ប៉ែន ចំរ៉ុង បកស្រាយរឿង ទិញរថយន្តស៊េរីទំនើបឲ្យភរិយា គ្រាន់តែជាការសម្តែង

 
 

ភ្នំពេញៈ កាលពីពាក់កណ្តាល ខែមករា កន្លងទៅថ្មីៗនេះ លោកបានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល តាមរយៈកម្មវិធី The Style របស់ស្ថានីយ ទូរទស្សន៍បាយ័ន ដោយលោកបានរំលេច រថយន្តស៊េរីទំនើបតម្លៃថ្លៃ ពណ៌ខ្មៅរលោងមួយគ្រឿង ធ្វើជាកាដូសម្រាប់ភរិយា ដែលសូម្បីតែពិធីការិនី នាង ហ៊ិន ច័ន្ទនីរ័ត្ន និយាយមិនឈប់ថា នាងពិតជារំភើបចិត្ត និងច្រណែនគូស្នេហ៍មួយគូនេះ ថែមទៀតផង ។

ក្រោយពីមានការផ្តល់ ជូនកាដូរថយន្តនេះ ទៅឲ្យភរិយាជាសាធារណៈមក បែរជាមានទស្សនិកជនមួយ ចំនួន បានធ្វើការរិះគន់ថា នៅក្នុងកញ្ចក់ទូរទស្សន៍ លោកសម្ញែង ភាពហ៊ឺហារ ស៊ីវិល័យមានរថយន្តទំនើបធ្វើកាដូឲ្យភរិយា តែដោយឡែកជីវិត នៅក្រៅកញ្ចក់ទូរទស្សន៍វិញ គឺលោកនិងភរិយាមិនបានប្រើរថយន្តប្រភេទនោះឡើយ ។

ពាក់ព័ន្ធទៅនឹង ពាក្យចចាមអារាមរិះគន់នេះដែល ត្រូវបានម្ចាស់សាម៉ីខ្លួន លោក ប៉ែន ចំរ៉ុង បកស្រាយប្រាប់ នៅក្នុងឱកាសចូលរួមសម្ពោធរឿង «ទងព្រលឹង» ថា រថយន្តនោះ មិនមែនជារបស់លោកទេ គឺជាការរៀបចំពី ខាងកម្មវិធីទូរទស្សន៍តែប៉ុណ្ណោះ ដោយសារតែមានការរិះគន់ ពីទស្សនិកជន ទើបលោកឆ្លៀតឱកាសនេះ បកស្រាយពាក់ព័ន្ធរឿងនេះតែម្តងទៅ ។

តារាសម្តែង និងជាពិធីករ លោក ប៉ែន ចំរ៉ុង បានប្រាប់ឲ្យដឹងថា « ឈុតឆាកនៅក្នុង កម្មវិធីខាងលើ ដែលមានការជូនកាដូ រថយន្តនោះ មិនមែនជារបស់ខ្ញុំទេ ពោលគឺ ខាងក្រុម ការងារកម្មវិធីជាអ្នករៀបចំ ហើយឆ្លៀតក្នុងឱកាសនេះ ខ្ញុំចង់បកស្រាយ ដើម្បីឲ្យទស្សនិកជន មានការយល់ច្រឡំ និងរិះគន់ថាខ្ញុំសម្ញែង ភាពហ៊ឺហារជូន កាដូរថយន្តទំនើប ឲ្យភរិយាបង្អួតគេ តែក្រោយកញ្ចក់ទូរទស្សន៍ បែរជាជិះរថយន្តផ្សេងទៅវិញ » ៕ 

ប៉ែន ចំរ៉ុង បកស្រាយរឿង ទិញរថយន្តស៊េរីទំនើបឲ្យភរិយា គ្រាន់តែជាការសម្តែង

ប្រភព ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែ មករា ឆ្នាំ២០១៦ កន្លងទៅនេះ តារាសម្តែង ដែលជាប់ងារថានាយឡប់ លោក ប៉ែន ចំរ៉ុង កាលពីថ្មីៗនេះបានធ្វើឲ្យ ភរិយាវ័យក្មេងរូបស្អាត នាង ភិន សុដាលីស រំភើបចិត្តទប់ទឹកភ្នែកមិនជាប់ ព្រោះតែស្វាមីបានធ្វើឲ្យនាងភ្ញាក់ផ្អើល និងកាដូរថយន្តស៊េរីទំនើប ខណៈដែលនាងនិងស្វាមី ដឹកដៃគ្នាឡើងប៉ុស្តិ៍ទូរទស្សន៍បាយ័ន ។

គូស្នេហ៍ដែលផ្តើមឡើងពីភាពរកាំរកូស លោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បន្ទាប់ពីបានដឹកដៃគ្នា ឆ្លងកាត់ឧបសគ្គរួចមក គេសង្កេតឃើញគូស្នេហ៍មួយគូនេះ ជានិច្ចកាល តែងតែបង្ហាញពីភាពសិ្នទ្ធស្នាល បង្ហាញភាពផ្អែមល្ហែមមិនឈប់មិនឈរឡើយ ដោយធ្វើឲ្យទស្សនិកជនមិនតិចទេ ដែលមានការច្រណែន និងស្នេហារបស់ពួកគេទាំងពីរនាក់ ។

នៅក្នុងនោះអ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែមានការចាប់អារម្មណ៍នោះ គឺពិធីករសម្បូរវោហារ លោក ប៉ែន ចំរ៉ុង បានធ្វើឲ្យភរិយានាង ភិន សុដាលីស មានការភ្ញាក់ផ្អើល និងរំភើបចិត្តអរស្ទើរហោះនោះ គឺលោកបានទិញរថយន្តស៊េរីទំនើបពណ៌ខ្មៅរលោងមួយគ្រឿង ធ្វើជាកាដូសម្រាប់ភរិយា ដោយលោកបានបើកចំហរ ភាសាស្នេហាផ្អែមល្ហែមស្អិតរមួតរបស់ខ្លួន នៅក្នុងកម្មវិធីមួយ របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលធ្វើឲ្យពិធីការិនីនាង ហ៊ិន ច័ន្ទនីរ័ត្ន និយាយមិនឈប់ថានាងពិត ជារំភើបចិត្ត និងច្រណែនគូស្នេហ៍មួយគូនេះ ថែមទៀតផង ។

លោក ប៉ែន ចំរ៉ុង និងភរិយា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម