ស្រ្តីវ័យក្មេងម្នាក់ ចុះរាវខ្យង ក្នុងទឹកបឹង លង់ស្លាប់

 
 

ខេត្តឧត្តរមានជ័យ ៖ ទឹក​បឹង​ទំនប់​ថ្មី​បាន​ឆក់​យក​ជីវិត​ស្ត្រី​វ​យ័​ក្មេង​ម្នាក់​កាលពី​វេលា​ម៉ោង​៦ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៦​។ 

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ឡៃ សួ អាយុ​១៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​អ​ង្រេ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ 

យោង​តាម​សម្តី​ពលរដ្ឋ​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​មនុស្ស ប្រុស​ស្រី​ដែល​នៅ​វ័យក្មេង​ៗ​មាន​៥​ទៅ​៦​នាក់​មក​រាវ​ខ្យង​នៅ​ក្នុង​បឹង​ទំនប់​ថ្មី មាន​រយៈពេល​ជាង​១​ម៉ោង ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ថា​មាន​ស្ត្រី​ម្នាក់​លង់ទឹក​បាត់​ខ្លួន​។

អ្នក​ភូមិ​បាន​បន្ត​ថា ពេល​កើត​មាន​ហេតុការណ៍​នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចុះ​រាវរក​ក៍បាន​ប្រទះ​ស្ត្រី​ដែល​លង់ទឹក​ហើយ​បាន​ស្រង់​យក​មក​លើគោក​វិញ ។ តែ​អកុសល​ស្ត្រី​រូប​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ពលរដ្ឋ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ធ្វើ​កោសល្យវិច័យ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​រាយការណ៍​ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​ថា​ស្ត្រី​រូប​នេះ​ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន សមត្ថកិច្ច​បាន​ប្រគល់​សព​ស្ត្រី​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

គួ​រម្លឹក​ផង​ដែរ​ថា កន្លង​មក​ទឹក​បឹង​ទំនប់​ថ្មី​នេះ បាន​ឆក់​យក​ជីវិត​ក្មេង​ចាស់​ប្រុស​ស្រី​អស់​ជា​ច្រើន​នាក់​មក​ហើយ​ករណី​នេះ​មិនមែន​ជា​លើ​ទី​១​នោះ​ទេ​៕

រូបភាព៖ ស្រ្តីរងគ្រោះ

ប្រភព ៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកឲ្យដឹងផងដែរថា កាលពីរសៀល ថ្ងៃ​ទី​៧ កុម្ភៈ ២០១៦ នៅ​ក្នុង​ឱកាសថ្ងៃ​សែន​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ នា​ថ្ងៃ​ដំបូង ត្រង់​ចំនុច​ តំបន់​ទេសចរ​ណ៍ថ្មី​ក្បាលកោះ​ប៉ែន ស្ថិត​នៅ​ភូមិ កោះ​ប៉ែន​ «​ក​» ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម បាន​កើត​មាននូវ​ហេតុ​ការ​ណ៍ បន្តបន្ទាប់​គ្នា ដោយ​មាន​ម្នាក់​លង់ ទឹក​ទន្លេ​ស្លាប់​និង មនុស្ស​១​ហ្វូង​ទៀត​នាំ​ គ្នា​ដេញ​សំពង​គ្នា ដោយ​ដំបង ឫស្សី​មើល ទៅ​ដូច​ខ្សែភាពយន្ត​ហុងកុង តែ​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួសធ្ងន់ ដឹក​ចូល​ពេទ្យ នោះ​ទេ​ព្រោះតែ​រឿងស្រី ។

​លោក​វរ​សេនី​យ៏​ទោ ជា ធា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កំពង់សៀម ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ មាន​មនុស្ស​មា្ន​មក​ពី​គ្រប់​ទិស​ទី នាំ​គ្នា​មក​លេង​នៅ​តំបន់ឆ្នេរ ខ្សាច់​កោះ​ប៉ែន រាប់រយ​នាក់​នោះ​នៅ​រសៀល​ថ្ងៃ​ខាងលើ​សុខ​ៗ​ក៏​ស្រាប់តែ​មាន​អំពើ​ហឹ​ង្សា​បាន កើតឡើង ដោយ​មាន​មនុស្ស​ជា​ច្រើន​នាក់​ បាន​ដេញ​សំពង​ គ្នា​ទៅ​វិញ​ទៅ​មក មិនដឹង​ថា​ក្រុម ណា​វាយ​លើ​ក្រុម​ណា​នោះ​ទេ ។

​លោក​វរ​សេនី​យ៏​ទោ ជា ធា​រិ​ទ្ធ​អធិការ​នគរបាល​ស្រុក កំពង់សៀម ប្រាប់​បន្ត​ថា នៅ​ពេល​ដែល​ មាន​ហេតុ​ការ​ណ៍នេះ​កើតឡើង កម្លាំង​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ កោះមិត្ត ដែល​ប្រចាំការ​នៅ​ត្រង់​ចំនុច​ក្បាលកោះ​ បាន​ប្រញាប់​ចេញ​ទៅ​កាន់​កន្លែង​ផ្ទុះ​ហិង្សា នោះ តែ​ទៅ​មិន​ទាន់​ដោយ​ក្រុម​បង្ក បាន​នាំ​គ្នា​រត់គេច​បាត់​អស់​ ស្ថិត​នៅ​ក្នុង​ហ្វូង​មនុស្ស​ច្រើន កុះករ ។ នៅ​ពេល​ដែល​មើលទៅ​មិនដឹង​ថា មាន​អ្នក​ណា​ម្នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ហិង្សា​ទេ ព្រោះតែ​មិនឃើញ​មាន​របួស​ស្នាម​នៅ​លើ​ខ្លួនប្រាណ តែ​សមត្ថកិច្ច​គ្រាន់តែ​ធ្វើ ការ​ស្រាវជ្រាវ ដឹង​ថា​មូលហេតុ​ ដែល​រហូត​ដល់​ទៅ​ឈាន​ទំនាស់​ខាងលើ គឺ​ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ ស្រី​ស្នេ​ហ៏ ។​

តាម​បញ្ជារ​របស់ លោក​ឧត្តម​សេនី​យ៏​ស្នងការ​នគរបាល​ខេត្ត នឹង​បន្ត​នីតិវិធី​តាម​រក ក្រុម​នោះ​បន្ត​ទៀត​ ដែល​បាន​បង្ក​ភាព​អណាធិបតេយ្យ ក្នុង​តំបន់​ទេសចរ​ណ៏​ឆ្នេរ​ខ្សាច់ កោះ​ប៉ែន ។​លោក​វរ​សេ​នី័​យ៏​ទោ ជា ធា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​កំពង់សៀម​បញ្ជាក់​ថា ចំពោះ​ករណី​ទី​២​វិញ​គឺ​មាន​ ប្រជាពលរដ្ឋ​ជា​ក្រុម​គ្រួសារ បាន​នាំ​គ្នា​មក​ធ្វើ​ដំណើរ តាម​ប្រ​ដឺ​ស មក​លេង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៧​កុម្ភៈ ២០១៦ ចៃដន្យ​ឈ្មោះ ស៊ា​ន សុខ​ធានី ភេទ​ស្រី​អាយុ​១៧​ឆ្នាំ មក​ពី​ភូមិ​គម​មហា ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម បាន​ចុះ​ងូតទឹក​ទន្លេមេគង្គ​លេង​ក៏​ស្រាប់តែ​លង់ទឹក​ទន្លេ បន្ទាប់​មក​ក្រុម​គ្រួ​សារបាន​ ស្រង់​ពី​ក្នុង​ទឹក​ប្រឹង​សង្គ្រោះ លើក​រលាក់​ទឹក​នូវ​តែ​មិនដឹង ខ្លួន​ទើប​ដឹង​ថា​ស្លាប់​ក៏​បាន​ដឹក​តាម​រ ថយន្ត​យក​ទៅ​ផ្ទះ​ វិញ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ក្រោម​សំឡេង​យំទួញ​ដ៏​សោកសៅ​ពី​ឪពុក​ម្តាយ​គួរ​ឲ្យ​ស​ង្វេ​ក៕

នារីរងគ្រោះ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម