ភីអិនអិន ផ្តល់ឱកាសឲ្យទស្សនិកជន បោះឆ្នោតជ្រើសរើសពិធីករ ពិធីការនី
ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ ភីអិនអិន បានកំពុងផ្តល់ឱកាសដល់ ទស្សនិកជនរបស់ខ្លួន ធ្វើការជ្រើសរើស ពិធីករ ពិធីការនី ដែលខ្លួនពេញចិត្តជាសាធារណៈ សម្រាប់កម្មវិធីកំសាន្តចុងសប្តាហ៍របស់ ភីអិនអិន គឺកម្មវិធី យុវវ័យទាន់សម័យ ឬ Teen Talk។
យុវវ័យទាន់សម័យ ជាកម្មវិធីកំសាន្តដ៏ពេញនិយមមួយ ទទួលការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុន ហុងដា បានកំពុងស្វែងរក ពិធីករ ពិធីការនីវ័យក្មេង សម្រាប់កម្មវិធី ដោយបានជ្រើសរើស យុវជន ស្រស់សង្ហារ ៥រូប និងយុវតី ដ៏ស្រស់សោភា ៥រូប ដើម្បីបើកឲ្យមានការបោះឆ្នោតជាសាធារណៈ ថាតើ យុវជន យុវតី រូបណា សាកសម ក្លាយជាពិធីករ-ពិធីការនី ក្នុងកម្មវិធីកំសាន្តនេះ។
កញ្ញា អ៊ុង ម៉េងយាន អ្នកផលិតកម្មវិធី យុវវ័យទាន់សម័យ ឬ Teen Talk ប្រាប់ឲ្យដឹងថា ក្រុមការងារកម្មវិធី កំពុងសម្លឹងរកយុវជន យុវតី ដែលមើលទៅសាកសម ទាំងរូបសម្ផស្ស ទាំងសមត្ថភាព។ ក្រុមការងារ ចង់បានបេក្ខជន បេក្ខនារី ជាមនុស្សចូលចិត្តភាពទាន់សម័យ ស៊ីវីល័យ និងមើលទៅទាក់ទាញ។ បេក្ខជន ទាំង៥រូបដែលភីអិនអិន បានជ្រើសសម្រាប់ការប្រកួតប្រជែង មានដូចជា៖
១-យុវជន ថន ដេវីត អាយុ ១៦ឆ្នាំ មកពីរាជធានីភ្នំពេញ
២-យុវជន ម៉េង រ៉ាយុទ្ធ អាយុ ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ
៣-យុវជន ឈិត សុវណ្ណនិមិត្ត អាយុ ២២ឆ្នាំ មកពីរាជធានីភ្នំពេញ
៤-យុវជន បុត្រា តូច អាយុ មកពីខេត្តកំពត
៥-យុវជន ភារៈ អាយុ ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ
ដោយឡែក សម្រាប់បេក្ខនារីទាំង៥រូប ដែលបានជ្រើសសម្រាប់ប្រកួតប្រជែង មាន៖
១-យុវតី អ៊ិន ចាន់បូរមី អាយុ១៧ឆ្នាំ
២-យុវតី យុទ្ធ បូរាមី អាយុ ១៩ឆ្នាំ
៣-យុវតី អួង និមល អាយុ ១៥ឆ្នាំ មកពីរាជធានីភ្នំពេញ
៤-យុវតី អ៊ឺង វីលាង អាយុ ១៩ឆ្នាំ
៥- យុវតី វត្តី ភិរុណ អាយុ ១៩ឆ្នាំ មកពីរាជធានីភ្នំពេញ
កម្មវិធី យុវវ័យទាន់សម័យ មានផ្សាយជូនទស្សនា រៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ១១ ដល់ម៉ោង ១១និង៣០នាទីថ្ងៃត្រង់។ យុវជន មានឱកាសជាប់ ជាពិធីករថ្មីសម្រាប់កម្មវិធី នឹងត្រូវចូលជំនួសតំណែង ពិធីករ លោក វុធ ថុង ខណៈយុវតីជ័យលាភី ក៏នឹងជំនួសតំណែង ពិធីការនីស្រស់ស្អាតរបស់កម្មវិធី កញ្ញា ភិន សុដាលីស ។ ផលិតករកម្មវិធីដដែល បញ្ជាក់ថា ក្នុងនាមស្ថានីយទូរទស្សន៍មួយ ពួកយើងពិតជាមានកិត្តិយសជាខ្លាំង ដែលអាចផ្តល់ឲ្យសាធារណៈជន វាយតម្លៃទៅលើ ការជ្រើសរើសពិធីករ ពិធីការនីសម្រាប់ពីកម្មវិធីរបស់ ភីអិនអិន។ កញ្ញាក៏បានស្នើឲ្យទស្សនិកជនទាំងអស់ ចូលរួមចូលរួមបោះឆ្នោតទាំងអស់គ្នា តាមរយៈបណ្តាញសង្គមហ្វេសបុករបស់ ភីអិនអិន ដែលមានអាស័យដ្ឋានwww.facebook.com/PNNTVCambodia ។
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!