ចោរពីរនាក់ប្រើដាវ សាំម៉ូរ៉ៃប្លន់ពលរដ្ឋ ត្រូវអាវុធហត្ថរាជធានី ភ្នំពេញបញ្ជូន ទៅតុលាការ
ភ្នំពេញ៖ជនសង្ស័យទាំងពីរនាក់ ដែលមានសកម្មភាព ប្រើដាវសាំម៉ូរ៉ៃប្លន់ ទ្រព្យសម្បត្តិ ពីប្រជាពលរដ្ឋ ត្រូវបានកងរាជអាវុធហត្ថ រាជធានីភ្នំពេញបញ្ជូន ទៅតុលាការហើយ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦នេះ។ តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំងពីរនាក់ដែលមានឈ្មោះ ហង្ស បញ្ញា ហៅ ស្មីត និង ឈ្មោះ គឹម ហេង បានឲ្យដឹងថា ពួកគេមានគ្នា៨នាក់តែងតែដើរ ប្លន់ម៉ូតូដោយប្រើដាវសាំម៉ូរៃកាប់ ទៅលើជនរងគ្រោះដែលបាន ជួបប្រទះនៅទីកន្លែងស្ងាត់ ជាច្រើនលើក។
ជាក់ស្តែង កន្លងមក បានធ្វើសកម្មភាពប្លន់ នៅចំណុចផ្លូវ៨២ (ផ្លូវចូលសំណង់១២) ខណ្ឌទួលគោកក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៥ យកបានម៉ូតូម៉ាក Let ពណ៌សមិនចាំសេរីមួយគ្រឿង ។ លើកទី០២ ប្លន់នៅចំណុចខាងជើង ផ្សារទួលទំពូងខណ្ឌចំការមន ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៦ យកបានម៉ូតូម៉ាកC125 ពណ៌ខ្មៅ មិនចាំសេរី មួយគ្រឿង និងលើកទី០៣ ធ្វើសកម្មភាពកាប់ ជនរងគ្រោះប្លន់យកម៉ូតូនៅចំណុច ផ្លូវនរោត្តម ជិត វិមានឯករាជ្យ ក៏ប្រទះនឹងកម្លាំងល្បាតអាវុធហត្ថ ខណ្ឌដូនពេញ ព្យាយាមរត់គេចតែភ្លាមនោះ ត្រូវបានកម្លាំងអាវុធហត្ថបង្រ្កាប បានទាំងពីរនាក់ នៅនឹងកន្លែងតែម្តង។ រីឯបក្សពួកដែលនៅសេសសល់ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវបន្ត៕
ចោរពីរនាក់ប្រើដាវ សាំម៉ូរ៉ៃប្លន់ពលរដ្ឋ
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ កម្លាំងនគរបាល ខណ្ឌចំការមន នៅម៉ោង ១២៖៤៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ បានធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើងមួយក្រុម មានគ្នា ៣នាក់ ប្រដាប់ដោយ ដាវសាំម៉ូរ៉ៃ ដែលបានធ្វើសកម្មភាព កាប់ទៅលើ ជនរងគ្រោះ ១ដាវ បណ្ដាលឲ្យរងរបួស ត្រង់ចង្កេះ ខាងឆ្វេង នៅចំណុច ចំហៀងភោជនីយ៍ដ្ឋាន សូវណ្ណវី ផ្លូវព្រះនរោត្តម ក្រុម៧៤ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើតាមមន្ត្រី នគរបាលបានឲ្យដឹងថា ជនសង្ស័យមានគ្នា ៣នាក់ រួមមាន ទី១.ឈ្មោះ សែម សាអែម ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបម្រើការងារ ក្នុងភោជនីយ៍ដ្ឋានសូវណ្ណវី, ទី២.ឈ្មោះ វង់ ចិត្រ្តា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជាងបាញ់ ថ្នាំឈើ, ទី៣.ឈ្មោះ ជិន ហ្វឿង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ វៀតណាម ហើយជនសង្ស័យទាំង ៣នាក់ ស្នាក់នៅជាមួយគ្នា នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ជនរងគ្រោះមានឈ្មោះ ពុធ ឯក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាចុងភៅ ស្នាក់នៅទីតាំង កើតហេតុខាងលើ រងរបួសធ្ងន់ ត្រូវ ១ដាវ ត្រង់ចង្កេះខាងឆ្វេង។ សូមបញ្ជាក់ថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ច ដកហូតបានវត្ថុតាង មួយចំនួនរួមមាន ម៉ូតូ១គ្រឿង ម៉ាក ស៊ូគីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1B-7839៕
ចាប់ក្រុមដាវសាំម៉ូរ៉ៃ ក្រោយកាប់ទៅលើ យុវជនម្នាក់ រងរបួសធ្ងន់ នៅខណ្ឌចំការមន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!