លោកតាវ័យ៨៨ឆ្នាំ និងយាយ​ វ័យ៨៧ឆ្នាំ រស់នៅក្នុង ខ្ទមកំសត់ ដង្ហោយរកជំនួយ

 
 

ស្វាយរៀង៖ លោកតាវ័យ៨៨ឆ្នាំ និងលោកយាយអាយុ៨៧ឆ្នាំ រស់នៅទីពឹង អ្នកជិតខាង និងព្រះសង្ឃជួយ ដែលមានខ្ទមស្លឹកត្នោត ដ៏កម្សត់មានដំបូល ធ្លុះធ្លាយ និងជញ្ជាំងរហែក ស្ថិតនៅលើទឹកដី កំណើតភូមិ និងឃុំស្វាយ ជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កំពុងជួបការខ្វះខាត លើកដៃសំពះ ដង្ហោយរកជំនួយ។

បើតាមអាជ្ញាធរ ឃុំស្វាយជ្រំ បានអោយដឹងថា លោកតា និងលោកយាយទាំងពីរនាក់ ប្តីប្រពន្ធនេះ ពិតជាក្រលំបាកណាស់ ព្រោះមានវ័យចាស់ជរា បានអាជ្ញាធរ និងអ្នកជិតខាងជួយហុចបាយសម្លរ គ្រាន់បានហូបមួយពេលៗតែប៉ុណ្ណោះ។

ហើយលោកតា មានឈ្មោះ អ៊ិន ទុយ និងលោកយាយឈ្មោះ ចាន់ អ៊ិត ដែលតាត្រចៀកថ្លង់ និងងងឹតភ្នែកទៀតផង បានលើកដៃសំពះ ដល់សប្បុរសជន ជិតឆ្ងាយសូមជួយផ្តល់ជំនួយ ជាគឿងឧបភោគបរិភោគ គ្រាន់បានចំអែតក្រពះ នូវជីវិតចុងក្រោយផងព្រោះ ពួកគាត់ទាំងពីរ គ្មានទីពឹងនោះទេ៕

ប្រភព ៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

រឿងរ៉ាវជីវិតកំសត់ស្រដៀងគ្នានេះដែរ ពោលគឺជីវិតរស់នៅដោយ គ្មានលលាដ៏ក្បាល និងស្លាប់មួយចំហៀងខ្លួន ជិត១០ឆ្នាំ របស់មន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលបំពេញការងារ បានអំពាវស្វែករកសប្បុរស ដែលមានចិត្តជួយ ខណៈដែលខ្លួនក្លាយជា បន្ទុកក្នុងគ្រួសារ ដែលមានឱពុកម្តាយចាស់ជរា។

លោកអនុសេនីយ៍ត្រី ឃួច វ៉េងគ្រី ជាមន្ត្រីនគរបាលមួយរូប ដែលជួបឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងកាលពីអំឡុង ឆ្នាំ២០០៩ កាលដែលលោកកំពុងបំពេញបេសកម្ម នៅលើទឹកដីស្រុកពញាក្រែក ខេត្តកំពង់ចាម បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ ។ លោកត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ នៃប្រទេសវៀតណាម លោកត្រូវបានក្រុមគ្រូពេទ្យ ធ្វើការវះកាត់លលាដ៏ក្បាល ចំនួន០៨ លើក ដើម្បីធ្វើការព្យាបាល អស់រយះពេលជាច្រើនឆ្នាំ ។

នៅឆ្នាំ២០១៤ ខេត្តកំពង់ចាម ត្រូវបំបែកជាពីរ គឺខេត្តត្បូងឃ្មុំ ដោយលោកមានទីលំនៅ ភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោកក៏បានផ្ទេរភារកិច្ច មកបំរើការងារ នៅអធិការដ្ឋាន នគរបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាមវិញ ដើម្បីមានភាពងាយស្រួល ក្នុងការព្យាបាលជម្ងឺបន្ត ។

លោកអនុសេនីត្រី ឃួច វ៉េងគ្រី ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀតភ្នំពេញ ធ្វើការវះកាត់ចំនួន ០២លើកទៀត តែជាលទ្ធផល គឺនៅតែដដែល គឺមិនអាចដាក់ លលាដ៏ក្បាល វិញបានឡើយ ។ ក្រុមគ្រួសារបានចំណាយ ទ្រព្យធនថវិកា ក្នុងការព្យាបាលអស់លទ្ធភាព ទើបបង្ខំចិត្តបពា្ឈប់ការព្យាបាល និងមកសម្រាកនៅផ្ទះ។

នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ដោយមានការចង្អុលណែនាំពី ឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តកំពង់ចាម ចាត់តាំង លោកវរសេនីយ៍ឯក ជា ជាង ស្នងការរង និង ជាប្រធានការិយាល័យកណ្តាល ភស្តុភារ និងហិរញ្ញវត្ថុ ដឹកនាំគណះប្រតិភូ ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលមានជម្ងឺ និងកំពុងសម្រាកព្យាបាល នៅតាមគេហដ្ឋាន និងជូនពរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខនេះ ទើបបានជួបមន្ត្រី នគរបាលរូបនេះ ក្នុងក្តីអាណិតអាសូរ និងភាពសង្វែក និងអារម្មណ៍ ក្តុកក្តួល។

លោកស្នងការ សូមធ្វើការអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលមានសណ្តានចិត្តសប្បុរសធម៌ សូមជួយឧត្ថម្ភ ជាសម្ភារ ថវិកា គ្រឿង ឧបភោគបរិភោគ ដល់លោក ឃួច វ៉េងគ្រី ដែលមានជីវិតរស់នៅ ដោយគ្មានលលាដ៏ក្បាល និងស្លាប់មួយចំហៀងខ្លួន ហើយជាបន្ទុករបស់ ឪពុក ម្តាយ ដែលវ័យចាស់ជរា៕

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម