លោក​កូន​ថ្លើមពាសមេឃ ឪពុក​ស្ដីប្រដៅ ​គំរាម​ដុត​ខ្លួនឯង

 
 

កំពង់ស្ពឺ ៖ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​របស់​ឈ្មោះ ភឿ​ង លន់ ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ត្រាច ឃុំ ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​បង្ក​ដោយ​ឈ្មោះ លន់ សុ​ផាត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​កូន រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ បាន​ធ្វើ​សកម្មភាព​យក​ប្រេងសាំង​ចំនួន​៣០​លី​ត្រ និង​ដែកកេះ ចាក់​គំរាម​ដុត​សំលាប់​ខ្លួន និង​ផ្ទះ ។

ប្រភព​ពី​ឪពុក​ជន​បង្ក​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្នុង​នាម​គាត់​ជា​ឪពុក​បាន​ស្ដីប្រដៅ​កូន ដែល​ជា​ជន​បង្ក ថា​កុំ​ឲ្យ​ដើរ​លេង​ផ្ដេសផ្ដាស កុំ​សេពគប់​មិត្តភក្ដិ​បន​ភឿន​មិនល្អ កុំ​ដើរ​ស៊ីផឹក ត្រូវ​ជួយ​ធ្វើ​ការងារ​ផ្ទះសម្បែង ។ 

គ្រាន់តែ​ប៉ុណ្ណឹង លោក​កូន​ថ្លើមធំ​ពាសមេឃ ទៅ​ទិញ​ប្រេងសាំង​៣០​លី​ត្រ គំរាម​ដុត​ខ្លួនឯង ដុត​ផ្ទះ​ជាដើម ហើយ​បាន​ដុត​កន្ទេល​ខ្នើយ ឆេះ​អស់​មួយ​ចំនួន ។ 

រហូត​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី កម្លាំង​អន្តរាគមន៍​អគ្គី​ភ័យ​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ បាន​ឃាត់​មុខសញ្ញា​ខាងលើ​ទាន់​ពេលវេលា និង​បំពេញ​កំណត់ហេតុ​តាម​នីតិវិធី​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ៕

រូបភាព៖ លោក​កូន​ថ្លើមពាសមេឃ ឪពុក​ស្ដីប្រដៅ ​គំរាម​ដុត​ខ្លួនឯង

រូបភាព៖ លោក​កូន​ថ្លើមពាសមេឃ ឪពុក​ស្ដីប្រដៅ ​គំរាម​ដុត​ខ្លួនឯង

រូបភាព៖ លោក​កូន​ថ្លើមពាសមេឃ ឪពុក​ស្ដីប្រដៅ ​គំរាម​ដុត​ខ្លួនឯង

រូបភាព៖ លោក​កូន​ថ្លើមពាសមេឃ ឪពុក​ស្ដីប្រដៅ ​គំរាម​ដុត​ខ្លួនឯង

រូបភាព៖ លោក​កូន​ថ្លើមពាសមេឃ ឪពុក​ស្ដីប្រដៅ ​គំរាម​ដុត​ខ្លួនឯង

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពី​វេ​ល​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​នរាយណ៍ ឃុំ​នរាយណ៍ ស្រុក​ឈូក ខេត្ត​កំ​ពត បុរស​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រ​ព​ន្ឋ​ដោយសារ​ពេល​ស្រវឹងស្រា​មក​ដល់​ផ្ទះ​មិនឃើញ​ប្រ​ព​ន្ឋ ហើយ​ពេល​ឃើញ​ប្រ​ព​ន្ឋ​មក​ដល់​ផ្ទះ​ក៏​បាន​ឈ្លោះប្រកែក​គ្នា រួច​វាយ​ប្រ​ព​ន្ឋ​ឲ្យ​រង​របួស​ ក្រោយមក​ប្រព​ន្ឋ​បាន​រត់គេច​ចេញពី​បុរស​ជា​ប្តី​ដោយ​ខ្លាច​ប្តី​​វាយ​ទៀត​ ស្រាប់តែ​បុរស​ជា​ប្តី​បាន​យក​ដែកកេះ​ទៅ​ដុត​ផ្ទះ​ចោល​តែ​ម្តង ។ 

ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ ជួន ច​ន្នី អាយុ​២៨​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ប្រហែល​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០​មេ​សា ប្តី​របស់​នាង​ឈ្មោះ អេ​ង សុ​ដា អាយុ​២៨​ឆ្នាំ បាន​ស្រវឹងស្រា​នៅ​ក្រៅ​ផ្ទះ រួច​មក​ដល់​ផ្ទះ​វិញ​បាន​រករឿង​វាយតប់​នាង​ខ្ញុំ​ត្រូវ​កណ្តាល​ខ្នង​មួយ​ដៃ​បណ្តាល​ឲ្យ​រង​របួស ពេល​នោះ​ដោយ​ខ្លាច​ប្តី​វាយ​បន្ត​ជ្រុលដៃ​រហូត​ដល់​ស្លាប់ ក៏​រត់គេច​ចេញពី​ប្តី ។

នៅ​ពេល​ឃើញ​ខ្លួន​រត់គេច​ចេញ ប្តី​របស់​នាង​ក៏​បាន​យកដៃ​កកេះ​ទៅ​ដុត​ផ្ទះ​ខ្លួនឯង​ដែល​មាន​ទំហំ​បណ្តោយ​៥​ម៉ែត្រ​ទទឹង​៤​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី បណ្តាល​ឲ្យ​ឆេះ​អស់​មួយ​ចំហៀង ដោយសារ​បងប្អូន​អ្នកស្រុក​ជួយ​ពន្លត់​ទាន់ ។

ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ឈូកទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះជា​ប្រ​ព​ន្ឋ​ លោក​ឧត្តមសេនីយត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​នាំ​ខ្លួន​ជនសង្ស័យ​ឡើង​មក​កាន់​ស្នងការ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ ។

ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ​ខេត្ត​ធ្វើការ​សាកសួរ ជនសង្ស័យ​ឈ្មោះ អេ​ង សុ​ដា បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​ស្រវឹងស្រា ហើយ​បាន​ប្រើ​អំពើ​ហិង្សា​វាយតប់​ទៅ​លើ​ប្រ​ព​ន្ឋ​របស់​ខ្លួន ព្រមទាំង​ដុត​ផ្ទះ​ខ្លួនឯង​ពិតប្រាកដ​មែន (១​លី​ត្រ​ផឹក​តែ​ម្នាក់ឯង​) ។

ក្រោយ​ពី​ស្តាប់​សម្តី​សារភាព​របស់​ប្តី​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រួច​ហើយ ស្ត្រី​ជា​ប្រពន្ធ​ក៏​មានចិត្ត​អាណិតអាសូរ​ប្តី​វិញ ដោយ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​កុំ​ដាក់ទោស​ប្តី​របស់​ខ្លួន គ្រាន់តែ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​តទៅ​ទៀតបាន​ហើយ ៕

រូបភាព៖ ជនសង្ស័យត្រូវប៉ូលិសឃាត់ខ្លួន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម