ទូរស័ព្ទ ឲ្យនារីវ័យ១៩ឆ្នាំ ម្នាក់ មកពីខេត្តសៀមរាប យកលិខិតឆ្លងដែន នៅប៉ោយប៉ែត តែបែរជាចាប់រំលោភនាង នៅក្នុងផ្ទះសំណាក់ ពានមាស
បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំង អាវុធហត្ថ ក្រុងប៉ោយប៉ែត ចាប់ខ្លួនបញ្ជូនទៅតុលាការ នៅសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពី នារីវ័យ១៩ឆ្នាំម្នាក់ ប្តឹងថា បានធ្វើសកម្មភាព ចាប់រំលោភ លើផ្ទះសំណាក់ពានមាស កាលពីថ្ងៃទី២៣ មេសា ដោយកហុកឲ្យធ្វើដំណើរពីខេត្តសៀមរាប ដើម្បីមកយកលិខិតឆ្លងដែន នៅប៉ោយប៉ែត។
លោក ជា ដា មេបញ្ជាការ អាវុធហត្ថ ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ ធ្វើឡើង យោងតាមពាក្យបណ្ដឹង របស់នារី ជនរងគ្រោះឈ្មោះ ឈ.ស អាយុ១៩ឆ្នាំ រស់នៅ ស្រុកស្វាយលើ ខេត្តសៀមរាប បានប្ដឹងចោទប្រកាន់លើឈ្មោះ ឈិន ចាន់ណា ភេទប្រុស អាយុ៣១ឆ្នាំ ដែលមានទីលំនៅមិនពិតប្រាកដ ថាបានរំលោភសេពសន្ថវ: លើរូបនាងកាលពីម៉ោង ២៖០០នាទីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់ពានមាស ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យ បានឆ្លើយសារភាពថា ពិតជាបានចាប់បង្ខំ រំលោភសេពសន្ថវ: លើនារីរង្រ្គោះ បានសម្រេចមួយដងពិតប្រាកដមែន ក្នុងខណៈដែលខ្លួន បានទូរស័ព្ទហៅ ជនរង្រ្គោះពីខេត្តសៀមរាប មកប៉ោយប៉ែត ដើម្បីមកយកលិខិតឆ្លងដែន។ លោកបញ្ជាក់ថា ក្រោយសួរនាំនៅរសៀលថ្ងៃទី២៤ ខែមេសានេះ ជនសង្ស័យ ត្រូវបានអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅតុលាការដាក់ទោសតាមច្បាប់។
នារីម្នាក់ ដែលត្រូវជនសង្ស័យចាប់រំលោភ
ប្រភព ៖ ដើមអម្ពិល
កំណត់ហេតុខ្មែរឡូត៖
គួររំលឹកផងដែរថា កាលពីថ្ងៃ១ ខែមេសា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ មានបុរសម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែត ធ្វើការឃាត់ខ្លួនដោយតាមពាក្យបណ្តឹង ពាក់ព័ន្ធពីបទចាប់រំលោភប្រពន្ធរបស់មិត្តភក្តិនៅតាមដងផ្លូវ កាលពីម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី៣០ មីនា ២០១៦ ស្ថិតនៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ខណៈជនសង្ស័យដឹកនារីរងគ្រោះ ដើម្បីទៅរកប្តី ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះអឿ សុភា អាយុ៣១ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ចំណែកនារីរងគ្រោះអាយុ១៧ឆ្នាំ ជាមេផ្ទះ ។
ប្រភពពីសមត្ថកិច្ចថា ការឃាត់ខ្លួននេះ គឺបន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពចាប់នារីម្នាក់រំលោភបានសម្រេចនៅតាមផ្លូវ ខណៈដឹកនារីរងគ្រោះតាមម៉ូតូទៅរកប្តី ។ ថ្ងៃកើតហេតុនោះ ជនសង្ស័យនិងប្តីនារីរងគ្រោះបានផឹកស៊ីជុំគ្នានៅផ្ទះ លុះស្រវឹងបុរសជាប្តីបានខ្ចីម៉ូតូជនសង្ស័យចេញទៅក្រៅ ។ ដោយម៉ូតូបែកកង់ ប្តីក៏បណ្តើរម៉ូតូត្រឡប់មកវិញសុំប្រាក់ប្រពន្ធទៅដូរពោះវៀនម៉ូតូឱ្យមិត្តភក្តិ ។ លុះប្រពន្ធមិនឱ្យ ទើបបុរសជាប្តីខឹង ក៏ទាញកង់ជិះចេញទៅបាត់ ។ ដោយបាត់ប្តីយូរពេក មិនឃើញត្រឡប់មកវិញ ក៏ពឹងជនសង្ស័យ ឱ្យជូនទៅរកប្តីនៅផ្ទះម្តាយរបស់នាង ។ ដឹងអី ដឹកដល់កណ្តាលផ្លូវ ត្រូវជនសង្ស័យឆក់ឱកាសចាប់រំលោភបានសម្រេច រួចដឹកមកផ្ទះវិញ។ នារីរងគ្រោះពេលឃើញប្តី ក៏បានរៀបរាប់ប្រាប់តាមដំណើររឿង ក៏រាយការណ៍ប្រាប់មេភូមិឱ្យជួយអន្តរាគមន៍ ឈានដល់ការឃាត់ខ្លួនតែម្តង ។
កើតតណ្ហាខ្លាំង ចាប់នាងរំលោភ ពេលឱ្យជូនទៅរកប្តី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!