រន្ធត់ណាស់!!! ដាច់ក្បាលបាត់ ពេលជិះម៉ូតូសណ្តោងរ៉ឺម៉ក ទៅបុករថយន្តឈប់ស្ងៀម

 
 

កំពង់ស្ពឺ ៖ គួរអោយសង្វេគណាស់ បុរសម្នាក់ បានដាច់ក្បាលផ្លោងចេញពីខ្លួន ជាង២០ម៉ែត្រ ដោយសារ ជិះម៉ូតូសណ្តោងរ៉ឺម៉ក ទៅបុកនិងរថយន្តដឹកប្រេងដែលឈប់ស្ងៀម នៅលើផ្លូវត្រង់ភូមិព្រះស្រែ ឃុំព្រះស្រែ ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ នាយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ ។ 

មន្រ្តីសមត្ថកិច្ច បានប្រាប់អោយដឹងថា មុនកើតហេតុ គឺមានរថយន្តដឹកប្រេងមួយគ្រឿង បានឈប់ស្ងៀមលើផ្លូវ ដោយដាក់ចំនាំងផ្លាតត្រឹមត្រូវ លុះដល់វេលាកើតហេតុស្រាប់តែ មានបុរសម្នាក់ បានបើកម៉ូតូឌ្រឹមសង់ដែលមានសណ្តោងរ៉ឺម៉កផងនោះ មិនបានមើលក៏បើកទៅបុកពីក្រោយ បណ្តាលអោយបុរសដែលបើករ៉មកនោះ ដាច់ក្បាលផ្លោងចេញពីខ្លួនជាង ២០ម៉ែត្រ បណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង ។ ក្រោយកើតហេតុសព ត្រូវបានសាច់ញាតរៀបចំដឹកយកទៅធ្វើបុណ្យ នៅភូមិកំនើតតាមប្រពៃណី រឺឯវត្ថុតាំងទាំង២ ត្រូវបានសមត្ថកិច្ចស្រុកឧត្តុង្គ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។

បុរសម្នាក់ បានដាច់ក្បាលផ្លោងចេញពីខ្លួន

ប្រភព ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡួត៖

យ៉ាងណាមិញ ក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរផងដែរ ដែលកាលពីលើកមុន មានក្មេងស្រីម្នាក់ ដាច់ក្បាល ចេញពីខ្លួន ស្លាប់ យ៉ាងអាណោច អាធ័ម ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កើតឡើង នៅវេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ក្រាលគ្រួសក្រហម ក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ខេត្ត ឧត្តរមានជ័យ ដែលបណ្តាលឲ្យ មនុស្សចំនួន ២នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្ស ចំនួន៥នាក់ផ្សេងទៀត រងរបួសធ្ងន់-ស្រាល។

ប្រភពដដែល បានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៏ ដ៏គួរឲ្យរន្ធត់នេះ បានបង្កឡើងដោយ រថយន្តធុនធំ ម៉ាក FUSO (យីឌុប) ពណ៌ត្រាវ ពាក់ស្លាកលេខ ក្រចេះ 3A-0339 បើកបរដោយ ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ដោយបានបើកបរ ពីទិសខាងលិច ចៃដន្យមកដល់ ផ្លូវបំបែក ទៅភូមិត្នោត ក៏បុកជាមួយនឹង រថយន្តមួយគ្រឿង ម៉ាក VIGO ពណ៌ឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2K-4066 ដែលបើកបរ ពីទិសខាងជើង ចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យក្រឡាប់តែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមាន ១-ឈ្មោះ ទៀង ចាន់ដារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភ្នំពេញ របួសស្រាល, ២-ឈ្មោះ ជួង ប៊ុននី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភ្នំពេញ របួសស្រាល ៣-ឈ្មោះ គង់ យ៉េត ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភ្នំពេញ របួសធ្ងន់ ៤-ឈ្មោះ សំ ពុទ្ធា ភេទស្រី អាយុ ឆ្នាំ រស់នៅភ្នំពេញ (របួសធ្ងន់), ៥-ឈ្មោះ សំរិទ្ធ មុន្នីសេត ភេទស្រី អាយុ ០៨ឆ្នាំ រស់នៅភ្នំពេញ (ស្លាប់), ៦-ឈ្មោះ ឃ្លាំង ចាន្នី ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង (ស្លាប់), និង៧-ឈ្មោះ សំ វុទ្ធី ភេទស្រី អាយុ ៥៤ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោង(របួសធ្ងន់) ។

ក្រោយពេលបុករួច រថយន្តធុនធំ ម៉ាក FUSO បានបើកហួសចំងាយ ៦០ម៉ែត្រ ក៏ឈប់ ហើយអ្នកបើកបរ និងព្រូ ក៏នាំគ្នាចុះរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នកំលាំងជំនាញក្រុង កំពុងគ្រប់គ្រង កន្លែងកើតហេតុ និងតាមរកជនបង្ក ៕

រូបភាព៖ ក្មេងស្រី៏ម្នាក់ បានដាច់ក្បាល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម