កម្មវិធី មុខរបរខ្ញុំ របស់ ភីអិនអិន ឈានដល់វគ្គជម្រុះបេក្ខជនជា លើកទី៤

 
 

ភ្នំពេញ៖ មុខរបរខ្ញុំ ឬ My Place ដែលជាកម្មវិធីជីវិតពិត កំពុងចាក់ផ្សាយក្នុងម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN បានឈានដល់ការជម្រុះបេក្ខភាពប្រជែងរបស់ខ្លួនជាលើកទី៤ ដោយនឹងចាប់ផ្តើមបោះឆ្នោត នៅក្នុងកម្មវិធីយប់ថ្ងៃសុក្រនេះ។ 

ការបោះឆ្នោតធ្វើឡើង ក្រោយការប្រកួតប្រជែងតទល់គ្នាយ៉ាងសកម្មរយៈពេលមួយសប្តាហ៍រវាង បេក្ខជនមួយចំនួននៅ ក្នុងកម្មវិធីនេះ។ មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិតថ្មីមួយ នៃម៉ោងមាសរបស់ស្ថានីយទូរទស្សន៍ PNN ជាកន្លែងប្រមូលផ្តុំបេក្ខជន ១៣រូប ដើម្បីធ្វើការជាក្រុម បង្កើតចេញជាអាជីវកម្មពិតប្រាកដមួយ ពោលគឺភោជនីយដ្ឋានតែម្តង។ 

កម្មវិធីនេះ មានផ្សាយជូនទស្សនារៀងរាល់ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់។ មានបេក្ខជន ៣នាក់ហើយបានចាកចេញពីកម្មវិធីនេះ ដូចជាកញ្ញាចិន ស្រីពៅ កញ្ញាឆុប ស្រីលក្ខ រួមនិងលោករតនា ផងដែរ។ ដែលការចាកចេញរបស់ពួកគេគឺកើតឡើងពីការបោះឆ្នោតសម្រេចពីសមាជិក នៅក្នុងក្រុមរបស់ពួកគេផ្ទាល់តែម្តង។ សម្រាប់ពេលនេះ កម្មវិធី នៅសល់បេក្ខជន ប្រកួតប្រជែងចំនួន៩រូប ដែលកំពុងដំណើរការអាជីវកម្មភោជ នីយដ្ឋានរបស់ពួកគេ។ 

សម្រាប់វគ្គបន្តក្នុងសប្តាហ៍នេះ យើងបានឃើញបេក្ខជនរបស់យើង ខ្នះខ្នែងជួយគ្នាទៅវិញទៅមក ដើម្បី អោយភោជនីយ៍ដ្ឋានរបស់ពួកគេ ដំណើរការបានកាន់តែប្រសើរឡើង។ ប៉ុន្តែស្របគ្នានេះ ក៏មានការប៉ះទង្គិចផងដែររវាងពៅ ណា និងបេក្ខជនផ្សេងទៀត។ពៅណាបានបង្ហោះ វីដេអូក្លឹបមួយលើហ្វេសប៊ុក ដោយនិយាយមិនល្អពីបេក្ខជនផ្សេងទៀត ហើយបេក្ខជននៅក្នុងក្រុមមិនសប្បាយចិត្តនឹង រូបភាពវីដេអូនោះទេ។ សប្តាហ៍នេះ បេក្ខជនដែលគេគិតថា នឹងត្រូវបោះឆ្នោតទម្លាក់ចេញពីកម្មវិធី គឺអាចជាបេក្ខជនខេ វ័ន្ត ពៅណា និងកូសាម៉ា។ 

អ្នកផលិតកម្មវិធី លោក ជីមមី បានប្រាប់ឲ្យដឹងថា ហេតុផលដែលបេក្ខជនទាំងបីរូប អាចប្រឈម នឹងការដើរចេញពីកម្មវិធី គឺដោយសារ ពួកគេមានការប៉ះទង្គិចគ្នាច្រើន ហើយមិនយកចិត្តទុក ដាក់ស្វែងរកដំណោះស្រាយផ្សេងៗដើម្បីជួយដល់ភោជនីយដ្ឋាន។ ផលិតកររូបនេះបន្តថា មិនដូចគ្នាទៅនឹង កម្មវិធីជីវិតពិតដទៃទៀត មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិត ផ្តោតសំខាន់ទៅលើការបណ្តុះ បណ្តាលជំនាញសម្រាប់ អាជីវកម្មពិតប្រាកដដល់បេក្ខជនដែលចូមរួម។ មកដល់ពេលនេះ កម្មវិធីមុខរបរខ្ញុំ ធ្វើការចាក់ផ្សាយបាន៧សប្តាហ៍មកហើយ ហើយបេក្ខជនរបស់យើង បានឆ្លងកាត់ការប្រកួតប្រជែង និងការលំបាកច្រើនជាមួយ នឹងភោជនីយដ្ឋាន។ បេក្ខជនទាំងអស់ត្រូវធ្វើការរួមគ្នា ហើយស្របពេលជាមួយគ្នា បេក្ខជនក៏ត្រូវធ្វើការ ប្រកួតប្រជែងរវាងគ្នា និងគ្នាទៀតផង។ ពួកគេគឺប្រកួតប្រជែងដើម្បីប្រាក់រង្វាន់ ២០លានរៀល។ នៅសប្តាហ៍ក្រោយ បេក្ខជន និងប្រឈមមុខប្រកួត ប្រជែងគ្នាជាមួយ វិញ្ញាសារថ្មីមួយទៀត ដែលផ្តល់ជូនអ្នកទស្សនាបាន ឃើញទិដ្ឋភាពប្រកួតប្រជែងរបស់ពួកគេ នៅខាងក្រៅភោជនីយដ្ឋាន របស់ខ្លួនវិញម្តង។ 

មុខរបរខ្ញុំ ជាកម្មវិធីជីវិតពិតថ្មីមួយ របស់ស្ថានីយទូរទស្សន៍ PNN ផ្សាយជូនទស្សនារៀងរាល់ចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨យប់។ កម្មវិធី មុខរបរខ្ញុំ ឬ My Place របស់ PNN ចាប់ផ្តើមចាក់ផ្សាយ ដំបូងនៅថ្ងៃច័ន្ទទី ១៤ ខែមីនា ដោយផ្សាយជូនទស្សនា ៥ថ្ងៃក្នុងមួយសប្តាហ៍ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨ យប់។ ក្រៅពីផ្តល់ឱកាសទទួលបាន ជំនាញអាជីវកម្មសម្រាប់បេក្ខជន កម្មវិធី មុខរបរខ្ញុំ ក៏ផ្តល់ជូននូវការអប់រំ និងជំនាញពិតប្រាកដមួយផងដែរ សម្រាប់ទស្សនិកជនរបស់ខ្លួន។ 

កម្មវិធីនេះ បង្កើតឡើងក្នុងទស្សនវិស័យចម្បង បង្ហាញពីភាពសាមញ្ញ ក្នុងការចាប់ផ្តើមអាជីវកម្មមួយ របស់ពលរដ្ឋកម្ពុជា វិធីសាស្ត្រសម្រាប់ ដំណើរការអាជីវកម្មរបស់ពួកគេ ក៏ដូចជាផ្តល់ការកំសាន្តជាដើម៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម