ថ្ងៃស្អែកត្រូវចេញទៅជប៉ុន កីឡាករប្រដាល់ ពៅ សក្តិសិទ្ឋវ៉ៃប្រពន្ធ
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា កីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរ ពៅ សក្តិសិទ្ឋ បានត្រូវប៉ូលិសសង្កាត់កាកាប កោះហៅសាកសួរទាក់ទងទៅនឹងការប្រើអំពើហិង្សាវ៉ៃទៅលើប្រពន្ឋ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី២៤ មេសា ២០១៦ នៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ សេចក្តីរាយការណ៍បានបន្តថា នៅចំពោះសមត្ថកិច្ច កីឡាករ ពៅ សក្តិសិទ្ឋ អាយុ២៩ឆ្នាំ បាននិយាយថា មូលហេតុដែលប្រើអំពើហិង្សាវាយទៅលើប្រពន្ឋមួយដៃដោយសារខឹងប្រពន្ឋមានសាហាយនិងយកលិខិតឆ្លងដែន( Passport) លាក់ទុក ខណៈខ្លួនត្រូវធ្វើដំណើរទៅជប៉ុនវិញនៅថ្ងៃស្អែកទី២៥ មេសា ព្រោះបេសកកម្ម៤ឆ្នាំរបស់គេទើបតែបាន២ឆ្នាំប៉ុណ្ណោះ និងថានៅក្នុងប្រទេសជប៉ុនរូបគេធ្វើជាគ្រូក្បាច់គុនបុរាណខ្មែរផងនិងឡើងសង្វៀនប្រដាល់ផង ។ ចំណែកឯប្រពន្ឋឈ្មោះ សុខ ធារ៉ា អាយុ២៩ឆ្នាំ បាននិយាយតបថា មូលហេតុដែលនាងយកលិខិតឆ្លងដែនលាក់ដោយសារ ប្តី (ពៅ សក្តិសិទ្ឋ) មានស្រីថ្មី ។
យ៉ាងណាក៍ដោយ សេចក្តីរាយការណ៍បានបន្តថា ប្តីប្រពន្ឋទាំងពីរដែលរស់នៅជាមួយគ្នា៨ឆ្នាំមកហើយនិងមានស្រុកកំណើតនៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានធ្វើកិច្ចសន្យាឈប់ប្រើអំពើហិង្សា និងព្រមរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ឋតទៅទៀត ៕
ប្រភព ៖ កោះសន្ដិភាព
ការចាប់អារម្មណ៍ខ្មែរឡូត៖
រំលឹកដល់កីឡាប្រដាល់ យើងអាចនឹកឃើញដល់ កីឡាករពេជ្រ សីហា ដែលតស៊ូអស់ពេល ១១ឆ្នាំ លើវិស័យ កីឡាប្រដាល់ និងបានប្រែក្លាយខ្លួន ពីក្មេងជនបទម្នាក់ ទៅជាកីឡាករល្បីឈ្មោះ។ សីហា កើតនៅក្នុងក្រុមគ្រួសារ ដែលមានឪពុកម្តាយ ជាអ្នកស្រែចំការ ដែលមិនមាន ឈាមជ័រ ជាអ្នកប្រដាល់នោះទេ គឺមានតែបងប្រុស គេតែម្នាក់គត់ ដែលចូលប្រឡូក ក្នុងវិស័យនេះ។ នៅឆ្នាំ ២០០៤ ពោលគឺក្នុងវ័យ១៥ ឆ្នាំ កុមារា ពេជ្រ សីហា បានបោះបង់ការសិក្សា ត្រឹមថ្នាក់ទី ៨ ដើម្បីធ្វើដំណើរ ជាមួយបងប្រុស ពេជ្រ សុផាន់ ដែលមានអាជីព ជាអ្នកប្រដាល់ មកកាន់រាជធានីភ្នំពេញ ដោយជ្រកក្រោមដំបូល ក្លឹបប្រដាល់ កងយុទ្ធពល ខេមរភូមិន្ទ ដែលជា ក្លឹបប្រដាល់ដំបូងបំផុត ក្នុងអាជីពរបស់ខ្លួន។ ក្នុងការចាកចោល ស្រុកកំណើត ចោលល្បែងលេង ចោលការរៀនសូត្រ មិត្តភក្តិ និងក្រុមគ្រួសារ មករៀនរស់ ដោយខ្លួនឯងបែបនេះ បានធ្វើឲ្យ សីហា មានការលំបាក យ៉ាងខ្លាំង ដោយ ២-៣ ខែដំបូង គាត់តែងអង្គុយយំ តែម្នាក់ឯង ព្រោះនឹកស្រុកកំណើត។
នៅក្នុងក្លឹបប្រដាល់ ក្រសួងការពារជាតិ (អតីត ខ.ភ.ម) ពេជ្រ សីហា ព្រោះតែដើម្បី អនាគត និងការចង់ សំរេចបំណង របស់ខ្លួន ដើម្បីកសាង កេរ្តិ៍ឈ្មោះ រូបគេបានខិតខំ ហ្វឹកហាត់ រហូតមានឈ្មោះ បោះសំលេង និងត្រូវបានប្រិយមិត្ត អ្នកស្នេហា វិស័យប្រដាល់ ចាត់ទុករូបគេជា កីឡាករជើងខ្លាំង មួយរូបរបស់កម្ពុជា។
ក្នុងរយៈពេលជាង ១១ ឆ្នាំ ក្នុងអាជីពជាអ្នកប្រដាល់ កីឡាករ ពេជ្រ សីហា ធ្លាប់ប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិបាន ៩៨ ដង ឈ្នះ ៧៦ ដង ចាញ់ ១៦ ដង និងស្មើ ៦ ដង។ នៅការប្រកួតថ្នាក់ជាតិ សីហា ធ្លាប់ឈ្នះជើងឯក ទូទាំងប្រទេស និងរងជើងឯក ជាច្រើនដង ផ្សេងទៀត រីឯការប្រកួត អន្តរជាតិវិញ រូបគេធ្លាប់យកឈ្នះ កីឡាករបរទេសជាច្រើន ថែមទាំងធ្លាប់ធ្វើដំណើរ ទៅប្រកួតនៅក្រៅប្រទេស ជាច្រើនដង ដូចជា ធ្លាប់តំណាងឲ្យកម្ពុជា ទៅប្រកួតប្រដាល់ដ៏ធំ THAI FIGHT នៅប្រទេសថៃ និងប្រកួតអន្តរជាតិ នៅឥណ្ឌូនេស៊ី ហើយបានឈ្នះខ្សែក្រវ៉ាត់ ប្រដាល់ ក្បាច់គុនបុរាណខ្មែរ ពីប្រទេសអូស្រ្តាលី ថែមទៀតផង។
បើទោះជាមានបងប្រុស ជាអ្នកប្រដាល់ ក៏ពិតមែន តែ ពេជ្រ សីហា បានយក អធិរាជ ជង្គង់ទិព្វ កែងឆេះ អេ ភូថង គឺជានិមិត្តរូបរបស់ខ្លួន។ ក្រៅពីកីឡាប្រដាល់ សីហា ចូលចិត្តកីឡាបាល់ទាត់ ដោយរូបគេផ្ទាល់ គឺជាអ្នកគាំទ្រ ដ៏ផ្គាប់មុខម្នាក់ របស់ក្លឹប Manchester United នៃប្រទេសអង់គ្លេស។
ចំពោះជីវិតស្នេហាវិញ ពេជ្រ សីហា នៅមិនទាន់គិតគូរ នៅឡើយទេ ប៉ុន្តែកីឡាករជើងខ្លាំង រូបនេះ បានបង្ហើបឲ្យដឹងថា គេធ្លាប់មានសង្សារ ម្តង ពីរដង ដែរ តែក្រោយមក ក៏បែកគ្នាវិញ។ ក្រៅពីអាជីពជាកីឡាករ ប្រដាល់ ពេជ្រ សីហា មិនទាន់គិត ពីការប្រកបរបរ អ្វីផ្សេងទៀតនោះទេ ហើយគោលដៅ សំរាប់ពេលនេះ គឺរូបគេកំពុងត្រៀមខ្លួន ហ្វឹកហាត់ ដើម្បីប្រកួតប្រដាល់ ដណ្តើមជើងឯក ខារ៉ាបាវ ដែលមានទឹកប្រាក់ ចំនួន ៥០០០ ពាន់ដុល្លារអាមេរិក៕
រូបភាព៖ ពេជ្រ សីហា
រូបភាព៖ ពេជ្រ សីហា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!