មេខ្លោងជួញដូរគ្រឿងញៀន ត្រូវPMបាញ់ស្លាប់ក្នុងផ្ទះ និងចាប់ខ្លួន៥នាក់ (មានវីដេអូ)
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា មេខ្លោងជួញដូរគ្រឿងញៀនដែលបើកការបាញ់តដៃជាមួយសមត្ថកិច្ចនោះ បានត្រូវPM បាញ់ស្លាប់នៅក្នុងផ្ទះ និងជនសង្ស័យ៥នាក់ទៀតបានត្រូវចាប់ខ្លួន ក្នុងប្រតិបត្តិការដែលទើបបិទបញ្ចប់នៅប៉ុន្មាននាទីមុននេះ នៅទីតាំងបង្ក្រាបគ្រឿងញៀន ស្ថិតនៅខាងត្បូងរង្វង់មូលកាំកូស៊ីធី ផ្ទះលេខ ៣៧ ផ្លូវលេខ៣៥១ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយសមត្ថកិច្ចចាប់បានជនល្មើស២នាក់បន្ថែមទៀត និងកំពុងចូលទៅខាងក្នុងផ្ទះ ។
ប្រភព ៖ កោះសន្តិភាព
ហេតុការណ៍មុននេះ... ស្នូរគ្រាប់កាំភ្លើងបានបញ្ចប់ហើយ ខណៈសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍ទាំងស្រុង
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា មកដល់វេលាម៉ោង៥និង៤៧នាទីល្ងាចថ្ងៃទី២៧ មេសានេះ កងកម្លាំងសមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយនៅទីតាំងបង្ក្រាបគ្រឿងញៀន ស្ថិតនៅខាងត្បូងរង្វង់មូលកាំកូស៊ីធី ផ្លូវលេខ៣៥១ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយសមត្ថកិច្ចចាប់បានជនល្មើស២នាក់បន្ថែមទៀត និងកំពុងចូលទៅខាងក្នុងផ្ទះ ។
យ៉ាងណាក៍ដោយ មិនទាន់មានរបាយការណ៍ច្បាស់លាស់ពីករណីមនុស្សស្លាប់និងរបួសនៅឡើយទេ ខណៈមន្ត្រីកងរាជអាវុធហត្ថរហស្សនាមនិម្មិត៣៣ បានទទួលមរណភាពនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីបាញ់តដៃគ្នាជាមួយក្រុមជួញដូរគ្រឿងញៀននៅទីតាំងខាងលើ ។
ហេតុការណ៍មុននេះ... ក្រុមជនល្មើសបាញ់តដៃជាមួយសមត្ថកិច្ចកាន់តែខ្លាំង
រាជធានីភ្នំពេញ ៖ ប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យកោះសន្តិភាពដឹងនៅមុននេះបន្តិចថា ក្រុមជនល្មើសកំពុងបាញ់តដៃជាមួយសមត្ថកិច្ចកាន់តែខ្លាំង គិតមកត្រឹមវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៧ មេសា ២០១៦នេះ កម្លាំងអាវុធហត្ថរាជធានី និងអាវុធហត្ថខណ្ឌទួលគោក រួមសមត្ថកិច្ច កំពុងធ្វើការឡោមព័ទ្ធផ្ទះជនសង្ស័យក្នុងករណីបង្ក្រាបគ្រឿងញៀន ដោយត្រូវជនសង្ស័យ កំពុងលាក់ខ្លួននៅក្នុងផ្ទះ ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ កើតឡើងក្នុងពេលចុះទៅបង្ក្រាបគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបាន២នាក់ ហើយត្រូវក្រុមនោះបាញ់តែម្តង បង្កឱ្យភ្ញាក់ផ្អើលនារសៀលថ្ងៃទី២៧ មេសា ២០១៦ ស្ថិតនៅខាងត្បូងរង្វង់មូលកាំកូស៊ីធី ផ្លូវលេខ៣៥១ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!