ឥណ្ឌា កាន់តែក្តៅឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតស្ទើរតែគ្មានទឹកប្រើប្រាស់
ឥណ្ឌា៖ ដោយសារតែបច្ចុប្បន្ន អាកាសធាតុមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ គួបផ្សំនឹងការបំផ្លាញធនធានធម្មជាតិ និងការបំពុលបរិយាកាសផ្សេងៗផងដែរនោះ បានធ្វើឲ្យកំណើនផែនដីកាន់តែក្តៅឡើងៗ រហូតមានប្រទេសមួយចំនួនជួបគ្រោះទុរភិក្ស រាំងស្ងួត នឹងមានមនុស្សស្លាប់ជាច្រើនផងដែរ។
តួយ៉ាងបើតាមប្រភពសារព័ត៌មាន CCTV បានធ្វើការចេញផ្សាយថ្មីៗនេះ បើយោងទៅតាមស្ថិតិរបស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌា ដែលមានប្រជាជនសរុបជាង ១,០០០ពាន់លាននាក់ បានឲ្យដឹងថា យ៉ាងហោចណាស់មានប្រជាជនជាង ៣៣០លាននាក់ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយគ្រោះរាំងស្ងួត។
ប្រភពបន្តថា តំបន់ធំៗមួយចំនួន នៃភាគខាងត្បូង ភាគខាងកើត និងភាគកណ្តាលនៃប្រទេសឥណ្ឌា គឺកំពុងតែប្រឈមមុខនឹងគ្រោះរាំងស្ងួត និងរលកកំដៅកាន់តែកើនឡើង ដែលពុំធ្លាប់មានពីមុនមក។ សីតុណ្ហភាពនឹងកើនដល់ ៤០អង្សាសេ ពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាមិញ រថភ្លើងផ្ទុកទឹករាប់លានគីប ចេញដំណើរស្ទើររាល់ថ្ងៃ ដើម្បីចែកចាយទឹកដល់ប្រជាជន ដែលរស់នៅក្នុងតំបន់ដែលរងគ្រោះផងដែរ ៕
រូបភាព៖ គ្រោះរាំងស្ងួតនៅឥណ្ឌា ដីបែកក្រហែង
រូបភាព៖ តំបន់ដែលទទួលរងគ្រោះដោយរាំងស្ងួតនៅឥណ្ឌា
រូបភាព៖ តំបន់ដែលទទួលរងគ្រោះដោយរាំងស្ងួតនៅឥណ្ឌា
រូបភាព៖ រថភ្លើងចែកចាយទឹក ដល់តំបន់រងគ្រោះ
រូបភាព៖ ប្រជាជនកំពង់រង់ចាំទទួលទឹក ពីការចែកចាយរបស់រដ្ឋាភិបាល ដល់តំបន់ដែលរងគ្រោះ
រូបភាព៖ ប្រជាជនកំពង់រង់ចាំទទួលទឹក ពីការចែកចាយរបស់រដ្ឋាភិបាល ដល់តំបន់ដែលរងគ្រោះ
ប្រភព៖ CCTVNews
កំណត់ហេតុខ្មែរឡុត៖
គួររំលឹកដែរថា កាលពីឆ្នាំកន្លងទៅ ក៏ធ្លាប់មានក្មេងៗនៅឥណ្ឌា ចំនួន៦នាក់ អាយុចន្លោះពី ៨ ទៅ ១៤ឆ្នាំ បានលង់ទឹក ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម ក្នុងពេលដែល ពួកគេចុះហែលទឹកលេង នៅជិតទំនប់ទឹក មួយកន្លែង ខណ:ដែលកម្តៅនៅក្នុងប្រទេសនេះ បានឆក់យកអាយុជីវិតមនុស្ស អស់ ១,៤០០ នាក់ រួចទៅហើយ បើយោងទៅតាមស្ថិតិ បានពីប្រភពព័ត៌មានចុះផ្សាយឲ្យដឹង កាលពី ២៨ ឧសភា។
សូមចុចលើ Link ដើម្បីអានបន្ត៖ ក្តៅខ្លាំងពេក ក្មេង៦នាក់ ចុះហែលទឹក លង់ស្លាប់ ខណ:ដែល មនុស្ស ១,៤០០នាក់ហើយ ស្លាប់នៅឥណ្ឌា
រូបភាព៖ ក្មេងប្រុសដែលបានលង់ទឹកស្លាប់
ទាក់ទងនឹងករណីយខាងលើផងដែរ ពាក់ព័ន្ធនឹងបញ្ហាគ្មានទឹកប្រើប្រាស់ ប្រជាជនជាច្រើនលាននាក់ កំពុងតែត្អូញត្អែរ និងរស់នៅយ៉ាងវេទនា ក្នុងរដ្ឋធានីដេលី ប្រទេសឥណ្ឌា ដោយសារតែបញ្ហាគ្មានទឹកប្រើប្រាស់។ ពេលនេះប្រជាជនដែលរស់នៅក្នុងសហគមន៍ Jat បាននិងកំពុងធ្វើការតវ៉ាទាមទារឲ្យរដ្ឋាភិបាល គ្រប់គ្រងលើប្រឡាយ Munak ដែលមានបញ្ហាឡើងវិញ ដែលជាប្រភពទឹកដ៏សំខាន់របស់ទីក្រុង ដើម្បីប្រជាជនបានប្រើប្រាស់។
តួយ៉ាងមនុស្ស ១៦នាក់ហើយ ដែលបានស្លាប់ និងរាប់រយនាក់ទៀត រងរបួសចាប់តាំងពីមានកុបកម្មបានផ្ទុះឡើងរយៈពេល ៣ថ្ងៃកន្លងមក រវាងក្រុមអ្នកតវ៉ា និងរដ្ឋាភិបាល។
សូមចុចលើ Link ដើម្បីអានបន្ត៖ ប្រជាជន ១០លាននាក់ កំពុងរស់នៅ ដោយគ្មានទឹកប្រើប្រាស់ នៅទីក្រុង Delhi ប្រទេសឥណ្ឌា
រូបភាព៖ ប្រជាជនមកទទួលទឹកពីរថភ្លើង ដែលផ្តល់ដោយរដ្ឋាភិបាល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!