បទចម្រៀងខ្មែរមួយបទ កំពុងស្ថិតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រនៃ យូធូប (មានវីដេអូ)

 
 

ភ្នំពេញ៖ ក្រោយការរីកដុះដាល នៃការប្រើប្រាស់អ៊ីនធឺណេត ក្នុងប្រទេសកម្ពុជា យើងសង្កេតឃើញថា មានបទចម្រៀងជាច្រើន បានបង្ហោះចូល ហ្វេសប៊ុក និង យូធូបជាដើម ។

រយៈពេល ៤ខែមកនេះ បទចម្រៀងស្នាដៃកូនខ្មែរមួយបទ របស់តារាចម្រៀង ហេង ពិទូ បានធ្វើឲ្យប្រិយមិត្តកោតស្ងប់ស្ងែង ព្រោះតែបទនេះ វាពិរោះហើយប្លែកទៀត ។  

គិតត្រឹមថ្ងៃបង្ហោះទី ១៤ ធ្នូ ឆ្នាំ២០១៥ រហូតមកទល់នឹងពេលនេះ បទ «ទីបំផុត» មានអ្នកចូលមើលចំនួន ២ .០៤៥.៤៤៨ ដង ដោយមិនទាន់មានបទស្នាដៃកូនខ្មែរ ណាមួយ អាចមានកំណត់ត្រា យ៉ាងដូច្នោះឡើយ នៅលើយូធូបនេះ ៕

ទស្សនាបទចម្រៀង ទីបំផុត ដូចខាងក្រោមនេះ៖ 



តារាចម្រៀង ហេង ពិទូ

ប្រភព ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍ ទី៣០ ខែមករា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ តារាចម្រៀងប្រុស ហេង ពិទូ បានបញ្ចេញ Trailer បទ «ស្នាមថើបចុងក្រោយ» ដែលជា វីដេអូចម្រៀង តភាគពីបទ «ទីបំផុត» ធ្វើឲ្យអ្នកគាំទ្រ ជាពិសេសយុវវ័យ ជ្រួលជ្រើម និងចង់ឃើញ វីដេអូចម្រៀង Full MV យ៉ាងខ្លាំង ស្ទើរមិនអាច រង់ចាំបាន។

គួរឲ្យដឹងថា បទចម្រៀង «ស្នាមថើបចុងក្រោយ» នេះ ទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ដោយសារតែវា គឺជាបទចម្រៀង មនោសញ្ជេតនា ដ៏កំសត់ និងអន្លង់អន្លូច ស្តាប់ហើយ ស្ទើរទប់ទឹកភ្នែកមិនបាន។ 

មិនតែប៉ុណ្ណោះ លោក ហេង ពិទូ ក៏បានបញ្ចេញភាពមិនពេញចិត្តយ៉ាងខ្លាំង នៅលើគណនីហ្វេសប៊ុក របស់ខ្លួន ដោយសារតែ មានអ្នកយកចម្រៀង ដែលលោកខំនិពន្ធ មានចំណងជើងថា «នៅទីនេះមានមនុស្សខូចចិត្ត» បកស្រាយដោយ កញ្ញា ADDA ទៅកាត់ត ជាមួយ MV បទចម្រៀងថៃ។

វីដេអូចម្រៀង «នៅទីនេះមានមនុស្សខូចចិត្ត» ដែលត្រូវបានគេកាត់ត ជាមួយ MV បទចម្រៀងថៃនោះ ត្រូវបានបង្ហោះ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយទំព័រហ្វេសប៊ុកមួយ មានឈ្មោះថា «ចំរៀងខ្មែរ» ហើយមានចំនួនអ្នកទស្សនា រហូតជិតដល់ ៣ម៉ឺនដងឯណោះ។

យ៉ាងណាមិញ តារាចម្រៀង ដែលខិតខំ តាក់តែងបទចម្រៀង Original Song មិន Copy ពីបរទេស លោក ហេង ពិទូ បាន SHARE វីដេអូនោះ និងបញ្ចេញមតិ នៅលើគណនីហ្វេសប៊ុក របស់លោកថា «ដោយសារតែចង់ចំណេញ គាត់សុខចិត្តយកបទខ្មែរ ទៅកាត់ជាមួយ MV ថៃ បើអ្នកខ្លះគាត់មិនដឹង តើគាត់នឹងមានអារម្មណ៍គិតថា បទនេះយ៉ាងម៉េច? ពេលខ្ញុំបានមើលឃើញ ខ្ញុំពិតជាអត់សប្បាយចិត្តសោះ កុំដោយសារផលប្រយោជន៍ ស្អីក៏ធ្វើបាន»។

ហេង ពិទូ ប្រតិកម្មមិនពេញចិត្ត ពេលមានអ្នកយក បទចម្រៀងខ្លួនខំនិពន្ធ ទៅកាត់ត ជាមួយ MV បទចម្រៀងថៃ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម