យប់មិញ ! ប្លន់ផ្ទះថៅកែ ដំឡូងមី នៅកំពង់ចាម
ខេត្តកំពង់ចាម ៖ ផ្ទះថៅកែទិញដំឡូងមីដែលមានទីតាំងស្ថិតនៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ត្រូវចោរមួយក្រុមមានគ្នា៣នាក់ ពាក់ម៉ាសមុខ ប្រដាប់ដោយអាវុធ២ដើម ធ្វើសកម្មភាពចូលចាប់ចងស្ត្រីជាប្រពន្ធជាប់ ដោយបានបោចសក់អូសឡើងលើផ្ទះយកអស់ជាង៧ម៉ឺនដុល្លារ ព្រមទាំងគ្រឿងអលង្ការមួយចំនួនទៀត ។
ហេតុការណ៍ប្លន់ប្រដាប់អាវុធនេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ខណៈពេលដែលម្ចាស់ផ្ទះនៅតែម្នាក់ឯង ។
រូបភាព៖ ប្លន់ផ្ទះថៅ កែដំឡូមី នៅកំពង់ចាម
បុរសម្ចាស់ផ្ទះឈ្មោះ យុ ឃិ អាយុ៥៣ឆ្នាំ បានប្រាប់ឲ្យដឹងថា គាត់បានចេញទៅការកូនខាងដន្លងនៅស្រុកស្រីសន្ធរ ដោយបានចេញពីផ្ទះកាលពីថ្ងៃទី២៤មេសា ចំណែកកូនផ្សេងៗទៀតក៏បានចេញទៅការគេដែរ ដោយប្រពន្ធឈ្មោះ ហ៊ឹម ហយ អាយុ៥០ឆ្នាំ នៅផ្ទះតែម្នាក់នោះទេ តែទ្វាររបងដែកខាងមុខគឺមានការប្រុងប្រយ័ត្នបិទត្រឹមត្រូវ ហើយកម្រនឹងមានអ្នកដទៃចូលណាស់ ។
បុរសម្ចាស់ផ្ទះរូបនេះប្រាប់បន្តទៀតថា ស្រាប់តែរហូតមកដល់វេលាម៉ោងជាង៧យប់ ថ្ងៃទី២៥មេសា ប្រពន្ធរបស់គាត់ទូរស័ព្ទប្រាប់ថា «ចោរ៣នាក់ចូលប្លន់យករបស់ទ្រព្យអស់រលីង» គ្រាន់តែស្តាប់ឮដូច្នេះក៏ប្រញាប់ធ្វើដំណើរត្រឡប់មកផ្ទះវិញ ។ ពេលមកដល់ផ្ទះនៅវេលាម៉ោងប្រហែលជាង៩យប់ ពេលនោះឃើញមានកម្លាំងសមត្ថកិច្ចជាច្រើននាក់កំពុងតែស្ថិតនៅក្នុងបរិវេណផ្ទះរបស់គាត់ ។
ប្រពន្ធរបស់គាត់ បានដំណាលប្រាប់ពីដំណើររឿងដែលបានកើតឡើងថា មុនពេលប្លន់ប្រពន្ធនៅក្រោមផ្ទះឈើ ត្រូវបានចោរ៣នាក់ប្រដាប់ដោយអាវុធវែង១ដើម និងខ្លី១ដើម មកចាប់ប្រពន្ធគាត់ចងដៃដោយចំណងខ្សែលួស រួចបានចាប់បោចសក់ទាញឡើងមកលើផ្ទះ រួចប្រមូលយកទ្រព្យសម្បត្តិដែលដាក់នៅក្នុងប្រអប់គ្រែដេកលើក្បាលដំណេកអស់ជាច្រើន ហើយបាននាំគ្នាចុះចេញទៅវិញទាំងប្រញាប់ប្រញ៉ាល់តាមទ្វារដែកខាងក្រោយផ្ទះ ដែលមិនបានចាក់សោរ ។
ម្ចាស់ផ្ទះបានលើកឡើងថា ចោរទាំងនោះតាមការសន្និដ្ឋានមិនអាចមកពីឆ្ងាយទេ ហើយរហូតមកដល់ព្រឹកថ្ងៃទី២៦មេសានេះក៏មិនទាន់ទទួលដំណឹងថាចោរទាំងនោះមានប្រភពចេញមកពីណាឲ្យបានច្បាស់លាស់ដែរ គឺសមត្ថកិច្ចកំពុងតែតាមស្វែករកចាប់ខ្លួន ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងដែរថា ចោរប្លន់ទាំង៣នាក់នោះគឺបាននាំគ្នាចូលមកប្លន់ផ្ទះថៅកែដំឡូងមីនេះតាមច្រកខាងក្រោយផ្ទះ ដោយមានស្លៀកខោខូវប៊យ១ និងពាក់អាវខូវប៊យទាំងអស់គ្នាផងដែរ ដោយបានសួរថាប្តីទៅណា ? បន្ទាប់មកក្រុមចោរឲ្យប្រមូលលុយឲ្យទៅពួកវា ក្នុងនោះមានចោរម្នាក់បានទាញខ្សែលួសពីចង្កេះមកចងដៃស្ត្រីម្ចាស់ផ្ទះ រួចចាប់បោចសក់ទាញឡើងទៅលើផ្ទះ ហើយបានយកដែកក្រចកជ្រូកទៅវាយ និងគាស់ប្រអប់គ្រែដេកប្រមូលលុយអស់ជាង៧ម៉ឺនដុល្លារ, ខ្សែកមាស១តម្លឹងកន្លះ, ខ្សែដៃមាស១តម្លឹង, ខ្សែកកូនស្រីឈ្មោះ ធិតា ១តម្លឹង បន្ទាប់មកចោរបានប្រញាប់នាំគ្នាគេចខ្លួនចេញទៅតាមទ្វារខាងក្រោយផ្ទះ ដែលមានអាវុធ២ដើម ក្នុងនោះអាកាកាត់ស្វាយ១ដើម និងកាំភ្លើងខ្លី១ដើមទៀត ។
សូមបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២៦មេសានេះ ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះត្រូវបានសមត្ថកិច្ចហៅមកបំភ្លឺនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរស្វាយ ដោយមានទឹកមុខមិនសប្បាយចិត្ត ហើយដើរទាំងអស់កម្លាំងផង ដោយសារតែចោរប្លន់អស់ទ្រព្យពីខ្លួនរលីងទៅហើយនោះ ។ ចំណែកសមត្ថកិច្ចវិញមានទាំងនគរបាល និងអាវុធហត្ថ កំពុងតែធ្វើការស្រាវជ្រាវ សួរនាំម្ចាស់ផ្ទះបន្ថែមទៀត ដើម្បីកំណត់អត្តសញ្ញាណក្រុមចោរប្លន់ទាំងនោះមានប្រភពចេញមកពីណា ៕
រូបភាព៖ ប្លន់ផ្ទះថៅ កែដំឡូមី នៅកំពង់ចាម
រូបភាព៖ ប្លន់ផ្ទះថៅ កែដំឡូមី នៅកំពង់ចាម
រូបភាព៖ ប្លន់ផ្ទះថៅ កែដំឡូមី នៅកំពង់ចាម
រូបភាព៖ ប្លន់ផ្ទះថៅ កែដំឡូមី នៅកំពង់ចាម
រូបភាព៖ ប្លន់ផ្ទះថៅ កែដំឡូមី នៅកំពង់ចាម
រូបភាព៖ ប្លន់ផ្ទះថៅ កែដំឡូមី នៅកំពង់ចាម
រូបភាព៖ ប្លន់ផ្ទះថៅ កែដំឡូមី នៅកំពង់ចាម
រូបភាព៖ ប្លន់ផ្ទះថៅ កែដំឡូមី នៅកំពង់ចាម
ប្រភព ៖ កោះសន្តិភាព
កំណត់ហេតុខ្មែរឡូត
គួររំលឹកផងដែរថា កាលពីវេលាម៉ោង ២០និង ០០នាទី ថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៦ នៅត្រង់ចំណុចពីក្រោយ ផ្ទះលក់មាស របស់ជនរង់គ្រោះ នៅផ្សារកន្ទូត ស្តិតនៅភូមិជុំនាប់ ឃុំសង្កែសាទប ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ ផ្ទះលក់មាស នៅផ្សារកន្ទូត មួយកន្លែងត្រូវបាន ក្រុមចោរប្រដាប់ អាវុធ AK ចូលប្លន់មិនបានសម្រេច តែជនសង្ស័យ បានបាញ់ម្ចាស់ផ្ទះស្លាប់ម្នាក់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋនៅកន្លែង កើតហេតុបានឲ្យដឹងថា នៅវេលាដូចខាងលើជនរងគ្រោះ បានចេញមកតទុយោទឹក ដែលដាច់ នៅខាង ក្រោយផ្ទះជាប់នឹងផ្ទះបាយ ស្រាប់តែនៅពេលនោះមានជនសង្ស័យ ១ក្រុម ដោយមានអាវុធ AK ២ដើម និងអាវុធខ្លី ១ដើម បាន ផ្ជុង មកលើជនរងគ្រោះ បង្ខំឲ្យជនរងគ្រោះចូលមកក្នុងផ្ទះ ដើម្បីយកទ្រព្យសម្បត្តិអោយពួកគេ ខណៈពេលនោះ ជនរងគ្រោះ មិនយល់ព្រម បានតដៃប្រតាយប្រតបគ្នា ជាមួយជនសង្ស័យ ទើបជនសង្ស័យបាញ់មកលើជនរងគ្រោះចំនួន ៣គ្រាប់ ចំពោះ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង់ នៅពេលកើតហេតុរួច ទើបមានការភ្ញាក់ផ្អើល ជនសង្ស័យ បានគេចចេញ មិនបានយកអ្វីពីជនរងគ្រោះឡើយ សមត្ថិកិច្ចកំពុងស្រាវជ្រាវវែករកមុខសញ្ញាជនសង្ស័យ។ប្រភពដដែលបានបន្តឡើងទៀតថា ជនរងគ្រោះមានឈ្មោះ ទី ជឿន ហៅ សុខណា ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅ ភូមិឃុំខាងលើ៕
រូបភាព៖ ជនរងគ្រោះ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!