ឡូយ! មិនមែនលួចទេ គឺលើគ្នាទៅដឹកទាំងយប់
ខេត្តរតនគិរី ៖ នៅមន្ទីរពេទ្យបងែ្អកខេត្តរតនគិរី មានលេចឮដំណឹងថា មានគេចូលលួចដឹកឱសថចេញពីក្នុងឃ្លាំងទាំងយប់ ប៉ុន្តែត្រូវគេលាក់បាំងជិតស្ងាត់ ដូចចោរលួចសេះ តែមានប្រភពបង្ហើបឱ្យដឹងឮសុះសាយទៅហើយ ហេតុការណ៍មានចោរចូលលួចដឹកឱសថនោះ ត្រូវបានគេទម្លាយឱ្យដឹងថា បានធ្វើឡើងនៅវេលាយប់ថ្ងៃទី២២ មេសា ២០១៦ ។
តាមប្រភពបង្ហើបថា ឱសថដែលបានបាត់មានចំនួនរហូត ដល់ទៅ១០មុខឯណោះ បើសរុបជាទឹកប្រាក់ប្រហែលជាង៣០០០ដុល្លារ (បីពាន់ដុល្លាអាមេរិក) ។
ក្នុងពេលមានអ្នកចូលលួចឱសថនោះ ក៏មានអ្នកយាមប្រចាំការនៅទីនោះដែរ តែមិនហ៊ានរាយការណ៍ទប់ស្កាត់សកម្មភាពអ្នកលួចដឹកឱសថទាំងយប់នោះទេ ទំនងហាក់ដូចជាខ្លាចអំណាចអ្វីមួយ ។
ដល់ពេលគេស្រាវជ្រាវដោយសម្ងាត់ទើបដឹងថា អ្នកយាមនិងអ្នកប្រចាំការនៅទីនោះ ខ្លាចអំណាចគេមែន ដោយគេបានដឹងថា អ្នកដែលចូលលួចដឹកឱសថទាំងយប់នោះ មិនមែនជាមនុស្សធម្មតាទេ គឺគេស្គាល់ថាគាត់ មានសមាសភាពខ្សែវល្លិ៍អ្នកមានអំណាចក្នុងខេត្ត ។
ក្នុងខណៈពេលនោះ មានលោកហេង រតនា ជាអ្នកកាន់ឃ្លាំងឱសថ ក៏នៅទីនោះដែរ ។ នាយប់ធ្វើសកម្មភាពនោះ គេឃេើញមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ី ពណ៌ខ្មៅ មានពាក់ស្លាកលេខ២I៧៣៧២ សំរាប់ដឹកឱសថនោះប្រមាណជា៣០កេះ យកចេញទៅបាត់មិនដឹងយកទៅទីណាទេ ទំនងចូលឱសថស្ថានផ្ទាល់ខ្លួនគាត់ហើយមើលទៅ ។
បើតាមប្រភពបានបង្ហើបឱ្យដឹងថា ខណៈមុនពេលចូលដឹកឱសថនោះ ត្រូវបានគេដឹងថា ឈ្មោះលុយ ទីនេះ បានហៅអ្នកកាន់ឃ្លាំងឱសថទៅផឹកស៊ីនៅហាងមួយ តែអ្នកកាន់ឱសថនោះមិនទៅទេ ទើបលោកលុយ ទី បានយកស្រាបៀ និងគ្រឿងក្លែម មកផឹកស៊ី នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តនោះតែម្តង ។
ល៕ដល់ពេលក្រុមអ្នកចូលរួមផឹកស៊ីនោះស្រវឹងគ្រប់ៗគ្នា ពួកគាត់ក្រុមលោកលុយ ទី ឡើងទម្លាក់ឱសថដាក់ខ្សែរសំរូតចុះដីលើកដាក់រថយន្តរបស់គាត់ ដឹកចេញដោយរំភើយផាយផាត់ មិនខ្ចីខ្វល់គ្រាន់តែប្រើពាក្យថា ខ្ចីឱសថសិន ដោយពុំបានឆ្លងកាត់ច្បាប់អនុញាត្តត្រឹមត្រូវពីរដ្ឋបាលឡើយ ។
ហើយលោកអ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ត បានប្រាប់តាមទូរស័ព្ទថា រូបលោកពិតជាទទួលស្គាល់ថា គឺមានគេចូលលួចឱសថក្នុងឃ្លាំងពិតប្រាកដមែន ហើយលោកក៏ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចអស់ហើយ ហើយលោកបន្តថា បើសមត្ថកិច្ចស្រាវជ្រាវទៅឃើញយ៉ាងណានោះ ស្រេចលើតែចំណាត់ការណ៍របស់សមត្ថកិច្ចទៅចុះ។
រូបភាព៖ មិនមែនលួចទេ គឺលើគ្នាទៅដឹកទាំងយប់
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ថ្នាំពេទ្យ និងផលិតផលគ្រឿងសំអាងក្លែងក្លាយប្រមាណជា ៤៦មុខ ដែលជាផលិតផលនាំទុក្ខទោស យ៉ាងធ្ងន់ធ្ងរ សម្រាប់សុខភាព ប្រជាពលរដ្ឋកម្ពុជានោះ ត្រូវបានធ្វើការដុតកម្ទេចចោលនៅជិតទីលាន ចាក់សំរាម ក្នុងសង្កាត់ជើងឯង ខណ្ឌដង្កោ ដោយមានការ អញ្ជើញចូលរួមពី សមត្ថកិច្ចចម្រុះរួម មាន៖ កម្លាំងនគរបាល ប្រយុទ្ធប្រឆាំង បទល្មើស សេដ្ឋកិច្ច មន្រ្តីគយ កាំកុងត្រូល និងមន្រ្តីសុខា ភិបាលផងដែរ។
ថ្នាំពេទ្យ និងគ្រឿងសំអាងក្លែងក្លាយទម្ងន់ជាង ៥តោន មានតម្លៃជាង ១លានដុល្លារ ដែលនាំ ចូលពីប្រ ទេសវៀតណាម មកចែកចាយក្នុងប្រទេសកម្ពុជា ត្រូវបានសមត្ថកិច្ចដុត កម្ទេចចោល បន្ទាប់ពី ប្រតិបត្តិការបង្រ្កាប បានជាច្រើន ទីតាំងនៅក្នុង រាជធានីភ្នំពេញ។ ដើម្បីទប់ស្កាត់ ចរាចរណ៍ ផលិត ផលក្លែងក្លាយ នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់ តែមានប្រសិទ្ធភាព អាជ្ញាធរបានអំពាវនាវ ប្រជាពលរដ្ឋ ចូលរួម ផ្តល់ព័ត៌មានពីបទល្មើស ចរាចរណ៍ផលិត ផលក្លែងក្លាយ ព្រមទាំងប្រកាស ផ្តល់រង្វាន់ លើកទឹកចិត្ត ថែមទៀតផងសម្រាប់ អ្នកផ្តល់ព័ត៌មាន។
អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង បានប្រាប់ក្រុម អ្នកព័ត៌មាន ពេលកំពុងធ្វើពិធីដុតបំផ្លាញផលិតផលក្លែងក្លាយទាំងនេះថា ផលិតផល ថ្នាំពេទ្យ និងគ្រឿង សំអាងក្លែងក្លាយ ត្រូវបានធ្វើការ បង្រ្កាប និងរឹបអូស នៅក្នុងសង្កាត់ អូរឡាំពិក និងសង្កាត់ ទួលស្វាយ ព្រៃ ខណ្ឌចំការមន បន្ទាប់ពី កម្លាំងជំនាញរបស់លោក តាមដានអស់ រយៈពេល ប្រមាណ ៣ខែ។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា ផលិតផលថ្នាំពេទ្យ និងគ្រឿងសំអាងក្លែងក្លាយទាំងអស់នេះ ត្រូវបាន ក្រុម ជនល្មើសនាំចូលពី ប្រទេសវៀតណាម តាមច្រកជ្រៃធំ ឆ្លងកាត់តាមខេត្តកណ្តាល ដោយបង្កប់ នៅក្នុងរថយន្តដឹក បន្លែ ក្នុងមួយរថយន្តផ្ទុកពី៤០ ទៅ៥០កេស។
ប្រភេទថ្នាំពេទ្យក្លែងក្លាយ រួមមានប្រភេទស្តាមឡ បេកូហ្ស៊ីន ឡារ៉ូសស្កូប៊ីន អង់តេវីក និងថ្នាំបន្តក់ភ្នែក។ ថ្នាំ ក្លែង ក្លាយទាំងនេះ ត្រូវបាន មន្រ្តីជំនាញអះអាងថា បង្កទុក្ខទោសយ៉ាងធ្ងន់ធ្ងរ សម្រាប់ សុខភាព ប្រជាពលរដ្ឋកម្ពុជា។
ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្កគ្រោះ ថ្នាក់ មានហានិភ័យ ខ្ពស់ដល់ សុខភាព និងសុវត្ថិភាពសង្គម បានបញ្ជាក់ថា រាល់ផលិត ផលក្លែង ក្លាយ ចរាចរណ៍ ក្នុង ប្រទេសកម្ពុជា វានឹងបង្កទុក្ខទោស យ៉ាងខ្លាំង ដល់សុខភាព ប្រាជ្ញាស្មារតី របស់ប្រជាព លរដ្ឋកម្ពុជា។ ហើយការ ប្រើប្រាស់ឱសថ ក្លែងក្លាយ វាមិនត្រឹមតែ មិនជួយ ឲ្យជំងឺឲ្យបាន ប្រសើរនោះទេ តែវាបែរជា បង្កឲ្យជំងឺ កាន់តែរីក រាលដាលធ្ងន់ធ្ងរថែមទៀត។
ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ឯកមៀច សុផាន់ណា បានបញ្ជាក់ ថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាចរាចរណ៍ផលិតផល ក្លែង ក្លាយទាំង អស់នេះ។ «រាជរដ្ឋាភិ បាលកម្ពុជា បានយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុង ការលើកកម្ពស់ សុខមាលភាព ប្រជាជនកម្ពុជា។ ដូច្នេះចង់ឲ្យប្រ ជាពលរដ្ឋយើងមានកម្លាំងមាំមួន យើងត្រូវតែ ប្រើថ្នាំដែល ពិតប្រាកដ មានគុណភាព ដើមពិតប្រាកដ។ បើអាហារ ជាអាហារគ្មាន សារធាតុគីមី ជាអាហារបង្កើតឡើង តាមធម្មជាតិពិតៗ»។
លោកឧត្តមសេនីយ៍ឯក មៀច សុផាន់ណា ដែលមានតួនាទីជាអនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ដែរនោះ បានមាន ប្រសាសន៍បន្តថា ថ្នាំពេទ្យ ចំណីអាហារ និងអាហារបំប៉ននានានោះ មាន ផលលំបាក ក្នុងការបង្រ្កាប ដោយសារតែជនល្មើស បានលួច ចរាចរណ៍ ជាមួយផលិតផល នានានៅតាមទីផ្សារ។
ឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយនេះ លោក មៀច សុផាន់ណា បានទទូច ឲ្យមានការ ចូលរួមពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានក្នុង ការផ្តល់ដំណឹងពីទីតាំង ឬកន្លែង ចែកចាយ ផលិតផល ក្លែងក្លាយ ទាំងអស់ នោះ។ បើតាមលោក មៀច សុផាន់ណា ប្រជាពលរដ្ឋផ្តល់ ដំណឹងពីការ ចរាចរណ៍ ផលិតផលក្លែងក្លាយ នឹងទទួល បានរង្វាន់លើកទឹក ចិត្តពីអាជ្ញាធរ ហើយអាច មាន ទទួលស្គាល់ ជាពលរដ្ឋគំរូពី រាជរដ្ឋាភិបាលថែម ទៀតផង។
អគ្គស្នងការងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តម សេនីយ៍ ឯក ជា សុមេធី បានធ្វើការអំពាវនាវដល់កម្លាំងសមត្ថកិច្ចជំនាញនៅតាមច្រកព្រំដែន ជួយទប់ ស្កាត់ការនាំចូល ផលិតផលក្លែងក្លាយ។ «យើងខ្ញុំសូមអំពាវនាវ ទៅដល់សមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធ ដែលមានទីស្នាក់ការ ប្រចាំ ការតាមច្រក ទ្វារអន្តរជាតិ ទាំងអស់ សូមមេត្តាជួយ សហការគ្នា ជួយទប់ ស្កាត់នូវ ផលិតផល ក្លែងក្លាយ នេះ ចៀស វាងផលិត ផលក្លែងក្លាយ នេះ ហូរចូលមក ដល់ ប្រទេសកម្ពុជា នាំ ឲ្យមានផល លំបាកក្នុង ការបង្រ្កាប និងបង្កមហន្ត រាយដល់ សុខភាព របស់ប្រជាពលរដ្ឋ»។
លោកឧត្តមសេនីយ៍ ជា សុមេធី ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ មុនទិញផលិតផល ដូចជា ថ្នាំពេទ្យ ចំណីអាហារ វេចខ្ចប់ និងគ្រឿង កំប៉ុងនានា ត្រូវពិនិត្យកាលបរិច្ឆេទ និង ពាណិជ្ជសញ្ញា ផលិតផល ឲ្យបាន ច្បាស់លាស់ មុននឹង ទិញយកទៅប្រើប្រាស់។
លោកឧត្តមសេនីយ៍ ឡុង ស្រេង បានបញ្ជាក់ថា ផលិតផលចំណីអាហារពោរពេញដោយ សារធាតុគីមី មានចំនួន ច្រើនលើសលុបនៅក្នុងប្រទេសកម្ពុជា មានដូចជា ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកប៉េងប៉ោះ និងទឹកផ្លែ ឈើជាដើម។ បើ តាមលោក ឧត្តមសេនីយ៍ ឡុង ស្រេង សូម្បីតែកាហ្វេ ក៏មានជាតិគីមីដែរ។
លោកឧត្តមសេនីយ៍ ដែលធ្លាប់បានដឹកនាំកម្លាំងប្រតិបត្តិការបង្រ្កាបបទល្មើសផលិតផលក្លែងក្លាយ ជាច្រើន ករណីក្នុង រាជធានីភ្នំពេញនោះ បានប្រកាសប្តេ ជ្ញាចិត្តថា រូបលោកនឹងបង្រ្កាបរហូត ទាល់តែ អស់ ដរាបណាមាន ផលិតផលក្លែង ក្លាយចរាចរណ៍ នៅកម្ពុជា។ «ខ្ញុំនឹងបន្តស៊ើប អង្កេតស្រាវជ្រាវ បង្រ្កាប ទាល់តែអស់ ការចរាចរណ៍ ឱសថក្លែង ក្លាយនៅលើទឹក ដីកម្ពុជា។ យើងឃើញហើយ សព្វថ្ងៃនេះ ម្ហូបអាហារ ពោរពេញ ដោយសារធាតុគិមី មានចំនួនលើស លុបក្នុងម្ហូបអាហារ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកប៉េងប៉ោះ ទឹកផ្លែឈើសុទ្ធសឹងប្រើ សារធាតុគីមី សូម្បី កាហ្វេឥឡូវ ប្រើប្រាស់គីមីដែរ ចឹងពួកខ្ញុំ ត្រូវតែបន្ត ស៊ើបអង្កេត និងធ្វើការ បង្រ្កាប»។
ទោះបីជាថ្នាំពេទ្យ និងផលិតផលក្លែងក្លាយនៅកម្ពុជា មិនទាន់បានធ្វើការបង្រ្កាបទាំងស្រុង យ៉ាងណាក្តី តែលោក ឧត្តមសេនីយ៍ ឡុង ស្រេង បានបញ្ជាក់ចំនួនឱសថក្លែងក្លាយនេះ មានការធ្លាក់ ចុះច្រើន ខណៈដែលឆ្នាំ ២០១១ កន្លងទៅមាន ចំនួនរហូតដល់ទៅ ៥០តោន នាំចូលពីប្រទេសចិន។
លោកឧត្តមសេនីយ៍ បានបន្តឲ្យដឹងថា នៅឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ចរបស់លោកបានឃាត់ខ្លួន ជនល្មើស ជួញដូរ ឱសថ និងផលិតផលក្លែង ក្លាយចំនួន៨នាក់។ ចំពោះអ្នកជួញដូរ ឱសថក្លែង ក្លាយ នឹងត្រូវ ប្រឈមមុខការ ជាប់ពន្ធនាគារពី៥ឆ្នាំ ទៅ១០ឆ្នាំ និងពិន័យជា ប្រាក់ពី ៥លានទៅ ២៥លានរៀល៕
ឧត្តមសេនីយ៍ឯក មៀច សុផាន់ណា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!