​ដក​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ចេញ​ទាំងអស់ ​​មុនថ្ងៃទី៣០ មេសា

 
 

ខេត្តសៀមរាប ​៖ ​ក្នុង​គោលដៅ​ថែរក្សា​ការពារ ​និង​លើកកម្ពស់​គុណ​តម្លៃ​រមណីយដ្ឋាន​អង្គរ​ ឱ្យស័ក្តិ​សមជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ ដល់​បងប្អូន​អាជីវករ​ទាំង អស់ ​ដែល​កំពុង​ប្រកប​អាជីវកម្ម​លក់ដូរ និង​ផ្ដល់​សេវាកម្ម​ទេសចរណ៍​​ក្នុង​តំបន់​អង្គរ ដើម្បី​ហាមឃាត់​មិន​ឱ្យ​ដាក់​តាំង​ផ្ទាំង​ផ្សព្វ​ផ្សាយ​​​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ នៅ​តាម​ហាង ឬ​តូប​លក់ដូរ និង​​បាន​ដាក់​សំណើ​​មួយទៀត​ ទៅ​ដល់​ក្រុមហ៊ុនស្រា​បៀរ ​និង​ភេសជ្ជៈ​ទាំង​ឡាយ​ ដែល​មាន​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​​នៅ​តំបន់​អង្គរ ឱ្យ​​រុះរើ​​ផ្ទាំង​ផ្សព្វផ្សាយ​របស់​ខ្លួន​​ទាំងអស់ឱ្យ​បាន​មុន​ថ្ងៃ​ទី​​៣០ មេសា ឆ្នាំ​២០១៦ ​។ 

ព្រោះ​ផ្ទាំង​ផ្សព្វផ្សាយ​​ពាណិជ្ជកម្ម​ទាំងនេះ បាន​នឹង​​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ទេសភាព​វប្បធម៌ និង​បទដ្ឋាន​បេតិកភណ្ឌ​ដែល​កំណត់​​តំបន់​អង្គរ​ជា​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​ ។

រូបភាព៖ ​ដក​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ចេញ​ទាំងអស់ ​​មុនថ្ងៃទី៣០ មេសា

បន្ទាប់​ពី​បាន​ចេញ​សេចក្តីជូនដំណឹង​មក អាជ្ញាធរ​ជាតិ​អប្សរា​បាន​សង្កេត​ឃើញ​​ថា មាន​ក្រុមការងារ​ក្រុមហ៊ុនស្រា​បៀរ​ និង​ភេសជ្ជៈ​មួយ​ចំនួន​ កំពុង​អនុវត្ត​នូវ​ខ្លឹមសារ​សេចក្ដីណែនាំ​ ដោយ​យក​ចេញ​នូវ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្សេង​ៗ​ជា​បន្តបន្ទាប់ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ​មេសា ឆ្នាំ​២០១៦ មាន​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ចំនួន​៣៥១​ផ្ទាំង ត្រូវ​បាន​រុះរើ​ចេញពី​សំណាក់​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា ក្រុមហ៊ុនស្រា​បៀរ​អង្គរ​ចំនួន​១៦៨​ផ្ទាំង ក្រុមហ៊ុនស្រា​បៀ​កម្ពុជា​ចំនួន ១៣៩​ផ្ទាំង ក្រុមហ៊ុនស្រា​បៀរ​លី​អូ​ចំនួន​១៣​ផ្ទាំង និង​ក្រុមហ៊ុន​កូកាកូឡា​ចំនួន​៣១​ផ្ទាំង ហើយ​បច្ចុប្បន្ន​នេះ​សកម្មភាព​រុះរើ​ក៏​កំពុង​អនុវត្ត​ជា​បន្តបន្ទាប់​ផង​ដែរ​។

ដោយឡែក​ ចំពោះ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ដែល​មិន​ទាន់​បាន​រុះរើ​ត្រឹម​ថ្ងៃ​ទី​៣០ ​មេសា ឆ្នាំ​២០១៦​ នោះ​ទេ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​​ចាត់វិធានការ​រដ្ឋបាល​​ ដើម្បី​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងនោះ​ ឱ្យ​អស់ពី​តំបន់​អង្គរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​ជាតិ​អប្សរា​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​ស្មារតី​ចូលរួម​លើក​តម្លៃ​បេតិកភណ្ឌថែរក្សា​ទេសភាព​វប្បធម៌​ប្រវត្តិសាស្ត្រ​ និង​បរិស្ថាន​ធម្មជាតិ​នៃ​តំបន់​ឧទ្យាន​អង្គរ​ ៕

រូបភាព៖ ​ដក​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ចេញ​ទាំងអស់ ​​មុនថ្ងៃទី៣០ មេសា

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

ទាក់ទងនឹងរឿងផ្ទាំងផ្សាយពាណិជ្ជកម្មនេះដែរ ប្រជាពលរដ្ឋរស់នៅ ក្នុងទីក្រុង Lishui ខេត្ត Zhejiang ដែល ធ្វើដំណើរតាមផ្លូវទៅធ្វើការ បាននាំគ្នាស្រឡាំងកាំង ក្រោយពេល បុគ្គលិកផ្សារទំនើបម្នាក់ ច្រលំដៃចាក់បញ្ចាំងរឿងក្តៅ សាច់នៅលើផ្ទាំង LED ដ៏ធំនៅ ខាងមុខផ្សារ ។

ភាពថ្វីប្រហែសស្រដៀងគ្នានេះ ធ្លាប់កើតឡើងម្តងដែរ នៅ ផ្សារទំនើប Wandi Plaza ក្នុងខេត្ត Gansu ដែលពេលនោះ បុគ្គលិក របស់ផ្សារទំនើប បានប្រើកុំព្យូទ័រ របស់ក្រុមហ៊ុន បើកមើលរឿងអាសអាភាស ដោយភ្លេចខ្លួនថា កុំព្យូទ័រ តភ្ជាប់ទៅនឹង ផ្ទាំងទូរទស្សន៍ ដែលបញ្ចាំង នៅខាងក្រៅ។

មនុស្សម្នានាំគ្នាឈរមើល រឿងអាសអាភាសដែលចាក់បញ្ចាំង ប្រមាណ៩នាទី រហូតទាល់តែ បុគ្គលិករូបនោះត្រូវបានគេ ជូនដំណឹង ហើយក្រោយមកផ្ទាំង LED ក៏ត្រូវបានបិទ ចោលតែម្តង នេះបើយោង តាមសារព័ត៌មាន Xinhua។ ក្នុងហេតុការណ៍នោះក៏មាន អ្នកដំណើរមួយ ចំនួនបានយកទូរស័ព្ទ ថតនូវវីដេអូ រួចបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ផងដែរ។

មន្ត្រីប៉ូលិសបានអំពាវនាវ ដល់អ្នកប្រើប្រាស់ បណ្តាញសង្គមទាំងអស់ កុំធ្វើឲ្យវីដេអូ មិនសមរម្យទាំងនោះ រីករាល ដាល តទៅទៀត ហើយប៉ូលិសក៏កំពុង ធ្វើការស៊ើបអង្កេត ពីហេតុការណ៍នេះ ផងដែរ៕

រូបភាព៖ រឿងក្តៅសាច់ នៅលើផ្ទាំង LED ដ៏ធំនៅ ខាងមុខផ្សារ


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម