ឃុំខ្លួនអ្នកបើក រថយន្ត បុកស្ត្រីលក់មីឆា ស្លាប់ពេល ដើរឆ្លងផ្លូវ
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ សម្រេចឃុំខ្លួន បុរសម្នាក់ ដាក់ពន្ធនាគារ បណ្តោះអាសន្ន ក្នុងករណី បង្កគ្រោះថ្នាក់ចរាចរ បណ្ដាលឲ្យ ស្ត្រីម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ។
មន្ត្រីតុលាការ ថ្លែងថា ជនបង្ករូបឈ្មោះ ឈុន ឈាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ រថយន្តឈ្នួលស្នាក់ នៅភូមិព្រែកតាទែន ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ជនជាប់ចោទ ឈុន ឈាង ត្រូវបានលោក ព្រះរាជអាជ្ញារង ខាំ សុផារី ចោទប្រកាន់ពីបទបើកបរ ធ្វេសប្រហែស បណ្ដាលឲ្យស្លាប់ អ្នកដទៃ តាមមាត្រា៨៥ ច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក។ គួររំលឹកថា នៅយប់ថ្ងៃ២៣ ខែមេសា ស្ត្រីរងគ្រោះ ហុក ឈាង អាយុ៤៣ឆ្នាំ បានដើរឆ្លងថ្នល់ ស្រាប់តែមានរថយន្ត ម៉ាកតូយូតា កាមរីពណ៌ស មួយគ្រឿង បើកបរតាម បណ្តោយផ្លូវ ជាតិលេខ៥ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន មកដល់ចំណុច កើតហេតុ បានរេចង្កូតបុក ស្ត្រីរងគ្រោះ ដែលកំពុងដើរ ឆ្លងថ្នល់ បណ្តាល ឲ្យស្លាប់ភ្លាមៗ នៅនិងកន្លែង។ ប៉ុន្តែរថយន្តបង្ក មិនបានឈប់ទេបានបន្ថែមល្បឿន បើកគេចមកឈប់ នៅក្រោមស្ពានជ្រោយចង្វារ ក៏ត្រូវបាន សមត្ថកិច្ចជំនាញ តាមមកទាន់ ហើយក៏ឃាត់ខ្លួនតែម្តង។
ឃុំខ្លួនអ្នកបើក រថយន្ត បុកស្ត្រីលក់មីឆា ស្លាប់ពេល ដើរឆ្លងផ្លូវ
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ មានស្ត្រីម្នាក់ខណៈដើរឆ្លងផ្លូវជាតិលេខ៥ ត្រូវរថយន្ត ម៉ាក កាមរីគូតប៉ោង ពណ៌ស មិនស្គាល់ស្លាកលេខ បុកចំពេញទំហឹង ប៉ើងជិត៥០ម៉ែត្រ បណ្តាលអោយ ស្លាប់ភ្លាមៗ នៅម៉ោង១១៖៥០នាទី យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅ តាមបណ្តោយផ្លូវជាតិ លេខ៥ ក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។ មន្ត្រីនគរបាលបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើឈ្មោះ ហុក ឈូង អាយុ៤៣ឆ្នាំ មុខរបរលក់មីឆា ស្នាក់នៅ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានដើរឆ្លងផ្លូវជាតិ លេខ៥ ចំណុចទល់មុខ ស្លាកយីហោគីម ឡុងកាហ្វេ គ្រាន់តែដើរឆ្លងផ្លូវ ពីលិចទៅកើត បានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែលេចមុខ រថយន្តម៉ាក កាមរីគូតប៉ោង ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ បើកយ៉ាងលឿនដូចហោះ ទិសដៅពីជើងទៅត្បូង ជ្រុលចង្កូត ទៅបុកជនរងគ្រោះ ពេញទំហឹងប៉ើងជិត ៥០ម៉ែត្រ បណ្តាលអោយស្លាប់ ភ្លាមៗ នៅកន្លែងកើតហតុ។ ក្រោយពេលកើតហេតុសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ទាក់ទងប្តី និងសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី។
ស្ត្រីអ្នកលក់មី ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកប៉ើង ជិត៥០ម៉ែត្រ ស្លាប់នៅឬស្សីកែវ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!