ចាប់ផ្សឹក ទៅកាត់ទោស បន្ទាប់ពីល្បួងក្មេងស្រី សេពមេថុន
ខេត្តបន្ទាយមានជ័យ ៖ អតីតជាសង្ឃបានល្បួងក្មេងស្រីអាយុ៨ឆ្នាំម្នាក់រំលោភសេពសន្ថវៈនៅក្នុងប្រាង្គ «វត្តសាមគ្គីរាមអូរជ្រៅ» ស្ថិតក្នុងភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ ហើយត្រូវបានគណៈកម្មាការចាប់ផ្សឹក រួចប្រគល់ឲ្យសមត្ថកិច្ចនគរបាលចាប់ខ្លួន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី២៨ មេសា ២០១៦ ។
លោកវរសេនីយ៍ត្រី ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ឱ្យដឹងថា ក្រោយពីធ្វើការចាប់ផ្សឹក កម្លាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះលឿន ឡៃ អាយុ៦២ឆ្នាំ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រីអាត់ ខែម ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង ផាន់ ភីរម្យ ។
បើតាមបណ្តឹងរបស់ជីដូនរបស់កុមារីរងគ្រោះរៀបរាប់ថា កាលពីថ្ងៃទី២៨ មីនា ២០១៦ ជនសង្ស័យឈ្មោះលឿន ឡៃ នៅជាសង្ឈ បានល្បូងក្មេងស្រីរងគ្រោះចំនួន២នាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់អាយុ៦ឆ្នាំ ឱ្យចូលក្នុងប្រាង្គរួចបិទទ្វារ ហើយធ្វើសកម្មភាពចាប់អោបថើបកុមារីអាយុ៨ឆ្នាំ រំលោភរហូតបានសម្រេច ។ បន្ទាប់មកក៏បានចាប់កុមារីអាយុ៦ឆ្នាំអោបថើប តែមិនបានរំលោភទេហើយជនសង្ស័យ ក៏បាននិយាយថា ហាមមិនឱ្យកុមារីទាំង២នាក់ដើរនិយាយប្រាប់តាយាយ និងឪពុកម្តាយរបស់ពួកគេទេ ។
បន្ទាប់មកជនសង្ស័យរូបនេះ បានឲ្យលុយក្មេងស្រីទាំង២នាក់ ម្នាក់៣រយរៀលឱ្យត្រឡប់មកផ្ទះវិញ ។ លុះដល់ថ្ងៃទី៣០ មីនា ទើបក្មេងស្រីរងគ្រោះបាននិយាយប្រាប់បងស្រីរបស់គេ និងជីដូន ពីដំណើររឿងព្រះសង្ឃព្រះនាមលឿន ឡៃ ចាប់នាងរំលោភ។
បន្ទាប់មកនៅថ្ងៃទី២៥ មេសា ២០១៦ ឈ្មោះឃឹម សំអឿន ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាជីដូន បានមកដាក់ពាក្សបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលកូប និងថ្ងៃទី២៧ មេសាឆ្នាំ២០១៦ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បានធ្វើការចាប់ឃាត់ខ្លួន។
រូបភាព៖ អតីតជាសង្ឃ
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីល្ងាចថ្ងៃទី៩ វិច្ឆិកា ២០១៥ នៅក្នុងវត្តគោកខ្សាច់ ស្ថិតក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ សាមណេរមួយអង្គបានក្លាយជាសង្ឃបរាជិក ដោយសារចាប់រំលោភក្មេងស្រីអាយុ៥ឆ្នាំម្នាក់រហូតបានសម្រេច កាលពីពេលថ្មីៗកន្លងមកនេះ ហើយភ្លាមៗនោះត្រូវបានឪពុកម្តាយក្មេងស្រីរងគ្រោះប្តឹងប៉ូលិសឱ្យ ជួយរកយុត្តិធម៌ ហើយអាជ្ញាធរ និងកម្លាំងប៉ូលិសមូលដ្ឋានបានចុះទៅកាន់វត្តនោះដែរ ប៉ុន្តែមិនបានចាប់សង្ឃអង្គនោះផ្តន្ទាទោសឡើយ ព្រោះមិនទាន់មានភស្តុតាងគ្រប់គ្រាន់។
រហូតដល់វេលារសៀលថ្ងៃទី២០ វិច្ឆិកា កន្លងទៅនេះ ទើបឈានដល់ការចាប់ខ្លួនសង្ឃអង្គនោះមក ផ្សឹកនៅក្នុងវត្តជម្ពូវ័ន ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដែលជាវត្តព្រះអនុគណខណ្ឌ បន្ទាប់ពីលទ្ធផលនៃការធ្វើកោសល្យវិច្ច័យលើក្មេងស្រីរងគ្រោះឃើញ ថា មានសកម្មភាពចាប់រំលោភពិតប្រាកដមែន។
សាមណេរសង្ឃដែលប៉ូលិសចាប់ខ្លួនឈ្មោះអន គឹមហាក់ មានអាយុ១៤ឆ្នាំ ទើបតែបួសជានេនបានជាង១ខែប៉ុណ្ណោះ គឺនៅមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ។
នៅថ្ងៃនោះសង្ឃអង្គនោះបានល្បួងក្មេងស្រីរងគ្រោះឱ្យចូលទៅ ក្នុងកុដិ ខណៈពេលនាងកំពុងដើរលេងជាមួយបងស្រីម្នាក់ទៀតដែលមានអាយុ៧ឆ្នាំ បន្ទាប់មកបានដេញបងស្រីនាងចេញ និងបានបិទទ្វារកុដិ ហើយឱ្យនំកញ្ចប់ និងទឹកក្រូចមួយកំប៉ុងទៅនាងរួចធ្វើសកម្មភាពចាប់រំលោភរហូតបាន សម្រេច។
ក្រោយពេលកើតហេតុក្មេងស្រីរងគ្រោះបានប្រាប់ឪពុកម្តាយទើបធ្វើ ឱ្យមានការភ្ញាក់ផ្អើល និងនាំនាងទៅប្តឹងប៉ូលិសភ្លាមៗដែរ ដោយទាមទារសំណងចំនួន៣.០០០ដុល្លារ៕
រូបភាព៖ អតីតសាមណេរ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!