ព្រឹកនេះ ACU ចាប់ខ្លួនមនុស្ស៤នាក់
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នាព្រឹកថ្ងៃទី២៩ មេសា ២០១៦ នេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចធ្វើការឃាត់ខ្លួនបុគ្គលិក៤នាក់ ក្នុងនោះមានលោកនី ចរិយា ជាអគ្គលេខាធិការគ.ជ.ប ដោយពួកគេទាំង៥នាក់នេះ នឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ ឬថ្ងៃស្អែកនោះទេ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០១៦ កន្លងទៅ អង្គភាពប្រឆាំងអំពើពុករលួយ បានកោះហៅមនុស្ស៨នាក់ ឱ្យចូលបំភ្លឺជុំវិញការណែនាំឱ្យស្រីមុំ កុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ច នៅពេលសាកសួរកន្លងទៅ។ ការកោះហៅនេះ បានធ្វើឡើងបន្ទាប់ពីមានលិខិតចំហរបស់ស្រីមុំ ដែលបកស្រាយលាតត្រដាងការពិត ។
រូបភាព៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ កន្លងទៅអង្គភាព ប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយ លោក ឱម យ៉ិនទៀង ជាប្រធាន បានធ្វើការកោះហៅ មន្ដ្រីប្រធានស្ថានីយជញ្ជីងថ្លឹង រថយន្ដផ្ទុកលើសទម្ងន់ នៅទូ ទាំងប្រទេស មកធ្វើការប្រជុំ និងសួរចម្លើយមួយចំនួន ពាក់ព័ន្ធទៅនឹងការប្រព្រឹត្ដអំពើពុករលួយ ក្នុងការ អនុញ្ញាតឱ្យរថយន្ដផ្ទុកលើសទម្ងន់ ឱ្យបើកឆ្លងកាត់បាន ជាថ្នូរនឹងការបង់ប្រាក់ ។
ក្រោយពីកោះហៅ មកប្រជុំ និងធ្វើការព្រមានឱ្យបញ្ឈប់នូវសកម្មភាពពុករលួយ រួចមកនោះ ស្រាប់តែគេឃើញរដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបាន ចេញលិខិតមួយណែនាំ ឱ្យប្រធានក្រុម ជញ្ជីងថ្លឹងនៅតាម ដង ផ្លូវជាតិទាំងអស់នៅ ទូទាំងប្រទេស ផ្អាកសកម្មភាពធ្វើការថ្លឹង ទម្ងន់រថយន្ដជាបណ្ដោះអាសន្ន ដែល រហូតដល់ថ្ងៃទី២៩ ខែសីហា ក្រុមជញ្ជីងថ្លឹង នៅ មិនទាន់ដំណើរការឡើងវិញនៅឡើយនោះទេ ។ ការ បញ្ជាឱ្យផ្អាកសកម្មភាពថ្លឹងរថយន្ដ រកបទល្មើសផ្ទុកលើសទម្ងន់របស់រដ្ឋមន្ដ្រី ក្រសួងសាធារណការខាង លើនេះ គេមិនបានដឹងថា ក្រោមចំណាត់ការអ្វីច្បាស់លាស់ នៅឡើយនោះទេ ដោយដើមអម្ពិលមិនអាច ធ្វើការទាក់ទង ដើម្បីសួរនាំបានឡើយ ហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុក រលួយ ខណៈដើមអម្ពិលទូរស័ព្ទសុំការបំភ្លឺលោកមិនបានលើកទូរស័ព្ទនោះទេ ។
អ្នកដឹងរឿងបានលួចបង្ហើបឱ្យដឹងថា អំ ពើពុករលួយនៅតាមស្ថានីយជញ្ជីងថ្លឹង រថយន្ដផ្ទុកលើសទម្ងន់ គឺមានសកម្មភាពខ្លាំងក្លាបំផុត ដែលជាដើមចមធ្វើឱ្យផ្លូវជាតិផ្លូវថ្នល់ រងនូវការខូចខាតដោយសាររថយន្ដ ផ្ទុកលើសទម្ងន់បើកបរលើផ្លូវ។ ចំណែកអ្នកបានផលគឺក្រុមមន្ដ្រីជញ្ជីងថ្លឹង និងថ្នាក់ដឹក នាំក្រសួង សាធារណការ ទទួលបន្ទុកមួយចំនួន រួមទាំងសមត្ថកិច្ចពាក់ព័ន្ធដែលគេដាក់ ឱ្យទៅចូលរួម ជាមួយនឹង ក្រុមជញ្ជីងថ្លឹងផងដែរ ។
អំពើពុករលួយ ឃុបឃិតគ្នាអនុញ្ញាតឱ្យ រថយន្ដផ្ទុកលើសទម្ងន់ បើកបរលើផ្លូវជាតិ ត្រូវបានគេអះអាងថា មានការពាក់ព័ន្ធជា ខ្សែសង្វាក់ ជាពិសេសរថយន្ដរបស់ក្រុម ហ៊ុនដឹកជញ្ជូន និងឈ្មួញរកស៊ីដឹកជញ្ជូន ធំៗតែម្ដង ។ ប្រភពបានឱ្យដឹងថា សកម្មភាព បញ្ជាឱ្យរថយន្ដចូលថ្លឹងរថយន្ដ នៅតាមជញ្ជីងថ្លឹង ខណៈ បើកឆ្លងកាត់ផ្លូវជាតិនានានោះ ភាគច្រើនគេធ្វើឡើងចំពោះតែរថយន្ដ ដឹកជញ្ជូនរាយរង ដែលម្នាក់មាន ១ គ្រឿង២គ្រឿង រកស៊ីដឹកជញ្ជូនផ្ទាល់ខ្លួនតែ ប៉ុណ្ណោះ ហើយប្រសិនបើរថយន្ដរបស់ក្រុម ហ៊ុនវិញ គឺគេធ្វើឡើងតែពេលថ្ងៃ ដែលក្រុម ហ៊ុនទាំងអស់នោះតែងតែផ្ទុកទម្ងន់ ទៅ តាមច្បាប់កំណត់ ។ ប៉ុន្ដែ ចំពោះពេលយប់ វិញគឺមានរថយន្ដក្រុមហ៊ុនធំៗជាច្រើន ដែលបើកបរឆ្លងកាត់ មានផ្ទុកលើសទម្ងន់ មិន ត្រូវបានគេថ្លឹងនោះឡើយ ដោយមន្ដ្រី ក្រុមជញ្ជីងថ្លឹងខណៈរថយន្ដក្រុមហ៊ុនបើកមកដល់ គឺគ្រាន់តែកត់ ស្លាកលេខប្រភេទ រថយន្ដ និងម៉ោង ថ្ងៃខែ គឺជាការស្រេច ហើយមួយអាទិត្យ កន្លះខែ ឬ១ខែមេៗនឹង ជួបជាមួយប្រធាន ក្រុមហ៊ុនទូទាត់លុយម្ដង ដែលលុយខ្មៅខាងលើនេះ មិនស្ថិតនៅក្នុង របាយការណ៍ ក្នុងការថ្លឹងរថយន្ដនោះឡើយ ។
ប្រភពព័ត៌មានបានបន្ថែមថា លុយខ្មៅ ដែលបានមកពីក្រុមហ៊ុនរថយន្ដផ្ទុកលើស ទម្ងន់ខាងលើនេះ គឺប្រធានស្នាក់ការមិន បានធ្វើការបែងចែក ទៅឱ្យមន្ដ្រីថ្នាក់ក្រោម ដែលប្រចាំការ នៅក្នុងទីស្នាក់ការ នោះទេ ដោយមេៗយកទុកខ្លួនឯងដោយសំអាងថា ទុកសម្រាប់ផ្ដល់ចំណែកទៅដល់ថ្នាក់លើ។ ប៉ុន្ដែ មន្ដ្រីនៅទីស្នាក់ការទទួលបានចំណែក ពីលុយពិន័យដែលគេធ្វើឡើង ចំពោះរថយន្ដ ដឹកជញ្ជូនរាយរង រួមទាំងលុយដែលម្ចាស់ រថយន្ដដឹកជញ្ជូនបង់ឱ្យជារៀងរាល់ថ្ងៃដែល គេហៅថា លុយថ្លៃបាយ ។
អ្នករកស៊ីដឹកជញ្ជូនតាមរថយន្ដ ដោយ ខ្លួនឯង ដែលមានរថយន្ដ១-២គ្រឿង បាន អះអាងថា ទោះបី រថយន្ដរបស់ខ្លួនផ្ទុកមិន លើសទម្ងន់យ៉ាងណាក៏ដោយ ឱ្យតែបើកឆ្លង កាត់ចូលជញ្ជីងថ្លឹងហើយ ដឹងតែ ត្រូវបង់ លុយថ្លៃបាយ យ៉ាងហោចណាស់ពី ៥ម៉ឺន ទៅ ១០ម៉ឺនរៀលដែរចំពោះប្រភេទរថយន្ដធំៗ ហើយ បើរថយន្ដប្រភេទដឹកជញ្ជូនតូចៗ ក៏ត្រូវតែបង់លុយដូចគ្នា ដោយគេមានសមត្ថកិច្ច នគរបាលអាវុធហត្ថ ដែលប្រចាំ ការជាមួយជាអ្នកទទួលយក ក្រោមរូបភាព លុយថ្លៃបាយដូចគ្នា តែពេលទទួលបានហើយ មន្ដ្រីអាវុធហត្ថ ឬនគរបាលទាំងអស់ នោះ ត្រូវយកលុយទៅដាក់នៅក្នុងកេសរួម មួយអាទិត្យចែកគ្នាម្ដង ។
កន្លងមកធ្លាប់មានផ្ទុះរឿងអាស្រូវពុក រលួយនៅក្នុងស្ថានីយថ្លឹងរថយន្ដកូនដំរី នៅតាមបណ្ដោយផ្លូវជាតិ លេខ៥ ស្ថិតក្នុង ខេត្ដបន្ទាយមានជ័យម្ដងរួចមកហើយ ដោយកាលណោះគេអះអាងថា គ្រាន់តែរយៈ ពេលមិនដល់មួយខែផង មានទឹកលុយ រហូតដល់ទៅប្រមាណ ៨០ លានរៀល ត្រូវបានគេរកបាន សម្រាប់ធ្វើ ការបែងចែកគ្នា តាំងពីលើដល់ខាងក្រោម ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ថ្មីៗនេះ មន្ដ្រីសាលាខេត្ដបន្ទាយមានជ័យ ធ្លាប់បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើម អម្ពិលថា ទឹកប្រាក់ប្រមាណ ៨០លានរៀល ត្រូវបានមន្ដ្រីស្ថានីយ ធ្វើការបែងចែក គ្នា ដោយ៣លានរៀល ផ្ដល់ជូនមន្ដ្រីមន្ទីរ សាធារណការខេត្ដបន្ទាយមានជ័យ ចំនួន ៣នាក់ សរុប ៩ លានរៀល, ថវិកា ១,៥ លានរៀល ត្រូវប្រគល់ជូនក្រុមនគរបាល ដែលចូលរួមយាម និងបម្រើការងារ នៅ ទីនោះ ថវិកា ១,៥លានរៀលទៀត ត្រូវប្រគល់ជូនក្រុមមន្ដ្រីអាវុធហត្ថ ដែលយាម និងបម្រើការនៅ ទីនោះ ។
ដោយឡែកថវិកា ១៧លានរៀល ត្រូវ ប្រគល់ជូនប្រធានមន្ទីរសាធារណការខេត្ដ បន្ទាយមានជ័យ ១៧ លានរៀល ផ្សេង ទៀត សម្រាប់ប្រធានស្ថានីយជញ្ជីងថ្លឹង រថយន្ដផ្ទាល់តែម្ដង រីឯទឹកប្រាក់៤០ លាន រៀលផ្សេងទៀត ដែលជាចំនួនលុយពាក់ កណ្ដាល នៃចំណូលត្រូវប្រគល់ជូនលោក លឹម ស៊ីដេនីន រដ្ឋ លេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និងលោក ប៉ែន បូរ៉ាណ ដែលជាអ្នកទទួលបន្ទុក ក្នុង នាមក្រសួង តាមរយៈមន្ដ្រីជំនិតរបស់ខ្លួន ម្នាក់ ឈ្មោះ អ៊ុំ ផានិត ដែលត្រូវបញ្ជូនពី ភ្នំពេញ ឱ្យទៅធ្វើជា អនុប្រធានស្ថានីយ ជញ្ជីងថ្លឹងរថយន្ដកូនដំរី ដើម្បីស្វែងរក ចំណូលនៅទីនោះ ។
ទោះបីជាយ៉ាងណា មន្ដ្រីមន្ទីរសាធារណ ការខេត្ដបន្ទាយមានជ័យ ក៏បានចេញមក ច្រានចោលនូវព័ត៌ មានខាងលើនេះដែរ ដោយពួកគេបានបញ្ជាក់ថា រាល់ចំណូល ឬ ការផាកពិន័យទាំងអស់ ត្រូវបានចេញ វិក្កយបត្រត្រឹមត្រូវ ពួកគេមិនបានប្រព្រឹត្ដដូច ការចោទប្រកាន់នោះទេ ។
ប្រជាពលរដ្ឋខេត្ដបន្ទាយមានជ័យ និង មន្ដ្រី ដែលមិនពេញចិត្ដនឹងការឃុបឃិត ប្រព្រឹត្ដអំពើពុករលួយ នាំឱ្យបាត់ប្រយោជន៍ ជាតិរបស់មន្ដ្រីខិលខូចនេះ ក្រោយពេល ឃើញចំណាត់ការ របស់មន្ដ្រីអង្គភាព ប្រឆាំងអំពើពុករលួយ ដែលមានលោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ជាប្រធាននោះ បាន សម្ដែងការ សាទរ ព្រមទាំងរំពឹងយ៉ាងមុតមាំផងដែរថា អង្គភាពប្រឆាំងអំពើពុក រលួយនឹងប្រើដាវអាជ្ញាសឹក កណ្ដាប់ដៃដែកដ៏យុត្ដិធម៌របស់ខ្លួន បំបែកសំណុំរឿងពុក រលួយ នៅស្ថានីយជញ្ជីងថ្លឹងរថយន្ដកូនដំរី ដែលបានកិបកេងថវិកាជាតិដ៏ច្រើនលើស លប់ ហើយវាក៏ជាការព្រមានដល់មន្ដ្រីចូល ចិត្ដប្រព្រឹត្ដ អំពើ ពុករលួយផងដែរ ។
អង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ បានបំបែកសំណុំរឿងពុករលួយដ៏ចាក់ស្រេះ នៅក្នុងប្រទេសកម្ពុជា ជាច្រើនករណី ប្រជាពលរដ្ឋ និងមន្ដ្រីខេត្ដបន្ទាយមានជ័យសម្ដែង ការពេញចិត្ដហើយជឿជាក់ថា ករណី ពុករលួយនៅស្ថានីយ ជញ្ជីងថ្លឹងរថយន្ដកូនដំរី ក៏នឹងបំបែកបានដូចគ្នាដែរ ដើម្បីលុបបំបាត់ នូវឧបសគ្គ សម្រាប់អភិវឌ្ឍន៍សង្គមជាតិ៕
រូបភាព៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!