អ្នកគាំទ្រ បើកភ្នែកធំៗ​ ពេលឃើញ ឈុតស៊ិចស៊ីមួយទំហឹង របស់គង់ ចាន់ស្រីមុំ ទៅលេងកោះម៉ាឌីវ

 
 

ភ្នំពេញ៖ តារាសម្តែងស្រី គង់ចាន់ស្រីមុំ បានដឹកដៃ ស្វាមី ទៅដំណើរកំសាន្ត នៅកោះ ម៉ាឌីវ និងសឹង្ហបុរីបន្តទៀត ក្រោយពួកគេបាន ទៅក្របទឹកឃ្មុំ នៅប្រទេសជប៉ុនរួចមក។

កាលពីប៉ុន្មានម៉ោងនេះ ស្វាមីភរិយាថ្មីថ្មោង អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានធ្វើដំណើរ ទៅកំសាន្ត នៅកោះម៉ាឌីវ ដែលជាកាដូក្នុងថ្ងៃអាពាហ៍ពិពាហ៍ ពីអ្នកនាង យ៉ាន លីនដា ជូនទៅកាន់ពួកគេ។  

មិនតែប៉ុណ្ណោះ អ្នកនាង ក៏បានបង្ហោះឈុតបីគីនី ស៊ិចស៊ីជាច្រើនឈុត ចម្រុះពណ៌ ហើយនាងក៏បានសរសេរថា "រៀបចំសំរាប់ការដើរកំសាន្តស្អែក Maldives and Singapore"

ក្នុងនោះដែរ គ្រាន់តែអ្នកនាង ថតឈុតបីគីនីស៊ិចស៊ីប៉ុណ្ណឹង បានធ្វើឲ្យអ្នកគាំទ្រ ជាពិសេសបុរសៗ បានបញ្ចេញមតិថា "ឃើញឈុតស៊ិចស៊ី ដល់ម្លឹង ចុះបើឃើញអ្នកស្លៀកទៀត តើយ៉ាងណាទៅ"? ដូច្នេះប្រិយមិត្ត ចាំរង់ចាំមើល រូបភាពស្អាតៗ និងស៊ិចស៊ី របស់អ្នកនាង គង់ ចាន់ស្រីមុំ ទៅដើរលេងនៅកោះម៉ាឌីវទាំងអស់គ្នា៕ 

ដំណើរកំសាន្ត គង់ ចាន់ស្រីមុំ និងស្វាមី ទៅកោះម៉ាឌីវ

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីខែមុន តារាសម្តែងស្រី គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានរៀបការ បានប៉ុន្មានសប្តាហ៍រួចមក ឥឡូវនេះ ពួកគេក៏បានមកដល់ប្រទេសជប៉ុន ដើម្បីមកក្រេបទឹកឃ្មុំ តាមអ្វីដែលពួកគេ បានគ្រោងទុកហើយ។

កាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូប ជាមួយស្វាមី ដែលរូបនាងបានសរសេរថា "បានមកដល់ហើយ"។ ហើយក៏មានអ្នកគាំទ្រជាច្រើន ក៏បានជូនពរពួកគេ តាមបណ្តាញសង្គម ឲ្យមានសំណាងល្អ និងសុវត្ថិភាព នៅប្រទេសជប៉ុនផងដែរ។

ទោះបីជា តារាស្រីរូបនេះ រវល់នឹងមុខជំនួញ សម្លៀកបំពាក់ ទឹកអប់ និងការងារសិល្បៈរបស់នាងប៉ុណ្ណាក៏ដោយ ក៏នាងនៅតែមិនភ្លេច ដឹកដៃស្វាមី មកក្រេបទឹកឃ្មុំ នៅប្រទេសជប៉ុននោះដែរ ដូចនឹងអ្វីដែលពួកគេ បាននិយាយក្នុងថ្ងៃរៀបការ។ 

អ្នកនាង គង់ ចាន់ស្រីមុំ ទៅដំណើរកំសាន្ត នៅប្រទេសជប៉ុន

ហើយមិនតែប៉ុណ្ណោះ តារាស្រីសាច់ខ្ចីរូបនេះ បានបង្អួតទិដ្ឋភាពដ៏ស្រស់បំព្រង និងរូបថតស្អាតៗជាច្រើនសន្លឹក ជាមួយនឹងស្វាមីជាទីស្រឡាញ់របស់នាង ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ចំពោះរូបថតនីមួយៗរបស់នាង និងស្វាមី ទទួលបានការចុច Like និង Share យ៉ាងច្រើន ហើយក៏មានអ្នកគាំទ្រជាច្រើននាក់ បានលាន់មាត់សរសើរ ពីពួកគេទាំងពីរផងដែរថា ពិតជាផ្អែមល្ហែមយ៉ាងខ្លាំង គួរឲ្យច្រណែនណាស់៕  

រូបថតផ្អែមល្ហែមដូចស្ករតាំងម៉ែជាច្រើនសន្លឹក របស់គង់ ចាន់ស្រីមុំ ជាមួយស្វាមី នៅជប៉ុន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម