវុធហត្ថ០២នាក់ ទៀតផងដែរ គឺម្នាក់ត្រូវក្បាលគ្រាប់បៀមជាប់អាវក្រោះត្រង់ដើមទ្រូង និងម្នាក់ទៀតត្រូវចំទូរស័ព្ទ Iphoneពីរគ្រឿង នៅក្នុងហោប៉ៅខោត្រង់ភ្លៅឆ្វេង បណ្តាលឲ្យកំពិតទូរស័ព្ទទាំងពីរគ្រឿង ពេលសមត្ថកិច្ចចូលទៅ ឆែកឆេរក្នុងបន្ទប់របស់ជនល្មើស បានរកឃើញថា ជននោះបានចាក់គ្រឿងញៀនចោល ចូលទៅក្នុងបង្គន់ទាំងអស់ ដែលធ្វើឲ្យសមត្ថកិច្ចប្រមូល បានតែកំទេចកំទីថ្នាំញៀនមួយចំនួន ដែលវាធ្វើកំពប់ប៉ុណ្ណោះ ហើយជនល្មើសបានដុតបំផ្លាញ ឯកសារពាក់ព័ន្ធ មួយចំនួនផងដែរ ដែលធ្វើឲ្យសមត្ថកិច្ចអាវុធហត្ថ មិនទាន់អាចកំណត់ អត្តសញ្ញាណមេក្លោងធំនេះ បាននៅឡើយ។
ក្រោយប្រតិបត្តិការអស់ប្រហែល ជាង២ម៉ោង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានគ្រប់គ្រងសភាពការណ៍ទាំងស្រុង ដោយឃាត់ខ្លួនជនល្មើសសរុបបាន ០៥នាក់ បាញ់ងាប់ ០១នាក់ ដកហូតបានអាវុធវែងខ្លី០៦ដើម (អាវុធខ្លី០៥ដើម អាវុធវែងAK០១ដើម) រថយន្ត០២គ្រឿង គឺLuxus RX300 មួយគ្រឿង ស្លាកលេខ ភ្នំពេញ 2AF-1549 និងរថយន្ត AudiQ7 មួយគ្រឿង ម៉ូតូ០៤គ្រឿង ហើយពលីកម្លាំងអាវុធហត្ថម្នាក់ គឺលោក អនុសេនីយ៍ឯក ទៀន ករុណា នាយរងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ តម្កល់ធ្វើបុណ្យ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលនឹងដង្ហែរទៅបូជា ថ្ងៃសៅរ៍ វេលាម៉ោង០២រសៀលនៅវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!